ទ្រាំលែងបានហើយ! អៀង ចេនឡា ឆ្អែត​ចិត្តខ្លាំង​ដល់ថ្នាក់ ​ចង់បោះចោល​ប័ណ្ណសិល្បករ​

មហាជនជាច្រើនបានជា្របហើយកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក អៀង ចេនឡា បានបង្ហោះ​សារលើគណនី​ហ្វេសប៊ុក ​បង្ហាញពីអារម្មណ៍​តូចចិត្តខ្លាំង ​ដោយក្នុងនាម​លោ​កជាអ្នកសិល្បៈមួយរូប​ប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ ​តែមិនឃើញមានសមាគមន៍ណាមួយ​អើពើរូបលោក ​នៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំងជាច្រើនខែកន្លងមក។

ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ មិនត្រឹមតែធ្វើការបង្ហោះសារដែលមានអត្ថន័យខាងលើនោះទេ គេសង្កេតឃើញថា លោក បានបង្ហោះសារជុំវិញរឿងនេះជាបន្តបន្ទាប់ ដែលបានធ្វើឱ្យ​ម​ហា​ជន​អ្នក​គាំទ្រ​​លើបណ្ដាញសង្គម​ហាក់មានការចាប់អារម្មណ៍ខ្លាំង ​ក៏ដូចជាអ្នកសិល្បៈមួយចំនួន​បានធ្វើការបញ្ចេញមតិរៀងៗ​ខ្លួនផងដែរ។​

ដោយឡែកមកដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញ តារាប្រុសរូបនេះ សម្រេចចិត្ត​បោះ​ចោល​អត្ត​ស​ញ្ញា​​​ណ​ប័ណ្ណសិល្បករខ្មែរ ដែល​ហាក់បង្ហាញការ​តូចចិត្តកាន់តែខ្លាំងឡើងរហូត ​ធ្វើឱ្យលោកដាច់ចិត្តធ្វើបែបនេះ។​

នេះបើតាមការបង្ហោះរូបភាពពីរសន្លឹកភ្ជាប់ជាមួយនឹងសារប៉ុន្មានម៉ាត់រៀបរាប់ថា ៖ «កាតនេះគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ»។ លើលពីនេះ តារាប្រុសរូបនេះ បាន​បញ្ជា​ក់​មូ​ល​ហេតុដែលធ្វើឱ្យរូបលោក ដាច់ចិត្តបោះចោលអត្តសញ្ញាណប័ណ្ណនេះផងដែរ ដោយធ្វើការខមមិនថា ៖ «ឆ្អែតសម្ដីប្រធាន»៕

Related posts

Leave a Comment