តម្លៃកប់ណាស់! ភរិយា អែតមីន ជីងចក់ កំពុងតែ live សុខៗ ស្រាប់តែមានគេសួរថា “ចិញ្ចៀនការស្អាត តម្លៃប៉ុន្មាន?” ភរិយា អែតមីន ជីងចក់ ឆ្លើយតបទៅវិញថា ចិញ្ចៀននេះ មានតម្លៃដល់ទៅ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលនិយមទស្សនាការឡាយបាល់ទាត់ តាមរយៈគណនីហ្វេសប៊ុក ពិតជាបានស្គាល់យ៉ាងច្បាស់ហើយថា អែតមីន ជីងចក់ នោះ ដែលមានឈ្មោះពិតថា ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិបាយបាល់ទាត់ ដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការគាំទ្រជាច្រើនផងដែរ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ រូបលោកមានទំនាក់ទំនងជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មៅះថា ទ្រិញ ផល្លា ជាអ្នក.មេ.ម៉ា.យ.កូនមួយ ជារឿយៗគេបានឃើញអ្នកទាំងពីរ តែងបង្ហោះរូបភាព និងវីដេអូជាមួយញឹកញាប់មិនដែលដាច់នោះលើយ មើលទៅពោរពេញដោយភាពស្និតស្នាលគ្នាណាស់។

លុះមកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ អ្នកទាំងពីរបានសម្រចចិត្តចូលរោងការជាមួយគ្នាហើយ ដោយកម្មវិធីនេះបានធ្វើឡើង នៅឯគេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហ្វេនៗ និងមហាជនបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្លាប់តែឃើញ អែតមីន ជីងចក់ ពាក់អាវីឡា អង្គុយអត្ថាធិប្បាយបាល់ទាត់ តែម្តងនេះ ពូចក់ ដាក់មួយឈុតកូនកំលោះ ក្នុងថ្ងៃមង្គលរបស់ខ្លួន មើលទៅស្អាតដល់ហើយ ថែមទាំងបានទម្លាយអារម្មណ៍របស់ខ្លួន និងបានផ្ញើសារអរគុណ បែបនេះថា៖

“ហ្នឹងហើយ ពូ អរគុណដល់ក្មួយៗដល់ប្អូនៗ ដល់ពូមីងលោកយាយលោកតា ដែលបានជូនពរក្នុងថ្ងៃសិរីសួស្តីរបស់ពូ… ការពិតបញ្ហាវានៅត្រង់ហ្នឹងណាលោកយាយលោកតា វាដូចថាអាហ្នឹងបើមែនទែនទៅ យើងហៅថាអាពាហ៍ពិពាហ៍ ហើយអាពាហ៍ពិពាហ៍កើតឡើងមកបាន ដោយសារការយល់ចិត្តគ្នាការស្រលាញ់គ្នា មើលចិត្តគ្នា ចឹងហា៎ស….” ។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅប្រហែលជាម៉ោងជិត ២រសៀល គេបានឃើញ ភរិយា អែតមីន ជីងចក់ បានចេញមុខ Live បញ្ជាក់ថ្លៃទឹកដោះ រួមជាមួយចិញ្ចៀនពេជ្រ ។

ពេលកំពុង Live ផ្ទាល់នោះផងដែរ ស្រាប់តែមានគេសួរទៅកាន់ភរិយា អែតមីន ជីងចក់ ថា៖ “ចិញ្ចៀនការស្អាត តម្លៃប៉ុន្មានម៉ឺន?” ហើយភ្លាមៗនោះ ភរិយា របស់ អែតមីន ជីងចក់ បានឆ្លើយតបប្រាប់វិញថា៖ “៨ម៉ឺន ៨ពាន់ដុល្លារ បង ១២លើ”។

ភរិយា របស់ អែតមីន ជីកចក់ បន្តទៀតថា៖ “ខ្ញុំឃើញសារព័ត៌មានគាត់ចុះ គាត់ចុះតែថ្លៃទឹកដោះហេ ថ្លៃទឹកដោះ ១១ម៉ឺន ចា៎ គាត់ចុះខុស ថ្លៃទឹកដោះតែ ១១ដុំទេ ដោយសារអីខ្ញុំដាក់ ពូគាត់ដាក់ឲ្យត្រូវថ្ងៃ ថ្ងៃ១១ ខែ១១ ២០២១ ដាក់យកហុងស៊ុយ ប៉ុន្តែចិញ្ចៀននេះ ១២លើ ៨ម៉ឺន ៨ពាន់ដុល្លារ ប៉ុន្តែនៅក្នុងព័ត៌មានគាត់អត់បានចុះចិញ្ចៀនទេ ព្រោះអត់បាននិយាយពីចញ្ចៀន…”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។


Related posts

Leave a Comment