អុីយ៉ា ពិតជាលឿនមែន!! ទើបប្រកាសថ្ងៃមុនសោះ ស្រាប់តែថ្ងៃនេះឧកញ៉ា ស្រី ចាន់ថន បាន….

ប្រិយមិត្តពិតជាស្គាល់ហើយ ឧកញ៉ា ស្រី ចាន់ថន ដែលជាឧកញ៉ា ចិត្តធម៌មួយរូប ដែលមហាជនជាច្រើនគោរពស្រលាញ់។ ដោយឡែក កាលពីថ្មីៗនេះ លោកឧកញ៉ាបានប្រកាសធ្វើផ្លែមានកំប៉ុងនោះ មិនទាន់បានប៉ុន្មានផង លោកបានសំរេចផលិតផល នេះត្រឹមថ្ងៃនេះលោក បានបង្ហោះសារថា #ថ្មីៗអំពីដំណើរការ

លើកិច្ចការងារកែច្នៃផ្លែឈើស្រស់ក្នុងស្រុក!!!ស្របតាមការសម្រេចចិត្តបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន , ផ្លែស្វាយ, ផ្លែម្នាស់, និងផ្លែឈើផ្សេងៗទៀតដើម្បី ផលិតជាទឹកផ្លែឈើ ដំណាប់ផ្លែឈើកំប៉ុង និងដំណាប់ផ្លែឈើក្រៀម ក្នុងពេលឆាប់ៗខាងមុខនេះ…សម្រាប់គោលដៅទី១៖គឺ ខ្ញុំបាទ រួមជាមួយនិងក្រុម

ការងារកំពុងតែដុតដៃដុតជើងរៀបចំ រចនាសំបកកំប៉ុង ការ សិក្សាពី គុណភាពចំណីអាហារ និងស្តង់ដាសុវត្ថិភាព រសជាតិ ដែលអាចរក្សាទុក្ខបានរហូតទៅ ដល់២ឆ្នាំ ។ចំណែកគោលដៅទី២៖ក្រុមការងារក៏កំពុងសិក្សាពីតម្រូវការទីផ្សារក្នុងស្រុក និងលទ្ធភាព នាំចេញផលិតផលទៅក្រៅ ប្រទេសដើម្បីធានាអោយបាននូវនិរន្តរភាពនៃសង្វាក់ផលិតកម្មនេះផងដែរ។

ខ្ញុំស ង្ឃឹមថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ក្នុងគោ លបំណងជួយដល់កសិករខ្មែរផង ក៏ដូចជាគាំទ្រអោយមានការបង្កើតរោងចក្រនៅក្នុងប្រទេស ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរយើងផងដែរ។លេខទំនាក់ទំនង់: 016 81 81 28 – 092 72 76 19#Jet’s 7seven#Jet’s Express#SCT #Jet’s Group #ស្រីចាន់ថន#SreyChanthorn

Related posts

Leave a Comment