វាសនាមើលមិនឃើញមែន!! ១០ឆ្នាំមុនធ្វើសំណង់ ស្រលាញ់នារីម្នាក់ជាបុគ្គលិក គ្លីនិចធ្មេញ បានចាប់ដៃគ្នាកសាងគ្រួសារថ្មី និងជួបរឿងរកសុី ប រា ជ័ យ ជូរចត់រាប់មិនអស់ ពេលនេះពួកយើង…

នេះបើយោងតាមហ្វេសប៊ុករបស់ ឧកញ៉ា សម្បត្តិ (Uch Sambath) បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់លោក ដែលរៀបរាប់ពីការ រកសុីបរាជ័យជាច្រើនដង ជួបរឿងរ៉ាវជូរជត់រាប់មិនអស់ ទំរាំមានថ្ងៃនេះ។

ក្នុងនោះ លោកក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖10ឆ្នាំមុនខ្ញុំពីអ្នកធ្វើសំណង់ ស្រលាញ់នារីម្នាក់ជាបុគ្គលិកបំរើការងារនៅគ្លីនិចធ្មេញមួយកន្លែងសន្សំលុយកាក់សែនយ៉ាងលំបាកទម្រាំអាចរៀបការពេញច្បាប់ដូចគេ

តែបែរជាមិនអាចមានថ្ងៃល្អដូចគេ រកសុីបរាជ័យជាច្រើនដង ជួបរឿងរ៉ាវជូរជត់រាប់មិនអស់ ពេលនេះយើងឆ្លងកាត់ល្មមគ្រប់គ្រាន់ នឹងសាកសមអោយពួកយើងទទួលបានជីវិតដ៏ត្រចះត្រចង់មួយដូចសព្វថ្ងៃនេះហើយឆ្នាំក្រោយ

19.11.2020យើងនឹងរៀបចំមង្គលការជាថ្មី ពេលនេះយើងមានកូនប្រុសស្រីធ្វើជាកូនអណ្តើក មានកូនប្រុសធំធ្វើជាអ្នកដឹកដៃកូនក្រមុំជូនលោកប៉ាពួកយើងនឹងកាន់តែមានក្តីសុខបំផុតក្រោយពីការធ្វើដំណើរលើវិថីជីវិតគូរមួយនេះ

Related posts

Leave a Comment