ប្រពៃណាស់! ភ្ជុំបិណ្ឌកាន់តែខិតជិត អ៊ឺម ជីវ៉ា បានជូនថវិកា ម្តាយ ចំនួន ២៥០០ ដុល្លារ ថែមទាំងមានមាសសុទ្ធរហូតដល់ទៅ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោក អ៊ឹម ជីវ៉ា បានធ្វើរឿងមួយនេះ ជូនដល់អ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួន។ យោងតាមរយៈគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ផ្ទាល់ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និង ថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ ! ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់ ! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេទនាគ្រប់បែបយ៉ាង ! ម្ចាស់ក្រុមហ៊ុនទាំងអស់ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវិដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំនូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមិន ព្រោងព្រាតថា៖ “កូនល្អ, ប្រពៃណាស់បងគួរអោយស្រលាញ់, រំភើបណាស់បងប្រុស, ប្រពៃណាស់ក្មួយប្រុស គួរអោយស្រលាញ់, បានបុណ្យណាស់ជាមួយនឹងព្រះរស, សាធុ សាធុៗៗបង, បានបុណច្រើនណាស់, បានបុណ្យណាស់ជីវ៉ា, កូនល្អ ធ្វេីឆ្គួតធ្វេីជា ក៏ព្រោះតែអ្នកមានគុណ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ក្រោយឃើញ ថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយក្តីស្រលាញ់ ខ្លួន ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិតចេញមកថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។ ដោយឡែកនៅថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានឃើញរូបភាពមួយសន្លឹកនេះ ខណៈដែល លោកថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយការស្រលាញ់ និងយកចិត្តទុកដាក់បែបនេះ ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិត និយាយឡើងត្រង់ៗថា៖ “ក្ដីសុខ និងសុភមង្គលពិតប្រាកដរបស់មនុស្សស្រីគ្រប់រូប គឺទទួលបានការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីមនុស្សប្រុសដែលខ្លួនស្រលាញ់ យ៉ាងហោចណាស់ ឱ្យនារីម្នាក់នោះ យល់ថាមាននាងនៅក្នុងបេះដូង ធ្វើឱ្យនាងទុកចិត្ត មានភាពកក់ក្ដៅ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់របស់តម្លៃរាប់ម៉ឺនដុល្លារនោះទេ ទោះជារបស់នោះថោកប៉ុណ្ណា ឬគ្មានតម្លៃក្នុងភ្នែកអ្នកដទៃ ក៏ជាកាដូមានតម្លៃបំផុតនៅក្នុងចិត្តរបស់នាង។ ខ្ញុំមើលរូបនេះហើយ ខ្ញុំត្រេកអរជំនួសប្អូនវីហ្សា ហើយក៏សរសើរប្អូនទាំង២ ដែលចាប់ដៃគ្នាប្រឹងរកស៊ីមានបានដោយកម្លាំងញើសឈា-ម-ខ្លួនឯង។ តស៊ូជាមួយគ្នា ជម្នះការលំបាកជាមួយគ្នា មានពេលវេលាសប្បាយជាមួយគ្នា ហើយផ្ដល់ភាពកក់ក្ដៅឱ្យគ្នា ជាអារម្មណ៍មួយដែលខ្ញុំមិនធា្លប់ទទួលបានពីជីវិតគ្រួសារ ត្រូវចាំថា ទោះនារីម្នាក់នោះមានសព្វគ្រប់យ៉ាងណា ក៏នាងចង់បានការយកចិត្តទុកដាក់។ អ្នកខ្លះនៅជាសង្សារ ចេះនិយាយលេងសើច និងផ្ដល់កាដូសាប្រាយមនុស្សជាទីស្រលាញ់។ ដល់ពេលក្លាយជាប្ដីប្រពន្ធ ក៏ភ្លេចអស់នូវការយកចិត្តទុកដាក់។ កុំរង់ចាំដល់ពេលមួយ ដែលនាងឈប់និយាយអ្វីទាំងអស់ ព្រោះពេលនោះ អ្នកក៏លែងមានតម្លៃក្នុងចិត្តនាងទៀតដែរ សូមអរគុណប្អូនទាំង២ ដែលជួយទិញនៅហាងបង ហើយបង្ហាញឱ្យបងបានយល់ អ្វីហៅថាសុភមង្គលប្ដីប្រពន្ធ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

តាមពិតចឹងសោះ!! អាជី​ បាន​ចេញ​មុខ​បកស្រាយ​រឿងដែល​កំពុង​​កក្រើក​លេី​បណ្តាញ​សង្គម​​ ដោយនេះគ្រាន់តែជាការ​…..(មានវីដេអូ)

ជឿជាក់​ប្រិយមិត្ត​ជាច្រើន​ពិតជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ ដែលកាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​ កញ្ញា​ អាជី​ បាន​ទទួល​ថត​ផ្សព្វផ្សាយ​អោយ​សំអាងការ​ដ៏ល្បី​មួយមានឈ្មោះ​ មយូរ៉ា​ ហ្គោល​ ដោយមាន​កិច្ច​កុងត្រា​ការងារ​រយៈពេល​មួយខែ​ ​ក្នុង​តម្លៃ​ ៣មុឺន​ដុល្លារ​ ដែល​ចំនួននេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​។ បន្ថែម​ពីលេីនេះ​ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​​លោក​ អុឹម​ ជីវ៉ា​ កញ្ញា​ អាជី​ បាន​ពោល​ពាក្យ​សរសើរ​ដល់​រូប​សម្រស់​របស់ខ្លួន​ ដែលពិតជាមាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ពី​ធម្មជាតិ​ បូក​រួម​ជាមួយ​រូប​រាង​ដ៏​តូច​ច្រឡឹង​ និង​ស្បែក​ស​ម៉ត់​រលោង​ទៀតនោះ​ ធ្វើ​ឲ្យ​រូបនាង​ជឿជាក់​លេីខ្លួន​ឯង​ថា​ក្នុង​ចំណោម​មនុស្ស​ស្រី​១០នាក់​ គឺ​ថាស្អាតជាង​៩នាក់ហេីយ ​សូម្បី​ពេល​ភ្ញាក់​ពីគេង​មិនទាន់​ងូតទឹក​ក៏នៅតែស្អាតដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ការលើក​ឡើង​បែបនេះ​ ត្រូវ​បាន​មហាជន​ជាច្រើន​ បានធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃតែម្តង​ ថានេះជាការ​អួតអាងជ្រុលហួសពីការពិត។ យ៉ាងណាមិញ​ ក្រោយរងនូវ​មតិ​រិះគន់​ពី​សំណាក់មហាជន​ជា​ច្រើន​រួច​មក​ ស្រាប់តែនៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​​ អាជី​ បាន​ចេញមុខ​ធ្វើ​ការ​បកស្រាយ​តាម​រយៈ​ការ​ Live វីដេអូ​លេី​ទំព័រ​ហ្វេសប៊ុក​គូដណ្តឹង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ តាមពិត​ទៅ​អ្វី​ដែលរូបនាងបាននិយាយលេីកឡេីងកាលពី​កន្លង​មក​​នោះ​ គឺ​គ្រាន់តែ​ជាការ​ធ្វើ​ទីផ្សារ​ឲ្យ​ខាង​សំអាង​ មយូរ៉ា​ ហ្គោល​ ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​នោះទេ​ ពោល​ដេីម្បី​ឲ្យ​សាក​សម​នឹងតម្លៃ​ទឹក​ប្រាក់​ចំនួន​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជី​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ចំនួន​ទឹក​ប្រាក់​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​ពីការ​ផ្សព្វផ្សាយ​នេះ​ គឺមិនមែនជា​លុយ​សុទ្ធ​នោះទេ​ ដោយរូបនាងបាន​បញ្ជាក់​ថា​ គឺជាការ​ដោះ​ដូរ​កាត់កង​គ្នារវាង​សំអាង​ការ​ មយូរ៉ា​ ហ្គោល​ ដែលរូបនាងជាមួយ​គូដណ្តឹង​បាន​ជ្រើសរើស​​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ​ ដែលទេីបតែ​រៀបចំ​ឡេីង​កាលពី​ពេល​ថ្មីៗ​នេះ​ និង​គ្រោង​រៀប​ចំ​ពិធី​មង្គល​ការ​នៅ​ដេីមឆ្នាំក្រោយ សរុប​ជា​ទឹក​ប្រាក់​ចំនួន​ជាង​ ៥មុឺន​ដុល្លារ​។ ដេីម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ជីវិតមើលមិនឃើញមែន!! ក្រោយផុងក្នុងជីវិតលិចលង់ ពេលនេះ ចាន់ សម័យ រាសីឡើង ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនមួយ

កន្លងមកមហាជនប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីរឿងរ៉ាវជីវិតរបស់តារាចម្រៀងលោក ចាន់ សម័យ ម្ចាស់បទ F4 ខ្មែរ «បំភ្លេចអូនមិនបាន» ដែលកាលពីអំឡុងឆ្នាំ ២០១៩ លោកបានជួបប្រទះនូវការរស់នៅយ៉ាងលំបាក និង ស្ពាយជំងឺប្រចាំកាយ។ កាលណោះលោក ចាន់ សម័យ ក៏ត្រូវបានមិត្តក្នុងសិល្បៈជាច្រើនបានជួយជ្រោមជ្រែងដល់លោកឱ្យវិលមកកាន់វិថីសិល្បៈវិញ ទាំងការផ្តល់ជាថវិកា និង កម្លាំងចិត្ត។ លើសពីនោះ លោក ចាន់ សម័យ ក៏បានទទួលអំណោយផ្ទះវីឡាតឿមួយខ្នងក្នុងបុរី ឡេង ណាវ៉ាត្រា នៅម្តុំទួលពង្រ ពីសម្តេច ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។ យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែង ផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន និង កំពុងក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land៕

Read More

នេះជាលើកដំបូងហើយដែល អ៊ឹម ជីវ៉ា ដែលត្រូវគេ រិះគន់ឥតសំចៃមាត់ ព្រោះរឿងអស់ទាំងនេះ…

រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បើនិយាយដល់ឈ្មោះ​ អ៉ឹម ជីវ៉ា ហើយនោះ បងប្អូនប្រាកដជា បានស្គាល់បុរសម្នាក់នេះហើយ ដែលភាគច្រើន រូបលោក តែងលេចវត្តមាន ដើរសម្ភាសអ្នកល្បីក្នុងសង្គម មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវគេដឹងច្បាស់ថា មិនសូវមានអ្នកស្អប់ខ្ពើមប៉ុន្មានទេ ក្នុងសង្គមនេះ។ តែផ្ទុយទៅវិញ ថ្មីៗនេះ ក្នុងប្រវត្តិសាស្ត្រហើយ ដែលលោក អ៉ឹម ជីវ៉ា ត្រូវទទួល ការរិះគន់ឥតសំចៃមាត់ ដោយលើកហេតុផលថា មាតិការបស់រូបលោកមួយរយៈចុងក្រោយនេះ ហាក់មិនខ្វល់ពីផលប៉ះពាល់ ដល់សង្គមខ្មែរសោះ ដោយក្នុងនោះ រូបលោក តែងលើកជើងដល់ បុគ្គលអគិត បុគ្គលបំពុលសង្គម។ ដោយក្នុងនោះ បុរសគណនីឈ្មោះ Son Sophy បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖ សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច ! មិននិយាយគឺមិនបាន …ខ្ញុំក៏ជា អ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ាដែរ ! តែមួយរយៈក្រោយមកនេះ ឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បី លើបណ្តាញសង្គម ហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម ។ ឃើញថាព័ត៍មាន មួយចំនួន ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និង លើកតម្លៃ ជា តារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល បំពុលសង្គម បុគ្គលអគតិ និង បុគ្គល បាតសង្គមជាដើម… ។ ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃ ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញ នូវ សិល្បៈ និងវប្បធម៌ជាតិ…

Read More

តិចច្រលំស្មាននៅស្រុកគេអីទៅ!! តាមពិត ឡានទំនើបៗរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដង្ហែគ្នាម្តង៤គ្រឿង

ខេត្តព្រះសីហនុ ៖ ដូចដែរដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ ទិន្នផលតាង៉េនរបស់ប្រជាកសិករ របស់កម្ពុជា បានជួបបញ្ហា ក្នុងការនាំចេញ ហេតុនេះហើយ ទើបធ្វើឲ្យ បុគ្គលល្បីៗក្នុងសង្គមជាច្រើន ប្រកាសជួយទិញប្រជាកសិករខ្មែរ ដើម្បីជួយស្រោចស្រង់ក្នុងគ្រាលំបាកមួយនេះ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេដឹងថា ជាអ្នកដែលទទួលទិញខ្លាំងជាងគេ។ ក្រោយពេលបញ្ចប់ការទទួលទិញហើយនោះ អ្នកឧកញ៉ា និងក្រុមការងារ បានសម្រាកលំហែកាយ ជិះមើលក្រុងព្រះសីហនុ ជាមួយនឹងរថយន្តទំនើប ធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ជាមួយនឹង រថយន្តតម្លៃកប់ពពក ស៊េរីខ្ពស់ កម្រមាននៅកម្ពុជា លើ ដងផ្លូវរលោង គួរឲ្យទាក់ទាញថែមទៀតនោះ ធ្វើឲ្យទិដ្ឋភាពមួយនេះ ដូចនឹងបរទេសខ្លាំងណាស់ ជឿជាក់ថា ទៅដល់ណាប្រាកដជាផ្អើលមើលជាក់ជាមិនខាន បើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្អួតរថយន្តទាំងនេះម្តង៤គ្រឿងដូច្នេះ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ជាង ៣ ឆ្នាំមកនេះ ប្តីប្រពន្ធ នាយចយ ពួតដៃរកស៊ីស្មើដៃគ្នា សល់លុយឡានគួរឱ្យសរសើរ

បើគិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាកំប្លែង នាយចយ បានរៀបការនឹងភរិយា ព្រមទាំទទួលបានកូនប្រុសមានអាយុ ២ ខួបហើយដែរ។ ក្នុងនោះ ក្រោយរៀបការសាងគ្រួសារហើយនោះ គេសង្កេតឃើញថាគ្រួសាររបស់តារាកំប្លែង នាយចយ មើលទៅពិតជាពោរពេញដោយសុភមង្គលយ៉ាងខ្លាំង។ បើទោះមានមុខមាត់មិនសូវសង្ហាក៏ពិតមែនតែ នាយចយ មានភរិយាដែលមានរូបសម្រស់ស្អាតណាស់ ហើយស្រឡាញ់ស្ម័គ្រស្មោះលោកខ្លាំងណាស់។ បច្ចុប្បន្នជីវិតគ្រួសាររបស់តារាកំប្លែងរូបនេះ កាន់តែមានភាពកក់ក្ដៅ បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសដំបូង និង ជាពិសេសនោះ គឺភាពជោគជ័យទទួលបានពីការបង្កើតមុខរបររកស៊ីជាបន្តបន្ទាប់របស់ នាយចយ និង ភរិយាផងដែរ។ ក្រៅពីអាជីពកំប្លែង នាយចយ និង ភរិយា បានងាកមកប្រកបរបបន្ទាប់បន្សំមួយចំនួន ដែលពេលនេះកំពុងទទួលបានការគាំទ្ រនិង កាក់កបគួរសម។ ក្នុងនោះ នាយចយ បានបើកហាងលក់ជ្រូកខ្វៃ ដែលនាយបានដាក់ស្លាកយីហោថា «នាយចយ ជ្រូកខ្វៃខ្មែរឆ្ងាញ់» និង មានការលក់ដូរទំនិញតាមអនឡាញបន្ថែមទៀត ដូចជា ចំណីចំណុកញុំាផ្សេងៗ។ រីឯភរិយារបស់លោក ក៏លក់ដូរទំនិញរបស់កុមារលើអនឡាញដូចគ្នា។ ចំណុចនេះហើយ បានធ្វើឱ្យមហាជនជាច្រើនបានលើកសរសើរពី នាយចយ និង ភរិយា ដែលជាគូស្វាមីវ័យក្មេង តែអ្នកទាំងពីរសង្វាតប្រឹងប្រែងរកស៊ីជាច្រើន ក្រៅពីអាជីពជាតារាកំប្លែង រហូតសល់លុយឡានជិះយ៉ាងហ៊ឺហារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! ក្រោយចែកផ្លូវជាមួយអតីតសង្សារ Bro KH ផ្លាស់ប្តូរពីមានក្បាលពោះ មកសង្ហាកប់

