ដំណឹងសោកស្ដាយបំផុត!! កំពូលតារាសម្តែងជើងចាស់ កែវ មន្ថា ទទួលមរណ-ភាពក្នុងវ័យ ៧៧ ព្រោះមូលហេតុនេះ….

មហាជនប្រាកដជានៅចងចាំនៅឡើយកំពូលតារាសម្តែងជើងចាស់លោកស្រី កែវ មន្ថា ដែលជាតារាភាយន្ត និង​​ តារាចម្រៀងទសវត្សរ៍ ៦០ ព្រមជាជីដូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺកញ្ញា ស៊ូ ស៊ីរីកា ផងដែរ។

យ៉ាងណាមិញនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង​ តារាប្រុសស្រីជាច្រើនមានក្តីរន្ធត់យ៉ាងខ្លាំងក៏ព្រោះតែ តារាសម្តែង និង ភាពយន្តជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មានយុ ៧៧ ឆ្នាំ។

ដំណឹងខាងលើនេះដែរ អ្នកគាំទ្រស្នាដៃរបស់លោកស្រី កែវ មន្ថា និង សិល្បករ-ការិនី ជំនាន់ចាស់ថ្មីជាច្រើនក៏បានចូលរួមរំលែកទុក្ខនៃការបាត់បង់ អតីតសិល្បការិនីដ៏ល្បីឈ្មោះរបស់កម្ពុជា និង ចងចាំនូវស្នាដៃរបស់លោកស្រី កែវ មន្ថា ជានិច្ច៕

Related posts

Leave a Comment