ប្រពៃណាស់! ថ្ងៃខួប ១៨ ឆ្នាំ របាំព្រះរាជទ្រព្យចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ស្រាប់តែ រចនា រ៉ាវាឌី និយាយបែបនេះ

កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ប្រជាជនកម្ពុជា ក៏ដូចជាសិល្បករ-ការិនី ជាច្រើនបានចូលរួមអបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលគិតចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ដល់ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។

ក្នុងនោះ បើក្រឡេកទៅមើលតារាសម្តែងវ័យក្មេងកញ្ញា រចនា រ៉ាវាឌី ឯនោះវិញ ក៏មិនខុសពីសិល្បករ-ការិនីដទៃដែរ គឺកញ្ញាក៏បានចូលរួមអបអរសាទរក្នុងឱកាសដ៏ពិសេសនេះដូចគ្នា ដោយកញ្ញាបានបង្ហោះរូបភាពក្នុងឈុតរបាំព្រះរាជទ្រព្យ ព្រមទាំងបានភ្ជាប់នូវសារដ៏មានអត្ថន័យមួយក្នុងនាមជាកូនខ្មែរ ព្រមទាំងសិល្បការិនីមួយរូប។

សារអមនឹងរូបក្នុងឈុតរបាំព្រះរាជទ្រព្យយ៉ាងស្រស់សោភា កញ្ញា រចនា រ៉ាវាឌី បានរៀបរាប់ថា ៖ «អបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ៧ វិច្ឆិកា ២០០៣ ~ ៧ វិច្ឆិកា ២០២១ ! អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!»។

ពាក្យមួយឃ្លាចុងក្រោយរបស់កញ្ញា រចនា រ៉ាវាឌី ដែលបានរៀបរាប់ថា៖ «….អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!» នេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរដល់រូបនាងយ៉ាងខ្លាំង ដោយក្នុងនាមជាកូនខ្មែរ និង សិល្បការិនីខ្មែរ កញ្ញា​ រចនា រ៉ាវាឌី មិនបំភ្លេចឡើយពីវប្បធម៌ជាតិ ព្រមទាំងមានឆន្ទៈក្នុងការថែរក្សាមរតកដ៏វិសេសវិសាលនេះថែមទៀតផង៕

Related posts

Leave a Comment