មេីលកូនឲ្យខ្ញុំផង បញ្ចុកបាយវាអោយឆ្អែត ស្ទាបកំដៅវាខ្លាចវាក្តៅខ្លួន នេះហើយបណ្តាំចុងក្រោយអានហើយសែនឈឺចាប់

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូន​ចំពោះ​ក្រុមគ្រួសារបុរសម្នាក់​ប្រេីប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Samban Thorng ដែលបានបាត់បង់​ភរិយា​​ជាទីស្រលាញ់​ ដោយ​រូបនាងបាន​ទទួល​មរណភាព​នៅ​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១​ នេះ ដោយសារ​តែ​ជំងឺ​បេះដូង​​​​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារទាំងមូល​មាន​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង​ សម្រាប់​​ដំណឹង​ដ៏​អកុសល​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព​ពី​បងស្រី​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Jee Ly Ly Btb បាន​សរសេរ​រៀបរាប់​ទាំង​ក្តី​អាឡោះអាល័យ​ថា៖«បណ្តាំចុងក្រោយវាសែនឈឺ មេីលកូនខ្ញុំផង បញ្ចុកបាយវាអោយឆ្អែត ស្ទាបកំដៅវាខ្លាចវាក្តៅខ្លួន ខ្ញុំ​តឹងទ្រូងណាស់ជួយរិតទ្រូងខ្ញុំតិច មិចឯងដាច់ចិត្តទៅចោលកូនចោលប្តី​ មិនកេីតអីសោះនិយាយកកោក ហេីយយេីងទៅណាក៏ដេីរទៅជាគ្នាមិនដែលបែកគ្នាមិនថាទៅរៀនរឺដេីរ សែនអាណិតប្អូស្រីសំលាញ់ បេីមានជាតិមុខអោយឯងអាយុវែងកុំអោយអាយុខ្លីដូចជាតិនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​សោកសៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជនជាច្រេីន​​​ បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ព្រមទាំងបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​ប្អូន​ស្រីឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ប្រពៃខ្លាំងណាស់! ដោយមានចិត្តអាណិតដល់ពួកគាត់ មិនបានចេញសម្តែង គ្មានចំណូល ព្រោះបញ្ហាកូវីដ អ្នកស្រី ទ្រី ដាណា សម្រេចិត្តធ្វើរឿងមួយនេះជូនដល់ពួកគាត់ហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក របស់ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់អ្នកស្រី បានយកអំណោយ រួមទាំងថវិកា បានទៅជូនក្រុមសិល្បៈបុរាណ នៅឯខេត្តសៀមរាប ប្រកបទៅដោយភាពស្នាមញញឹម និងរីករាយយ៉ាងខ្លាំង។ រួមជាមួយគ្នានេះផងដែរ អ្នកស្រី ក៏បានភ្ជាប់សារមួយទៀតប្រាប់ថា៖ “ថ្ងៃនេះនាងខ្ញុំ បាននាំយកអំណោយនិងសម្ភារៈសិក្សាមួយចំនួនមកជូនក្រុមសិល្បៈបុរាណនៅខេត្តសៀមរាប ដោយជូនក្រុមគាត់ 2000$ ហើយកូនៗក្នុងម្នាក់ 100$ សរុបជាង ៣០នាក់។ នៅក្នុងនោះក៏មានស្បៀងអាហារក្នុងម្នាក់បានអង្ករ ១បេ ២០គីឡូក្រាម និងមី១កេស ត្រីខ ១យួរ សៀវភៅ ប៊ិច ថវិកាបន្ថែមរួមជាមួយអំណោយ ១០ម៉ឺនរៀលទៀត។ ហើយក្រុមអ្នកសម្ដែងរបាំក្នុងជូនម្នាក់ 100$ ស្មើៗគ្នាសរុបថ្ងៃនេះ ជាង 7300$ ជូនបុណ្យទាំងអស់គ្នាផង អាណិតពួកគាត់ កូវីដ១៩ មិនបានចេញសម្ដែងទេ គ្មានចំណូល ចឹងត្រូវផ្ដល់កម្លាំងចិត្តឱ្យពួកគាត់ ហើយក៏សូមបងប្អូនទាំងអស់ជួយលើកតម្កើងវប្បធម៍បុរាណខ្មែរយើងទាំងអស់គ្នា”។ ក្រោយឃើញទង្វើរ របស់លោកស្រី រួចមក ធ្វើឲ្យ មហាជនជាច្រើនសម្តែងក្តីត្រេកអរជំនួស នូវទឹកចិត្តដ៏សែនប្រពៃមួយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញទិដ្ឋភាពបែបនេះហើយ កាន់តែស្រណោះណាស់ ទិដ្ឋាភាពពិធីបុណ្យស ព លោកប៉ា របស់ ករុណា ពេជ្រ នាព្រឹកនេះ រូបលោក បានត្រឹមពោលពាក្យថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ តារាចម្រៀងលោក ករុណា ពេជ្រ មានទុក្ខជាទំងន់ ដោយលោកប៉ា របស់លោក បានទទួលមរភាពបាត់ទៅហើយ ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយរោគពាធ។ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។ ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។ បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។ លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ លោក ករុណា ពេជ្រ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រមទាំងភ្ជាប់សារមួយទៀតថា៖ “សូមឧទ្ទិសកុសល ផលបុណ្យ ជូនញោម ពុក..សូមផលបុណ្យដែលអត្មាបានសាង នាពេលនេះ បានដល់ បងប្អូន ញោមខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ស្មើៗគ្នា….ជាពិសេស អត្មា នៅតែអរព្រះគុណ…

Read More

ចេះតែមានហើយ! ផ្អើលសឹងពេញប្រទេសរឿង សាន់តា បង្កាត់ភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ តាមពិតគេ Prank បោកចិត្តអ្នកគាំទ្រសោះ (មានវីដេអូ)

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនូវប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ក្រោយពីបានឃើញ YouTuber ដ៏ល្បីឈ្មោះ សាន់តា បានធ្វើការប្រកាសបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹង កក្កដា សុភ័ណ្ឌ ដែលគេឃើញអ្នកទាំងពីរបានបញ្ចេញរូបភាព ក៏ដូចជាវីដេអូកៀកកើយ ឱបថើបគ្នាយ៉ាងស្អិតល្មួតលើបណ្ដាញសង្គម ដែលផ្ទុះការស៊ែររំលែកពាសពេញបណ្ដាញសង្គម។ ក្រោយពីប្រកាសជាសាធារណៈពីការបង្កាត់ភ្លើងស្នេហ៍របស់អ្នកទាំងពីរ មហាជនលើបណ្ដាញសង្គមមួយចំនួនក៏បានចូលរួមអបអរ ហើយក៏មានអ្នកដែលមានការមិនពេញ និង រិះគន់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ ប៉ុន្តែទោះយ៉ាងណា សាន់តា និង កក្កដា សុភ័ណ្ឌ ក៏មិនបានខ្វល់ កាន់តែបញ្ចេញរូបភាព វីដេអូ និង សារផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។ ដោយឡែក ក្រោយពីបានប្រកាសភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ ធ្វើឱ្យមានការភ្ញាក់ផ្អើល ផ្ទុះកក្រើកពាសពេញបណ្ដាញសង្គមហើយ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក សាន់តា ក៏បានធ្វើការបង្ហោះសារ និង ឡាយវីដេអូបកស្រាយរឿងរ៉ាវស្នេហារបស់ លោក និង កក្កដា សុភ័ណ្ឌ ថាគ្រាន់តែជាការរៀបចំ និង សហការគ្នារបស់អ្នកទាំងពីរ ធ្វើការ Prank ដល់មហាជន និង ដើម្បី Attention ប៉ុណ្ណោះ។ ក្នុងនោះ YouTuber ល្បីឈ្មោះរូបនេះ ប្រាប់ឱ្យដឹងទៀតថា ការដែលឱបថើបកៀកកើយស្និទស្នាលដូចមានទំនាក់ទំនងស្នេហាមែនទែនបែបនេះ គ្រាន់តែដើម្បីឱ្យមហាជនមានការជឿទាំងស្រុងចំពោះការ Prank នេះ ហើយមូលហេតុនៃការ Prank នេះ គឺលោក និង កក្កដា សុភ័ណ្ឌ គ្រាន់តែចង់ដឹងពីអារម្មណ៍ និង ចិត្តគំនិតរបស់មហាជនទូទាំងប្រទេសចំពោះទំនាក់ទំនងបែបនេះប៉ុណ្ណោះ។ ក្រោយបានឃើញ សាន់តា ចេញនិយាយបកស្រាយបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រដែលតាមដានរឿងស្នេហារបស់អ្នកទាំងពីរ បានសម្ដែងនូវអារម្មណ៍ហួសចិត្ត និង គាំងខ្លាំងគ្រប់ៗគ្នា ចំពោះការ Prank របស់ទាំងពីរ៕ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ក្រោយមានពាក្យសម្ដីប្រមាថតិះដៀលថ្ងៃមុនច្រើនពេកពេលនេះអ្នកនាង ដេត ម៉ាលីណា ចេញមុខបកស្រាយការពិតហើយ (មានវិដេអូ)

អ្នកលេងបណ្ដាញសង្គមច្បាស់ជាបានជ្រាបហើយនូវហេតុការណ៍បុករនាំងពុះចែកទ្រូងផ្លូវដ៏កក្រើកមួយបានកើតឡើងកាលវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពណ៌សមួយគ្រឿង បណ្ដាលឱ្យខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដែលរថយន្តតម្លៃថ្លៃកប់ពពកនេះ ត្រូវបានគេសង្ស័យថាជារបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងមិនយូរប៉ុន្មាន ស្រាប់តែគេឃើញលោក ឌួង ឆាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ទំនងជាចង់បង្ហាញនូវក្ដីបារម្ភពីសុវត្ថិភាពរបស់អតីតភរិយា។ ខណៈនោះ បន្ទាប់ពីបង្ហាញពីក្ដីព្រួយបារម្ភ ស្រាប់តែប្រហែលជាមួយម៉ោងក្រោយមក លោក ឌួង ឆាយ បានបង្ហោះសារថ្មីមួយទៀត តែលើកនេះ លោកបែរជារៀបរាប់ក្នុងន័យស្ដាយទឹកចិត្តដែលខំព្រួយបារម្ភទៅវិញ។ ដោយឡែក មកដល់ល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ នេះ ស្រាប់តែ អ្នកនាង ដេត ម៉ាលីណា បានធ្វើការទម្លាយសារមួយដែលមហាជនគិតថាទំនងជាសាររបស់អតីតស្វាមីដែលបានផ្ញើទៅអ្នកនាងផ្ទាល់តាម Messenger ដែលគេឃើញថា មានទាំងការព្រួយបារម្ភខណៈអ្នកនាងមានគ្រោះថ្នាក់ចរាចរណ៍ និង មានទាំងពាក្យសម្ដីខ្លាំងៗតិះដៀលនាងផាំងៗទៀតផង។ ជាមួយគ្នានោះ អ្នកនាងក៏បានធ្វើការបញ្ជាក់ពីលើនោះ ដោយអ្នកនាងនឹងធ្វើការឡាយវីដេអូហ្វេសប៊ុកបកស្រាយជូនមហាជនលើបណ្ដាញសង្គមរាល់រឿងរ៉ាវដែលមានអ្នកចោទប្រកាន់ និង ជេរប្រមាថរូបនាង ទាក់ទងនឹងគ្រោះថ្នាក់នាថ្ងៃនោះ ដោយមានពាក្យមួយចំនួនថានាងជាស្រីផឹកស៊ីដាច់យប់ មិនខ្វល់ពីកូននៅផ្ទះ និង មានសម្ដីថារូបនាងមានទំនាក់ទំនងស្នេហានឹងប្ដីរបស់គេ។ ជុំវិញរឿងនេះ បើតាមការឡាយវីដេអូហ្វេសប៊ុករបស់ អ្នកនាង ដេត ម៉ាលីណា នៅយប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នេះ បានធ្វើការបកស្រាយដល់មហាជនឱ្យដឹងថា អ្នកនាងទទួលស្គាល់ចំពោះគ្រោះថា្នក់ចរាចរណ៍នៅថ្ងៃនោះ ហើយឡាន Rolls-Royce ដែលបុកខ្ទេចខូតខាតនោះ គឺជារបស់នាងពិតមែន ដែលពេលនោះ អ្នកនាងចេញពីកម្មពិធីខួបរបស់មិត្តភក្តិ ហើយអ្នកនាងបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើរូបនាងទាក់ទងនឹងរឿងមានស្នេហាជាមួយស្វាមីរបស់គេ ដែលអ្នកនាងបានធ្វើការបញ្ជាក់ថា បុរសម្នាក់នោះ ជាមិត្តភក្តិល្អរបស់នាងជាង ១០ ឆ្នាំហើយ ដែលមិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ ហើយយប់នោះ ក៏មិនមានវត្តមានមិត្តភក្តិរបស់អ្នកនាងនៅជាមួយអ្នកនាងដែរ។…

Read More

អុញនោះ! ក្រោយអតីតភរិយា ជួបរឿងប៉ុន្មានថ្ងៃមុនមកនេះ ស្រាប់តែ លោក ឌួង ឆាយ បានបង្ហោះសារដាស់តឿនថ្មីមួយទៀតថា….

ហ្វេសប៊ុក៖ កាលពីយប់ នៅវេលាម៉ោងជាង ២ កណ្តាលអាធ្រាត ឈានចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ គ្រោះថ្នា-ក់-ច-រា-ច-រ-ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង ដែលពាក់ស្លាកលេខ «កម្ពុជា MR.IDOL» បានបើកបរជ្រុល បុ-ក-រ-បាំ-ងថ្ម ពុះចែកទ្រូងផ្លូវ។ ហេតុការណ៍មួយនេះ បង្ករឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ យ៉ាងណាមិញ បើយោងតាមរយៈព័ត៌មានខ្លះៗ បានបញ្ជាក់ច្បាស់ៗថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរនៅក្នុងរថយន្តនោះ មិនមានគ្រោះថ្នា-ក់-អ្វីឡើយ។ ដោយឡែក ក្រោយបានដឹងរឿងនេះភ្លាម ធ្វើឲ្យលោក ឌួង ឆាយ នៅមិនសុខ ក៏បានបង្ហោះសារមួយ នៅប្រហែលជាម៉ោង៣ទាបភ្លឺ ដោយខ្លឹមសារនោះមានន័យថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។ មិនទាន់អស់ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ឌួង ឆាយ បានបង្ហោះសារដាស់តឿថ្មីមួយទៀតថា៖ “ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ”៕

Read More

ប្រពៃណាស់! បុណ្យគម្រប់ខួបនៃការយាងចូលទីវង្គត របស់សម្តេចតាទួត ស្រាប់តែព្រះនាងតូចជេណា មានសុវណ្ណណីថា…

ភ្នំពេញ÷ កាលពីពេលប៉ុន្មានម៉ោងមុននេះ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យគម្រប់ខួប៩ឆ្នាំនៃការយាងចូលព្រះទីវង្គតរបស់សម្តេចព្រះបរមរតន:កោដ្ឋ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូចនរោត្តមជេនណា បានបង្ហោះសារប៉ុន្មានឃ្លាដ៏មានន័យ ដោយព្រះនាងបានមានព្រះសវនីយ៍យ៉ាងដូច្នេះថា÷ សូមថ្វាយព្រះមហាកុសលក្នុងខួបទី៩ឆ្នាំថ្ងៃសុវណ្ណគតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចងចាំជានិច្ចនូវ ព្រះមហាករុណាទិគុណដ៏សែនធំធេងនៃព្រះវររាជបិតាជាតិខ្មែរ /ស្តាប់ហើយរំជួលចិត្ត នឹករលឹកខ្លាំងណាស់សម្ដេចតាទួត រកទីបំផុតគ្មាន! សូមរំលឹកផងដែលថា ព្រះនាងតូចនរោត្តម ជេណា ជាព្រះរាជនត្តា របស់ព្រះអម្ចាស់នរោត្តមចក្រពង្ស និងជាព្រះរាជនត្តាទួតរបស់ព្រះបាទនរោត្តមសីហនុ៕

Read More

ស្ដាប់លឺហើយ អរជំនួស! កំពុងតែញុំាបាយ ស្រាប់តែមានគេចូល ខំមិន សួររឿងនេះពេក មានអី អ្នកស្រី ទ្រី ដាណា បាននិយាយយ៉ាងច្បាស់ៗថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយថា ជុំវិញរឿងរ៉ាវទំនាស់រវាងគ្រួសាររបស់អ្នកស្រី ទ្រី ដាណា រួមជាមួយស្វាមីដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ខណៈដែលជារឿយៗអ្នកទាំងពីរបង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួយចំពោះគ្នា។ ដោយឡែកនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានបង្ហាញពីទំហំចិត្តឈឺចាប់យ៉ាងខ្លាំង និង បានធ្វើការឡាយវីដេអូ ទាំងយប់និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថា រូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ហើយចង់ជួបមុខកូនខ្លាំងណាស់ ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហើយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់។ ស្រាប់តែនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកស្រី ទ្រី ដាណា កំពុងតែញុំាបាយខុសៗ ក៏មានហ្វេៗចូល ខំមិន និយាយរឿង ពូម៉ៅ ច្រើនពេក ធ្វើឲ្យ អ្នកស្រី ទ្រី ដាណា ទប់ចិត្តមិនបាន ក៏បានបញ្ជាក់ច្បាស់ៗ ក្នុងការ ឡាយវីដេអូ ថា៖ “ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯកែខ្លួនបានប៉ប៊ិនណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្សដែលកែទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន តែបើមនុស្សមានល្បិចវិញកែបានតែមួយភ្លេតទេ អត់កែដដែរ ហើយខ្ញុំគ្រាន់តែប្រាបមួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី បើចង់កែខ្លួនកុំរញ៉េរញ៉ៃ ព្រោះខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់អ្នកដើរផឹកស៊ី តាផឹកស៊ីហ៎ាវាមានស្រីក្នុងហ្នឹង បានផឹកទៅវាឆ្ងាញ់ ព្រោះខ្ញុំស្គាល់ចរិកប្តីខ្ញុំច្បាស់ ហើយតាផឹកស៊ីមានស្រី វាអូសការឡាទៅខេត្ត ទៅដេកជាមួយគ្នា ចឹងបើសិនជាកែ កែឲ្យខ្ញុំឃើញ ម៉ាឆ្នាំ ឬមួយក៏ពីរឆ្នាំ Okayបាន ប៉ុន្តែខ្ញុំខ្លាចតែមិនបានឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្នឹង ព្រោះខ្ញុំស្គាល់ច្បាស់ ចង់និយាយចឹង ខ្ញុំលើកលែងឲ្យតាស់ ប៉ុន្តែទុកពេលវេលាជាអ្នកកំណត់ ប៉ុន្មានឆ្នាំទៀតឲ្យកែមក ធ្វើជាមនុស្សល្អមក….”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។

Read More

ត្រេកអរផង!! ទីបំផុតករណី គ្រោះថ្នាក់ចរាចរណ៍ ជាមួយរថភ្លេីង និងរថយន្ត ត្រូវបញ្ចប់ ដោយឲ្យ អ្នកបេីករថភ្លេីង…

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ជាក់ស្តែង ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។ យ៉ាងណាមិញ សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ៕សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

Read More

បងប្អូនជឿអត់? ស្រីស្អាត ឲ្យពូម៉ូតូឌុប ឌុបទៅផ្ទះសំណាក់ ចុងក្រោយ ចោទថា ប៉ុនប៉ងប្លន់ និងចាប់រំ.លោភ តែពូម៉ូតូឌុប….

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៥ តុលា ២០២១ កន្លងទៅថ្មីៗនេះ ព័ត៌មានបឋមមួយ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន នាំគ្នាវែកញែក មិនដឹងថា គួរជឿខាងណា ទុកខាងណាឡើយ ដោយក្នុងនោះ មានករណីមួយផ្អើលទាំងព្រលឹង ក្រោយពេល នារីម្នាក់បានស្រែកចោទ ពូម៉ូតូឌុបថា មានគំនិតប៉ុនប៉ងប្លន់ មិនតែប៉ុណ្ណោះ នៅមានគំនិតអាក្រក់ ចង់ចាប់រំ.លោភរូបនាងថែមទៀត។ ដោយរូបនាង លើកឡើងថា រូបនាងបានហៅម៉ូតឌុបជិះ ស្រាប់តែ ពូម៉ូតូឌុបនោះ បែរជាដឹករូបនាង ទៅក្បែរផ្ទះសំណាក់មួយកន្លែង តែខ្លួនបដិសេដ លើសពីនេះទៅទៀត នៅទារសំណងផ្លូវចិត្ត១ពាន់ដុល្លារទៀត។ យ៉ាងណាមិញ ចម្លើយពូម៉ូតូឌុបបែរជា ឆ្លើយថានារីរូបស្រស់ជិះម៉ូតូរបស់រូបលោក គ្មានលុយឲ្យខ្លួន ហើយហៅខ្លួនឲ្យជិះទៅសិនទៅ បែរជា ទីបំផុតទៅបបួលលោកមកផ្ទះសំណាក់ តែរូបលោក មិនព្រម ស្រាប់តែនារីរូបនោះ ស្រែកថា ខ្លួនជាចោរទៅវិញ។ ខណៈប្រកែកគ្នា ស្រាប់តែលេចវត្តមាន បុរសស្លៀកពាក់ ឯកសណ្ឋាននយោធា មកស្រែកឆោឡោវាយយកម៉ូតូទៅបាន ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច២សង្កាត់ រុញដាក់គ្នាទៅវិញ៕ ប្រភពពី Khmer load បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More