មហាជនជាច្រើនបានជា្របហើយកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក អៀង ចេនឡា បានបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីអារម្មណ៍តូចចិត្តខ្លាំង ដោយក្នុងនាមលោកជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ តែមិនឃើញមានសមាគមន៍ណាមួយអើពើរូបលោក នៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំងជាច្រើនខែកន្លងមក។ ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ មិនត្រឹមតែធ្វើការបង្ហោះសារដែលមានអត្ថន័យខាងលើនោះទេ គេសង្កេតឃើញថា លោក បានបង្ហោះសារជុំវិញរឿងនេះជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហាក់មានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាអ្នកសិល្បៈមួយចំនួនបានធ្វើការបញ្ចេញមតិរៀងៗខ្លួនផងដែរ។ ដោយឡែកមកដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញ តារាប្រុសរូបនេះ សម្រេចចិត្តបោះចោលអត្តសញ្ញាណប័ណ្ណសិល្បករខ្មែរ ដែលហាក់បង្ហាញការតូចចិត្តកាន់តែខ្លាំងឡើងរហូត ធ្វើឱ្យលោកដាច់ចិត្តធ្វើបែបនេះ។ នេះបើតាមការបង្ហោះរូបភាពពីរសន្លឹកភ្ជាប់ជាមួយនឹងសារប៉ុន្មានម៉ាត់រៀបរាប់ថា ៖ «កាតនេះគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ»។ លើលពីនេះ តារាប្រុសរូបនេះ បានបញ្ជាក់មូលហេតុដែលធ្វើឱ្យរូបលោក ដាច់ចិត្តបោះចោលអត្តសញ្ញាណប័ណ្ណនេះផងដែរ ដោយធ្វើការខមមិនថា ៖ «ឆ្អែតសម្ដីប្រធាន»៕
Read MoreAuthor: lysina
ល្អគន់! ស្លៀកពាក់ជិតក៏ សុខ ស្រីនាង នៅតែជះសម្រស់ស្អាត ធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរគ្រប់ៗគ្នា
ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រី ដែលមានសម្លេងដ៏ស្រទន់ សុខ ស្រីនាង នោះ មិនត្រឹមតែជាតារាចម្រៀងស្រីម្នាក់ដែលពោរពេញទៅដោយ សមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្រើន នៅក្នុងអាជីពជាអ្នកចម្រៀងនោះទេ តែតារាស្រីរូបនេះថែមទាំងមានរូបរាង និងសម្រស់ដ៏ស្រស់ស្អាត ដែលមិនចេះចាស់ទៀតផង។ ជាមួយគ្នានេះផងដែរ តារាស្រីរូបស្រស់នេះ តែងតែបង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបភាពទាំងអស់នោះ គឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្ររបស់ខ្លួនផងដែរ។ ជាក់ស្តែង នាពេលថ្មីៗមកនេះ គេបានឃើញតារាស្រីរូបនេះ បានបង្ហោះក្នុងឈុតខោជើងត្រង់ អាវដៃវែងជិតឈឺង ម៉ូដឆ្នូត ជាមួយស្ទាយថែមរូបថ្មីៗ ប្លែកៗ អមទេសភាពមាត់ទឹក បូករួមជាមួយនឹងសម្រស់ មិនចេះចាស់របស់ តារាស្រីរូបនេះផងនោះ ធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន និងអ្នកនិមយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាហូរហែផងដែរ។ ទន្ទឹមនឹងការបង្ហោះរូបភាពនោះដែរ គេសង្កេតឃើញថាមានបណ្តាលអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើ រូបរាងរបស់នាងយ៉ាងខ្លាំង ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតទៅៗ ហើយមិនដែលធ្វើខ្លួន ស្លៀកពាក់លិចលើលិចក្រោម ម្តងណានោះឡើយ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។
Read Moreចប់បាត់ហើយ! ក្រោយរឿងដុតទ័រវះកា.ត់អោយមានបញ្ហាស្រាប់តែរត់ចោល អាជី បាត់…
ប្រិយមិត្តពិតជាស្គាល់ហើយ អាជី ដែលជាតារាលក់ឡេដ៍ល្បីក្នុងបណ្តាញសង្គម។ ដោយកាលពីម្សិលមិញនេះ អាជី បានបង្ហោះសារលើបណ្តាញសង្គមថា “វះកាត់ហេីយមានបញ្ហាដុកទរ័រត់បាត់ ទុកអោយខ្ញុំរង់វិបិត្តស្ទេីតែស្លាប់បាត់បង់ជីវិតដោយសារនាក់ ឯង ខ្ញុំនឹងបកស្បែកឃ្លីនិកនាក់ឯង មិនអោយដេីរបោកប្រជាជនខ្មែរទៀតទេ😔😔🙏🙏🙏អរគុណដុកទរ័ថៃដែរជួយខ្ញុំ🙏❤️❤️”៕
Read Moreទំហំចិត្តរបស់កូនៗ! ក្រោយឃើញឪពុកម្តាយ ស្រលាញ់ និងស្រណោះផ្ទះដែលធ្លាប់រស់នៅមិនដាច់ចិត្តលក់ បានធ្វើឲ្យ ស្រីពេជ្រ បញ្ឈប់ការលក់ផ្ទះនេះវិញហើយ ដោយសម្រេចធ្វើរឿងមួយនេះវិញភ្លាម នោះគឺ…
ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។ រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !។ ស្រាប់តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញ អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រី តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បាននិយាយប្រាប់ថា៖ “រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់។ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែ សុន ស្រីពេជ្រ បានប្រកាសថាឈប់លក់ផ្ទះនេះវិញហើយ ដោយសារតែមូលហេតុទាំងនេះ។ ក្នុងនោះផងដែរ ស្រីពេជ្រ បានបញ្ជាក់បន្ថែមទៀតថា៖ “ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ”៕
Read Moreអីយ៉ារឿងថ្មីទៀតហើយ! អៀង ចេនឡា បោះសំណួរសួរមហាជនចំៗ ក្រោយ ចន ច័ន្ទលក្ខិណា បង្ហោះសារឆ្លើយតបលោកបែបនេះ
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញលើបណ្ដាញសង្គមរបស់ប្រធានសមាគមអ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា សុខៗក៏បង្ហោះសារមួយ ហាក់បង្ហាញពីអារម្មណ៍ខឹងសម្បារឆ្លើយតបទាក់ទិននឹងរឿងរ៉ាវលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ។ ម្យ៉ាងវិញទៀត សារនេះដែរ មហាជនឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការបង្ហោះស្របពេលដែលឃើញមាន អ្នកសិល្បៈមួយរូប គឺ លោក អៀង ចេនឡា ពោលតូចចិត្តក្នុងនាមជាសិល្បៈមួយរូប ខណៈដែលរូបលោកឈឺជាច្រើនខែ តែមិនមានឃើញសមាគមខាងណាអើពើ ព្រមទាំងលោកបានបង្ហោះសារបោះពាក្យសម្ដីខ្លាំងៗលើបណ្ដាញសង្គមបន្តបន្ទាប់នោះ។ ទន្ទឹមនឹងនោះជុំវិញនឹងការបង្ហោះរបស់ តារាស្រីរូបនេះ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រវិស័យសិល្បៈជាច្រើន ធ្វើការបញ្ចេញមតិភាគច្រើនគិតថា អ្នកនាង អាចនឹងកំពុងតែឆ្លើយតបទៅកាន់ការបង្ហោះរបស់តារាប្រុស អៀង ចេនឡា ផងដែរ។ ដោយឡែក បន្ទាប់ពីផ្ទុះការចែករំលែកសាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលពាក្យទាំងនេះ ពេញបណ្ដាញសង្គម ព្រមទាំងឃើញមានព័ត៌មានក្នុងស្រុកចុះផ្សាយជាច្រើននោះ លោក អៀង ចេនឡា ក៏បានធ្វើការស៊ែរបន្ត រួចចោទជាសំណួរទៅកាន់មហាជនថា៖ «សូមបងប្អូនជួយពិចារណា តើប្រតិកម្មរបស់ប្រធានសមាគម ឆ្លើយតបមកខ្ញុំវិញ តើសមទេ???»។ ជាមួយគ្នានោះ មហាជនអ្នកគាំទ្រជាច្រើន ក៏កំពុងតែធ្វើការបញ្ចេញវែកញែករៀងៗខ្លួនទាក់ទិននឹងរឿងរ៉ាវនេះផងដែរ៕
Read Moreអីយ៉ា! រចនា រ៉ាវ៉ាឌី និង ព្រីន បណ្ដើរគ្នាចូលរួមពិធីមង្គល ថែមទាំងធ្វើរឿងនេះជាគូទៀត
ពិតណាស់ តារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។ ម៉្យាងវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ បញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនចេះដាច់នោះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និងកាន់តែដាក់ការសង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងលើសពីដៃគូសម្ដែងរឿង។ ដោយឡែកថ្មីៗនេះ ពួកគេកាន់តែធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងឡើង និងរំភើបចិត្តគ្រប់គ្នា ក្រោយឃើញ តារាស្រីរូបស្រស់ និងតារាប្រុសរូបសង្ហាមួយគូនេះ បានបណ្ដើរគ្នាចូលរួមពិធីមង្គលការរបស់មិត្តភក្តិប្រៀបដូចជាគូស្នេហ៍អ៊ីចឹង ហើយអ្វីដែលកាន់តែពិសេសទៀត គឺអ្នកទាំងពីរថែមទាំងបានបណ្ដើរគ្នាជាគូចូលកាត់សក់បង្កក់សិរីឱ្យកូនកំលោះកូនក្រមុំថែមទៀតផង។ ក្រោយពីបានឃើញរូបភាពទាំងនេះភ្លាម ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាប្រុសស្រីមួយគូនេះ ចាប់អារម្មណ៍ធ្វើការស៊ែរបន្តគ្នា ដោយបង្ហាញនូវអារម្មណ៍រំភើបចិត្ត និងចង់ឱ្យអ្នកទាំងក្លាយជាគូស្នេហ៍ ព្រមទាំងឆាប់ចូលរោងជ័យដូចគូស្វាមីភរិយាមួយគូនោះផងដែរ៕
Read Moreមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង! ក្រោយពី តារាកំប្លែង ស្រីអ៊ីត បង្ហោះសារបន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រី ទាំងយប់
មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែង ស្រីអ៊ីត ស្រាប់តែបង្ហោះសារនៅលើគណនីហ្វេសប៊ុកនៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រីជាទីស្រឡាញ់ឆាប់ជាសះស្បើយពីជំងឺព្យាធិផ្សេងៗទាំងយប់។ ស្រីអ៊ីត រៀបរាប់ប្រកបដោយក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកអ្នកមានគុណទាំងពីរ ព្រមទាំងបងស្រីថា ៖ «សូមនឹកគុណបុណ្យបារមី គ្រប់ទិសទីទាំងអស់ សូមជួយថែរក្សាឃុំគ្រង ឱ្យលោកពុកអ្នកម្ដាយ និង បងស្រីខ្ញុំ ឆាប់ជាពីជំងឺជាសះស្បើយពីរោគាផ្សេងៗឆាប់ៗនេះវិញផង ហើយកូនចៅសូមអរគុណដល់លោកតាធំខ្លាំងៗ»។ ក្រោយការបង្ហោះរបស់ ស្រីអ៊ីត គេឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានខំមិនជូនពរលើកទឹកចិត្តសូមឱ្យក្រុមគ្រួសាររបស់នាងឆាប់ជាសះស្បើយពីជំងឺ តែយ៉ាងណា តារាកំប្លែងស្រីរូបនេះ មិនបានបញ្ជាក់ថា ឪពុកម្ដាយ និង បងស្រី មានជំងឺអ្វីឡើយ៕
Read Moreមានទឹកចិត្តល្អខ្លាំងណាស់! ក្រោយដឹងថា លោកតា សង់ ស៊ីស ស្រក់ទឹកភ្នែក លើកដៃសុំឲ្យមហាជនជួយទិញផ្ទះគាត់ ដើម្បីសងបំណុលគេ បានធ្វើឲ្យ ព្រាប សុវត្ថិ នៅមិនសុខ ក៏បានជួយឧបត្ថម្ភជាថវិកាដល់ទៅ…
ភ្នំពេញ៖ ពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពខ្លាំង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរជាច្រើនផងដែរ។ ស្រាប់តែកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងថា ក្រុមគ្រួសារលោកតា បានប្រកាសលក់ផ្ទះជាបន្ទាន់។ តាមរយៈលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ ! ព្រឹកមិញនេះខខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ មិនយូរប៉ុន្មាន ដំណឹងមួយនេះក៏បានលេចលឺដល់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅមិនសុខក៏បានសម្រេចចិត្តឧបត្ថម្ភ ដល់តារាកំប្លែងជើងចាស់រូបនេះ ថវិកាមួយចំនួនផងដែរ។ ក្នុងនោះផងដែរ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តាមរយៈគណនីហ្វេសប៊ុកផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កំពូលតារាចម្រៀង ព្រាប សុវត្ថិ…
Read Moreក្រោយពី អៀង ចេនឡា ពោលតូចចិត្តពេលឈឺគ្មានអ្នកអើពើ ស្រាប់តែ ណុប បាយ៉ារិទ្ធ ចូលខមមិនយ៉ាងនេះថា
កាលពីពេលថ្មីៗនេះ លោក អៀង ចេនឡា ដែលជាតារាពហុជំនាញ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលមន្ទីរជាច្រើនថ្ងៃ រហូតធ្វើឱ្យលោកមានសភាពស្គមស្គាំងខ្លាំង។ យ៉ាងណាមិញ ក្រោយពីធូរស្បើយពីជំងឺមួយរយៈ និង ចាប់ផ្តើមអាជីពសិល្បៈបន្ត ស្រាប់តែនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក អៀង ចេនឡា បាននបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីអារម្មណ៍តូចចិត្តខ្លាំង ដោយក្នុងនាមលោកជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ តែមិនឃើញមានសមាគមន៍ណាមួយអើពើរូបលោក នៅពេលដែលលោកធ្លាក់ខ្លួនឈឺកន្លងមក។ សារនោះ លោក អៀង ចេនឡា បានរៀបរាប់ថា ៖ «ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមន៍ខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ ២០ ឆ្នាំមកហើយ (តូចចិត្ត)»។ ក្រោយពីឃើញសារតូចចិត្តនោះហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនបានចូលទៅខមមិនជូនពរដល់លោកយ៉ាងច្រើន។ លើសពីនោះអ្វីដែលកាន់តែចាប់អារម្មណ៍ គឺគេបានឃើញតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ក៏បានចូលទៅខមមិនជូនពរដល់លោក អៀង ចេនឡា ព្រមទាំងផ្ញើការលើកទឹកចិត្តថា៖ «កុំគិតច្រើនបង សំខាន់ថែសុខភាព រឹងមាំ និង ផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន។ ឆាប់ជាណាបង ព្រោះការងារទាល់តែសុខភាពបរិបូរទើបយើងងាយស្រួល និង បំពេញវា»។ ភ្លាមៗនោះដែរ មិនបង្អង់យូរលោក អៀង ចេនឡា ក៏បានឆ្លើយតបខមមិនលោក ណុប បាយ៉ារិទ្ធ វិញថា ៖ «អរគុណ រិទ្ធ ដែលតែងតែលើកទឹកចិត្តខ្ញុំ»៕
Read Moreនៅសុខៗ ស្រាប់តែកូនស្រីតារាកំប្លែង ស្រីអ៊ីត បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថត ហាក់ចង់បង្ហើបពីអាថ៌កំបាំងរបស់ម្តាយរឿងមួយ..
ភ្នំពេញ៖ រំលងបានតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន កាន់តែធំពេញរូបពេញរាង មើលសឹងតែមិនស្គាល់ ជាពិសេសនោះគឺ មានមុខមាត់កាន់តែស្រស់ស្អាតឡើង គួរឲ្យចាប់អារម្មណ៍ជាខ្លាំងណាស់។ ជារឿយៗមកនេះ គេតែងសង្កេតឃើញម្តាយកូនទាំងពីរនាក់នេះ តែងថតរូបង្ហាញពីភាពស្និតស្នាល និងស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហាញនៅលើបណ្តាញគណនីហ្វេសប៊ុកបង្អួតសម្រស់ដែលប្រៀបដូចជាបងប្អូន ឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ។ ជាក់ស្តែង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រីណាន បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារប្លែកមួយ ធ្វើឲ្យមហាជនអ្នកគាំទ្រតារាកំប្លែង ស្រីអ៊ីត នាំគ្នាចាប់អារម្មណ៍ជាខ្លាំង។ កូនស្រីតារាកំប្លែងរូបនេះ បានបង្ហោះរូបថតបង្អួតស្នាមញញឹមជាមួយអ្នកម្តាយជាទីស្រលាញ់មួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ដាក់ខ្លួន ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថតស្រឡះថា៖ “ម៉ាក់តែងតែញញឹមរហូតនៅពីមុខកូន តែនៅខាងក្រោយខ្នងម៉ាក់វិញគឺ ……” ។ តាមរយៈសារ Caption ខ្លីរបស់ ស្រីណានបានធ្វើឲ្យមហាជនជាច្រើនសន្និដ្ឋានថា ស្រីអ៊ីត មានរឿងទុក្ខសោកលាក់ទុក្ខក្រោយខ្នងតែមិនចង់ឲ្យកូនស្រីដឹង៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។
Read More