ក្រោយមហាជនផ្ទុះការរិះគន់ទៅលើពាក្យ «ស្ទាវ» ស្រាប់តែលោក ខេមរៈ សិរីមន្ត សម្រេចចិត្តធ្វើរឿងមួយនេះវិញភ្លាម

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ខេមៈ សិរីមន្ត បានធ្វើការ Live វីដេអូផ្ទាល់បង្ហាញពីគម្រោងលក់ដីលូត៍ នៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ថែមពីនោះទៅទៀត លោកក៏បានបញ្ចេញពាក្យស្លោកមួយឃ្លា ដែលរូបលោកជាអ្នកបង្កើត ដោយរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។

រំលេងបានប៉ុន្មានថ្ងៃមកនេះ ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន កំពុងជជែកវែកញែកតវ៉ា និងរិះគន់ចំៗទៅលើតារាចម្រៀងដ៏ល្បីល្បាញលោក ខេមរៈ សិរីមន្ត ក្រោយរូបលោកបានបង្កើតពាក្យស្លោក «“យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។

ដោយមានមតិជាច្រើនរបស់មហាជនលើកឡើងថា លោកមិនគួរយកពាក្យ «ស្ទាយ» មកប្រើជាមួយនឹងមនុស្សទេ ព្រោះបើតាមវចនានុក្រមសម្តេចសង្ឃ ជូនណាត ពាក្យ «ស្ទាយ» គឺជា គុណនាម មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទាហរណ៍ គោស្ទាវ ឬមាន់ស្ទាយ ជាដើម។

យ៉ាងណាមិញ ដោយសង្កេតឃើញថាសន្ទុះនៃការរិះគន់របស់មហាជនកាន់តែបន្តកើនឡើង ស្រាប់តែនាថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ខេមរៈ សិរីមន្ត បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានបកស្រាយនូវពាក្យស្លោកដែលលោកបានបង្កើតគឺគ្រាន់តែចង់អប់រំដល់យុវវ័យសម័យថ្មីឲ្យចេះស្រលាញ់របស់ទ្រព្យ ជាពិសេសចេះចំណាយប្រាក់ឲ្យចំទិសដៅតែប៉ុណ្ណោះ។

ក្នុងសារដដែលនោះ លោក ខេមរៈ សិរីមន្ត ក៏បានលើកឡើងថា ដោយសារតែមហាជនមួយចំនួនមិនសប្បាយចិត្តនឹងពាក្យ «ស្ទាវ» លោកនឹងកែតម្រូវ ដោយយកពាក្យផ្សេងមកជំនួស ហើយរូបលោកថែមទាំងសុំឲ្យអ្នកគាំទ្រ ខំមិន បំពេញពាក្យនៅក្រោមការផុសរបស់លោក ដើម្បីកែតម្រូវទៀតផង។

លោក ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ»បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យនឹងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ

តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា«ស្ទាវ»ចឹងខ្ញុំនឹងកែតំរូវឡើងវិញហើយសូមបងប្អូនជួយកែតំរូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចំរើនតែប៉ណ្ណោះតោះចូលរួមកែតំរូវទាំងអស់គ្នា——— «យុវវ័យសម័យបើអត់ដី……………»គួរពាក្យថាម៉េច”។

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment