ជាមហាសេដ្ឋីលំដាប់ប្រទេស តែ អ្នកឧកញ៉ា គិត ម៉េង ប្រើជីវិតសាមញ្ញ អាហារព្រឹកក្នុងម្ហូបបែបនេះ

រាជធានីភ្នំពេញ ៖ ពិតមែនហើយ ជឿជាក់ថា បងប្អូនខ្មែរជាច្រើននាក់ ប្រាកដចិត្តណាស់ ថាបានស្គាល់ពី កេរ្ត៍ឈ្មោះល្បីល្បាញ ក្នុងមុខជំនួញរបស់កម្ពុជា នោះគឺ អ្នកឧកញ៉ា គិត ម៉េង ជាម្ចាស់ក្រុមហ៊ុនល្បីៗឈ្មោះ ជាច្រើនក្នុងស្រុក ព្រមទាំងត្រូវ មហាជនផ្ទុះកោតសរសើរពី ទឹកចិត្តរបស់អ្នកឧកញ៉ា ចំពោះគ្រួសារ ជាពិសេសចំពោះ ភរិយា។

ជាមួយគ្នានេះ អ្នកឧកញ៉ា ត្រូវបានគ្រប់គ្នា ចាត់ទុកជា មហាសេដ្ឋីលំដាប់ប្រទេសមួយរូប ដែលក្នុងនោះ រូបលោកក៏ត្រូវ គេចាត់ទុក ជាបុគ្គលជោគជ័យខ្លាំងបំផុត ក្នុងការធ្វើជំនួញ។

យ៉ាងណាក្តី ថ្មីៗនេះ រូបលោកតែងតែ ធ្វើការចែករំលែកពីចំណេះដឹង ការរស់នៅប្រកបដោយផាសុកភាពរបស់រូបលោក ទៅលើបណ្តាញសង្គម មិនតែប៉ុណ្ណោះ បងប្អូនខ្មែរបានកត់សម្គាល់ឃើញ ក្នុងរបបអាហារពេលព្រឹករបស់រូបលោក។

ទោះមានឈ្មោះជា មហាជនសេដ្ឋីលុយច្រើនវាល់លានដុល្លារមែន តែរូបលោក បែរជាប្រើជីវិតសែនសាមញ្ញ ជាមួយអាហារពេលព្រឹកធម្មតាៗ មានត្រីងៀត បបរស មិនចំណាយពេល ចំណាយលុយ ក្នុងហាងតម្លៃថ្លៃ បញ្ជាទិញម្ហូបដែលហ៉ឺហាឡើយ មិនតែប៉ុណ្ណោះ រូបលោក ក៏បានបង្រៀនកូនៗហូបក្នុងរបបអាហារសាមញ្ញ នេះផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment