តើមានរឿងអីនឹង!! សុខៗស្រាប់តែលោក ឧកញ៉ា ម៉ុងរិទ្ធី មានប្រសាសន៏បែបនេះ ក្រោយជួបមនុស្សបែបនេះថា…

បើតាមគណនីរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះលើបណ្តាញសង្គមថា “ថ្ងៃនេះខ្ញុំលេីកយកករណីហួសចិត្តដែលជាងកន្លះជីវិតទៅហេីយ ទេីបតែជួបមនុស្សរមេីលគុណដែលយេីងនិកស្មានមិនដល់ យមកជម្រាបជូនប្រីយមិត្តយេីងអោយបានដឹងនិងមានការប្រយត័្ន នៅក្នុងដំណេីរឆ្លងកាត់សម័យកាលកូវិត១៩ដ៏សែនមហាប្រល័យនេះ

មនុស្សទូទាំងពិភពលោកនិយាយជារួមនិយាយដោយឡែកប្រជាជនកម្ពុជាយេីង ក៏បានទទួលរងនូវឥទ្ធិពលនេះយ៉ាងធ្ងន់ធ្ងរមួយចំណែកផងដែ រឺឯចំណែកបុគ្គលិកកម្មករដែលស្ថិតនៅក្រោមឱវាទរបស់ខ្ញុំទាំងដោយផ្លាល់ និងដោយប្រយោលរាប់មុឺននាក់ក៏បានទទួលរងនូវឥទ្ធិពលកូវិត ១៩នេះផងដែរ

ក្នុងនាមរូបខ្ញុំអ្នកទទួលខុសត្រូវបានទំនាក់ទំនងស្វាស់ស្វែងរកវ៉ាក់សាំង គ្រប់ច្រកល្ហកដេីម្បីយកមកចាក់ជូនបានគ្រប់ៗគ្នា រួមជាមួយប្រពន្ធកូនសាច់ញាតិផងដែរ បេីទោះបីជាយ៉ាងនេះក៏ដោយចុះយេីងមិនអាចចៀសផុតពីការឆ្លងបានឡេីយ បុគ្គលិកកម្មករបានឆ្លងកូវិត១៩ចំនួន១១៧នាក់ព្យាបាលជាសះស្បើយ ចំនួន៧៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤០នាក់ ។

ក្នុងចំណោមអ្នកជាសះស្បើយខ្ញុំសុំលេីកយក បុគ្គលដែលលេចធ្លោជាងគេគឺលោកឃុត ឌុចប្រពន្ធនិងកូនតូចអាយុ២ខួបផងដែរ ក្រោយពីបានសម្រាកព្យាបាលរយៈពេល១ខែរួចមក ផ្នែកខាងរដ្ឋបាលបានយកប្រាក់ខែទៅបេីកអោយគ្រប់ចំនួន ដូចបុគ្គលិកកម្មករដ៏ទៃទៀតដែរក្រោយពីលោកឌុចបានរាប់លុយ មេីលឃេីញនៅដ៏ដែល470ដុល្លារបានពោល

ពាក្យថាអាញ់ឈឺអត់ឡេីងប្រាក់ខែអោយ ហេីយក៏បានបោកទូរស័ព្ទចោលព្រមទាំងនាំប្រពន្ធកូនចាកចេញទៅ ដោយមិនបានស្តាយអតីតភាពការងារ៥ឆ្នាំដែលបានបំរេីនៅក្នុងក្រុមហ៊ុន ។

សូមបញ្ជាក់ថាបូកបន្ថែមពីលេីប្រាក់ខែនេះ ក្រុមហ៊ុនបានផ្តល់អាហារបីពេលរាល់ថ្ងៃ ផ្ទះស្នាក់នៅទឹកភ្លេីងFree ពេលមានជម្ងឺជួយពិនិត្យព្យាបាល មកខ្ចីលុយការប្រពន្ធមិនសងវិញទេ ទិញម៉ូតូអោយជិះចែមទៀតផង ។”៕

Related posts

Leave a Comment