មានទឹកចិត្តល្អខ្លាំងណាស់! ក្រោយដឹងថា លោកតា សង់ ស៊ីស ស្រក់ទឹកភ្នែក លើកដៃសុំឲ្យមហាជនជួយទិញផ្ទះគាត់ ដើម្បីសងបំណុលគេ បានធ្វើឲ្យ ព្រាប សុវត្ថិ នៅមិនសុខ ក៏បានជួយឧបត្ថម្ភជាថវិកាដល់ទៅ…

ភ្នំពេញ៖ ពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពខ្លាំង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរជាច្រើនផងដែរ។

ស្រាប់តែកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងថា ក្រុមគ្រួសារលោកតា បានប្រកាសលក់ផ្ទះជាបន្ទាន់។

តាមរយៈលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !

ព្រឹកមិញនេះខខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។

តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។

ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។

មិនយូរប៉ុន្មាន ដំណឹងមួយនេះក៏បានលេចលឺដល់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅមិនសុខក៏បានសម្រេចចិត្តឧបត្ថម្ភ ដល់តារាកំប្លែងជើងចាស់រូបនេះ ថវិកាមួយចំនួនផងដែរ។

ក្នុងនោះផងដែរ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តាមរយៈគណនីហ្វេសប៊ុកផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ជូនដល់តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលកំពង់មានជីវភាពខ្វះខាត។” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment