ទំហំចិត្តរបស់កូនៗ! ក្រោយឃើញឪពុកម្តាយ ស្រលាញ់ និងស្រណោះផ្ទះដែលធ្លាប់រស់នៅមិនដាច់ចិត្តលក់ បានធ្វើឲ្យ ស្រីពេជ្រ បញ្ឈប់ការលក់ផ្ទះនេះវិញហើយ ដោយសម្រេចធ្វើរឿងមួយនេះវិញភ្លាម នោះគឺ…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។

រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !។

ស្រាប់តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញ អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រី តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បាននិយាយប្រាប់ថា៖ “រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់។

លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែ សុន ស្រីពេជ្រ បានប្រកាសថាឈប់លក់ផ្ទះនេះវិញហើយ ដោយសារតែមូលហេតុទាំងនេះ។

ក្នុងនោះផងដែរ ស្រីពេជ្រ បានបញ្ជាក់បន្ថែមទៀតថា៖ “ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ

ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន

ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ”៕

Related posts

Leave a Comment