ញញឹមស្រស់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ហ៊ិន ច័ន្ទនីរត្ន័ ស្លៀកឈុតបុរាណអញ្ចឹងទៅ ស្រស់ស្អាតសមជាស្រ្តីខ្មែរពិតៗ ឃើញភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ថា…

ភ្នំពេញ៖ ជាការពិតណាស់ ច្រើនឆ្នាំកន្លងមកនេះ ដែលតារាសម្តែង និងពិធិការិនីកញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរ។ តារារូបស្រស់នេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្តង។

មួយវិញទៀត នាងក៏ជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ឡើយ នៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជតាតិគ្មានការកែកុន។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការតុបតែងខ្លួនរបស់កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញនាងបានបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ កាន់តែពិសេសទៀតនោះ គេបានឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពទាន់សម័យ បែបយុវវ័យខ្លាំងផងដែរ។

ជាក់ស្តែងមកនេះ កាលពីថ្ងៃម្សិលមិញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយបានឃើញពិធីការិនីរូបនេះ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បុរាណជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរំលេចនូវភាពស្រស់ស្អាតលេចធ្លោជាខ្លាំង អមជាមួយស្នាមសើចដ៏ស្រស់ប្រិមប្រិយ បូករួមសម្លៀកបំពាក់បែបខ្មែរ សំពត់ចងក្បិន មានឈៀងពានា សាកសមជានារីខ្មែរពិតៗតែមតង។

ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់នេះ ក៏បានភ្ជាប់សារខ្លីមួយបែបកំប្លែងទៀតថា៖ “ប៉ុណ្ណឹងហើយបើមិនស្រលាញ់ទៀតឈប់និយាយរកម៉ង”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ និងសារបែបកំប្លែងរបស់តារាស្រីរូបស្រស់នេះ ស្រាប់តែហ្វេនៗ ដែលជាអ្នកគាំទ្រខ្លួន ទប់ចិត្តមិនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖

“អាចទេ បេីមានខ្ញុំក្នុងបេះដូងចែ, ស្អាតណាស់idol, លាញ់ក៏បាន, ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់, ស្រលាញ់ពេញបេះដូង, ស្រឡាញ់បងniroth ពេញ, ស្រស់ស្អាតណាស់បងស្រី” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment