នៅស្ងាត់ៗ ស្រាប់តែលោក ខាន់ ជេមស៍ បានទម្លាយវីដេអូមួយនេះចេញមក ព្រមទាំងពោលពាក្យទៅកាន់ភរិយា ខ្លួនថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ នោះ ហើយបទចម្រៀងជាច្រើនបទរបស់លោក ស្ដាប់ហើយតែងដក់ក្នុងដួងចិត្តអ្នកស្ដាប់ មិនជិនណាយឡើយ។

ក្រៅពីអាជីពជាអ្នកចម្រៀងមួយនេះ លោកខាន់ ជេមស៍ ក៏កំពុងជោគជ័យខ្លាំងណាសដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿរ មិននឹកស្មានដល់ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ជាក់ស្តែង នាពេលថ្មីៗកន្លងផុតទៅ មហាជនជាច្រើន បានឃើញរូបលោកធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកផងដែរ មើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់។

ទោះបីជារវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញរបស់លោកខ្លាំងប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែឆ្លៀតពេលទំនេរ នៅក្បែជាមួយគ្រួសារ ផ្តល់ភាពកក់ក្តៅមិនដែលដាច់នោះឡើយ។

ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា៖

“ទោះជារវលយ៉ាងក៏មិនភ្លេចនាំមេធំដើរលេងដែរ ពេញបេះដូង” ។ លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រូបលោក បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព គ្រាភរិយាខ្លួន ដែលកំពុងមានបង្ហាញត្រង់ជើង ចុះពីលើឡាន នាំដើរលេង ព្រមទាំងពោលពាក្យមួយឃ្លាទៀតថា៖

“សុភមង្គលនិមលនិងបងចងក្រងដោយក្តីស្រឡាញ់ មិនមែនកើតចេញពីលុយ តែឥឡូវកូន៤ហើយបើអត់លុយមិនស្រួលខ្លួនទេម៉ែវា” ។ ក្រោយឃើញបែបនេះភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយឡើងត្រង់ៗថា៖ “ប្ដីល្អចេះស្រលាញ់ប្រពន្ធចេះអោបក្រសោបប្រពន្ធចឹងឯង, ទេសភាពស្អាតណាស់បង, ជើងបងស្រីកើតអីដែ, មិចមិនថតឲពេញទៅ ប៉ុនឹងពិរោះហើយសំរាប់ញុំ” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សរូបភាពខាងក្រោមនេះ។


Related posts

Leave a Comment