អីយ៉ា! ស្ងាត់ៗ ឆន សុវណ្ណរាជ បើកហាងលក់ផលិតផលថែរក្សាសម្រស់ធំខ្លាំងណាស់

តារាកម្សាន្ត៖ ទោះបីជារៀងស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀងថ្មីមែនពិត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសម្លេងផ្អែមពិរោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រជាខ្លាំង ក្រោយបានបើកបង្ហាញអាជីវកម្មហាងថ្មី បន្ថែមលើមុខរបរជាអ្នកសិល្ប:។

ជាក់ស្តែងនៅក្នុងការបើកអាជីវកម្មថ្មីនេះ លោក ឆន សុវណ្ណរាជ បានបោះទុនវិនិយោគទៅលើវិស័យលក់គ្រឿងសម្អាងថែរក្សាសម្រស់ ដោយហាងថ្មីរបស់លោកមានឈ្មោះយីហោថា រាជស្គីនឃែរ មានលក់គ្រឿងសម្អាងថែរក្សាមុខ និងព្យាបាលមុខ ព្រមទាំងមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលថែមទៀតផង ។

សូមរំលឹកផងដែលថាតារាចម្រៀងវ័យ ៣៦ឆ្នាំ កម្ពស់១ម៉ែត្រ ៧៥សង់ទីម៉ែត្រ លោក ឆន សុវណ្ណរាជ បានចាប់ប្រឡូកអាជីពជាតារាចម្រៀងដំបូងនៅក្នុងផលិតកម្ម KH Brother Production មុននឹងបោះជំហានឈានជើងទៅក្នុងផលិតកម្មរស្មីហង្សមាស នៅក្នុងឆ្នាំ២០០៧ នឹងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment