គួរឲ្យសរសើរខ្លាំងណាស់! កូនខ្មែរអាចផលិតដបទឹកក្ដៅ ត្រជាក់ ធ្វើអំពីបំពងឫស្សី មានមាត្រាដ្ឋានត្រឹមត្រូវ ជាស្នាដៃកូនខ្មែរ…

សព្វថ្ងៃផលិតផលដែលផលិតពីជ័រប្លាស្ទិកគឺមានច្រើនសន្ធឹកសន្ធាប់ដែលយើងប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាននៅពេលថ្ងៃអនាគត។មនុស្សម្នាក់ៗត្រូវការប្រើជាចាំបាច់ដូចជាស្បោង,ដបទឹកជាដើមដើម្បីបំពេញ
តម្រូវការរបស់ខ្លួននៅក្នុងការរស់នៅ។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មះMoon-Kanhaបានបង្ហោះរូបភាពអមជាមួយនឹងការសរសេរដោយរដ្ឋាដបទឹកក្តៅត្រជាក់ធ្វើអំពីបំពង់ឬស្សីមានមាត្រ

ដ្ឋានត្រឹមត្រូវគួរលើកស្ទួយទាំងអស់គ្នាស្នាដៃខ្មែរ។តាមរយៈរូបភាពដូចដែរយើងឃើញថាដបទឹកមានតួខ្លួនជាឬស្សីដែលមានឆ្លាក់ប្រសាទអង្គរវត្តនិងអក្សរខ្មែរថាកម្ពុជាជាមួយអក្សរអង់គ្លេសថាCambodiaនិងមានការរចនាផ្សេងៗទៀត។

ដូច្នេះសូមបងប្អូនជួយគាំទ្រផលិតផលជាតិហើយវាក៏មានរូបរាងស្រស់ស្អាតនិងមានមានរំខានត្រឹមត្រូវផងដែរ បើបងប្អូនមានចំណាប់អារម្មណ៍សូមទំនាក់ទំនង់ទៅគណនីហ្វ៊េសបុកខាងលើ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment