អីយ៉ា! រចនា រ៉ាវ៉ាឌី និង ព្រីន បណ្ដើរគ្នាចូលរួមពិធីមង្គល ថែមទាំងធ្វើរឿងនេះជាគូទៀត

ពិតណាស់ តារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។

ម៉្យាងវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ បញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនចេះដាច់នោះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និងកាន់តែដាក់ការសង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងលើសពីដៃគូសម្ដែងរឿង។

ដោយឡែកថ្មីៗនេះ ពួកគេកាន់តែធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងឡើង និងរំភើបចិត្តគ្រប់គ្នា ក្រោយឃើញ តារាស្រីរូបស្រស់ និងតារាប្រុសរូបសង្ហាមួយគូនេះ បានបណ្ដើរគ្នាចូលរួមពិធីមង្គលការរបស់មិត្តភក្តិប្រៀបដូចជាគូស្នេហ៍អ៊ីចឹង ហើយអ្វីដែលកាន់តែពិសេសទៀត គឺអ្នកទាំងពីរថែមទាំងបានបណ្ដើរគ្នាជាគូចូលកាត់សក់បង្កក់សិរីឱ្យកូនកំលោះកូនក្រមុំថែមទៀតផង។

ក្រោយពីបានឃើញរូបភាពទាំងនេះភ្លាម ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាប្រុសស្រីមួយគូនេះ ចាប់អារម្មណ៍ធ្វើការស៊ែរបន្តគ្នា ដោយបង្ហាញនូវអារម្មណ៍រំភើបចិត្ត និងចង់ឱ្យអ្នកទាំងក្លាយជាគូស្នេហ៍ ព្រមទាំងឆាប់ចូលរោងជ័យដូចគូស្វាមីភរិយាមួយគូនោះផងដែរ៕

Related posts

Leave a Comment