អាណិតលោកយាយណាស់!!វ័យក្បែរ ៧០ ឆ្នាំទៅហើយ លោកយាយស៊ូទ្រាំវាយថ្មភ្នំ ក្រោមថ្ងៃក្តៅចែស ដើម្បីជីវិត (មានវីដេអូ)

លោកយាយវ័យចំណាស់ម្នាក់ តស៊ូទ្រាំលំបាកធ្វើការងារធ្ងន់វាយបំបែកថ្មភ្នំ តាំងពីព្រឹកព្រលឹមស្រាងៗរហូតទល់ព្រលប់ ដោយទទួលបានប្រាក់បន្តិចបន្តួច ដើម្បីដោះស្រាយបញ្ហាជីវភាពខ្វះខាត សម្រាប់ទិញអង្ក ទិញម្ហូប និង ទិញថ្នាំសង្កូវបានខ្លះៗ សម្រាប់ព្យាបាលលោកតាដែលមានជំងឺប្រចាំកាយ ពិការភ្នែកហើយត្រចៀកក៏ថ្លង់ទៀត ជរានៅតែផ្ទះមិនអាចចេញទៅប្រកការងារអ្វីបាន ។

លោកយាយដ៏តស៊ូរូបនេះមានឈ្មោះ លោកយាយ យ៉ន មានជន្មាយុ ៦៧ ឆ្នាំ និង មានមុខរបរវាយថ្មភ្នំលក់ រស់នៅតែ ២ នាក់ប្តីប្រពន្ធនៅក្នុងផ្ទះតូចមួយ នៅក្នុងភូមិមាត់សាយ ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ចំណែកឯមុខរបរវាយថ្មភ្នំរបស់លោកយាយវិញ គឺត្រូវបានកំណត់ដោយតៃកុងឡាន ដោយក្នុងមួយឡានធំ លោកយាយទទួលបានប្រាក់កម្រៃចន្លោះពី ២ ម៉ឺនទៅ ៤ ម៉ឺនរៀល ហើយនៅក្នុងមួយឡានធំ លោកយាយដ៏តស៊ូមួយរូបនេះ ត្រូវស៊ូទ្រាំវាយថ្មនឹងញញួធំមួយដោយដៃទទេគ្មានត្អូញត្អែរ ទាំងកណ្តាលថ្ងៃក្តៅ ហាលខ្យល់ហាលភ្លៀងរយៈពេលពី ៤ ទៅ ៥ ថ្ងៃទើបបានមួយឡាន ៕


Related posts

Leave a Comment