មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង! ក្រោយពី តារាកំប្លែង ស្រីអ៊ីត បង្ហោះសារបន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រី ទាំងយប់

មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែង ស្រីអ៊ីត ស្រាប់តែបង្ហោះសារនៅលើគណនីហ្វេសប៊ុកនៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រីជាទីស្រឡាញ់ឆាប់ជាសះស្បើយពីជំងឺព្យាធិផ្សេងៗទាំងយប់។

ស្រីអ៊ីត រៀបរាប់ប្រកបដោយក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកអ្នកមានគុណទាំងពីរ ព្រមទាំងបងស្រីថា ៖ «សូមនឹកគុណបុណ្យបារមី គ្រប់ទិសទីទាំងអស់ សូមជួយថែរក្សាឃុំគ្រង ឱ្យលោកពុកអ្នកម្ដាយ និង បងស្រីខ្ញុំ ឆាប់ជាពីជំងឺជាសះស្បើយពីរោគាផ្សេងៗឆាប់ៗនេះវិញផង ហើយកូនចៅសូមអរគុណដល់លោកតាធំខ្លាំងៗ»។

ក្រោយការបង្ហោះរបស់ ស្រីអ៊ីត គេឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានខំមិនជូនពរលើកទឹកចិត្តសូមឱ្យក្រុមគ្រួសាររបស់នាងឆាប់ជាសះស្បើយពីជំងឺ តែយ៉ាងណា តារាកំប្លែងស្រីរូបនេះ មិនបានបញ្ជាក់ថា ឪពុកម្ដាយ និង បងស្រី មានជំងឺអ្វីឡើយ៕

Related posts

Leave a Comment