ខ្លោចចិត្តអាណិតណាស់! រកឃើញសាកស-ព ក្មេងអាយុ ២២ ខែ ក្រោយដើរតាមពូ វង្វេងក្នុងព្រៃចម្ងាយ ៣ គ.ម ពីផ្ទះ

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ នេះ អង្គភាពការពារកុមារបានផ្ដល់ព័ត៌មាន ឱ្យបានដឹងថា ការស្វែងរកកុមារអាយុ ២២ ខែ ដែលបានបាត់ខ្លួន ពេលនេះត្រូវបានបញ្ចប់ដោយក្តីសង្វេគ ។

ពោលគឺនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និង ក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មាន ពីការរកឃើញសាកសពរបស់កុមារខាងលើ ។ ពេលទៅដល់ ក្រុមការងារបានកំណត់កន្លែងកើតហេតុ និង បានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារនេះ ។

ជាក់ស្ដែង ខាងអង្គភាពបានកំណត់ថា សាកសពនេះគឺជាសពរបស់កុមារអាយុ ២២ ខែម្នាក់ ដែលបានបាត់ខ្លួនកាលពី ១០ ថ្ងៃមុនការរកឃើញ ដែលសាកសពនេះ ត្រូវបានរកឃើញនៅទីតាំងមួយស្ថិតនៅក្នុងព្រៃជ្រៅ ។

បន្ថែមលើសពីនេះ តាមរយៈការស៊ើបអង្កេតបន្ថែមបានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កឱ្យវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល ៣ គ.ម ពីផ្ទះ ។ ក្នុងនោះ សាច់ញាតិ និង អ្នកជិតខាង បានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ ។ ការបាត់បង់ដ៏គួរឱ្យសោកសៅនេះគឺជាមេរៀនមួយ បង្ហាញថាកុមារតូចៗ ងាយនឹងវង្វេងទិសដៅ និង ផ្លូវ ដែលអាចនាំមកនូវរឿងអភ័ព្វបែបនេះ ៕

Related posts

Leave a Comment