អីយ៉ារឿងថ្មីទៀតហើយ! អៀង ចេនឡា បោះសំណួរសួរមហាជនចំៗ ក្រោយ ចន ច័ន្ទលក្ខិណា បង្ហោះសារឆ្លើយតបលោកបែបនេះ

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ​ក្រោយពីបានឃើញលើ​បណ្ដាញសង្គម​របស់ប្រធាន​សមាគមអ្នកសិល្បៈ ​អ្នកនាង ចន ច័ន្ទលក្ខិណា សុខៗ​ក៏​បង្ហោះ​សារមួយ ហាក់បង្ហាញពី​អារម្មណ៍ខឹងសម្បារ​ឆ្លើយតបទាក់ទិន​នឹងរឿងរ៉ាវលើបណ្ដាញ​សង្គមប៉ុន្មានថ្ងៃនេះ។​

ម្យ៉ាងវិញទៀត សារនេះដែរ មហាជនឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការបង្ហោះស្របពេលដែលឃើញមាន អ្នកសិល្បៈមួយរូប គឺ លោក អៀង ចេនឡា ពោលតូចចិត្តក្នុងនាមជាសិល្បៈ​មួយ​រូប ខណៈដែលរូបលោកឈឺជាច្រើនខែ តែមិនមានឃើញសមាគមខាងណាអើពើ ព្រមទាំងលោកបានបង្ហោះសារ​បោះពាក្យសម្ដីខ្លាំងៗ​លើបណ្ដាញសង្គម​បន្តបន្ទាប់នោះ។​

ទន្ទឹមនឹងនោះជុំវិញនឹងការបង្ហោះរបស់ តារាស្រីរូបនេះ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រវិស័យសិល្បៈជាច្រើន ធ្វើការបញ្ចេញមតិភាគច្រើនគិតថា អ្នកនាង អាចនឹង​កំ​ពុង​តែ​ឆ្លើយ​​តបទៅកាន់ការបង្ហោះរបស់តារាប្រុស អៀង ចេនឡា ផងដែរ។

ដោយឡែក បន្ទាប់ពីផ្ទុះការចែករំលែកសាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលពាក្យទាំងនេះ ពេញបណ្ដាញសង្គម ព្រមទាំងឃើញមានព័ត៌មានក្នុងស្រុកចុះផ្សាយជាច្រើននោះ លោក អៀង ចេនឡា ក៏បានធ្វើការស៊ែរបន្ត រួចចោទ​ជាសំណួរទៅកាន់​មហាជនថា៖ ​«សូមបងប្អូនជួយពិចារណា តើប្រតិកម្មរបស់ប្រធានសមាគម ឆ្លើយតបមកខ្ញុំវិញ តើសមទេ???»។ ជា​មួយ​គ្នា​នោះ ​មហាជនអ្នកគាំទ្រជាច្រើន ក៏កំពុងតែ​ធ្វើការបញ្ចេញ​វែកញែករៀងៗ​ខ្លួនទាក់ទិននឹងរឿងរ៉ាវនេះ​ផងដែរ៕​

Related posts

Leave a Comment