នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានផ្ទះប្រជាលរដ្ឋជាច្រេីនខ្នងត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់នៅខណ្ឌឬស្សីកែវ។ ក្នុងនោះក៏មានប្អូនស្រីម្នាក់ ដែលផ្ទះត្រូវបានភ្លើងឆេះអស់
យំឱបម្តាយផង និងគាត់យំស្តាយសៀវភៅសិក្សា ដែលមាននៅក្នុងផ្ទះរបស់គាត់ផង ធ្វើឲ្យមហាជនពិតជាស្ទើរតែទប់ទឹកភ្នែកមិនជាប់។ គួរបញ្ជាក់ថា ទីតាំងកើតហេតុខាងលើគឺនៅ ផ្លូវរថភ្លើងចាស់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ៕