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ Volgger ដ៏ល្បីឈ្មោះ BroKH បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ និងមហាជន ក្រោយលោកបានបង្ហោះរូបសម្រកទម្ងន់បានសម្រេច ដោយផ្លាស់ប្តូរលោកពីមនុស្សមានក្បាលពោះធំ ទៅជាមនុស្សប្រុសម្នាក់មានសាច់ដុំ និងស្រស់សង្ហាតែម្តង។ យ៉ាងណាមិញ ថ្លែងប្រាប់ចំណាប់អារម្មណ៍ដល់ហ្វេនៗដែលជាអ្នកគាំទ្រ Vlogger ដ៏ល្បីរូបនេះបានបង្ហោះសារមួយឃ្លា យ៉ាងដូច្នេះថា÷ ខ្ញុំធ្វេីបានហេតុអីអ្នកទាំងអស់ធ្វេីអត់បាន?? តោះចេញពីហាត់ទៅសាច់អាំងអី?? 🍻🍻 គួររំលឹកផងដែលថា Vlogger ដ៏ល្បីឈ្មោះ BroKH តែងតែធ្វើឲ្យអ្នកគាំទ្រ និងមហាជនផ្ទុះសំណើច និងប្លែកអារម្មណ៍ជានិច្ច ដោយលោកតែងតែស្វែងរក Content ថ្មីៗ ប៉ុន្តែមួយរយ:នេះលោករាងស្ងាត់បន្តិចដោយសារតែមានវិបត្តិផ្ទាល់ខ្លួន៕ ចង់ឃើញថាតើ BroKHផ្លាស់ប្ដូរយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

Read More

លោក ជ័យ សូវ៉ាត បានរៀបរាប់ប្រាប់​រឿង​របស់​លោក​ពេល​ជា​គ្រូពេទ្យ និងជាសិល្បករថា…

តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សូវ៉ាត ដែលគ្រប់គ្នាបានស្គាលច្បាស់រួចមកហើយ ពេលនេះលោកបានបំពេញតួនាទីជាគ្រូពេទ្យស្ម័ក្រចិត្ត ប្រយុទ្ធប្រឆាំងកូវិដ១៩ រហូតមកដល់ពេលនេះលោកបានបង្ហាញពីភាពខុសប្លែកគ្នាក្នុងនាមជាគ្រូពេទ្យនិងជាអ្នកសិល្បៈ ។ តារាចម្រៀងលោក ជ័យ សូវ៉ាត បានប្រាប់តាមរយៈ Sabay ថា ពេលនេះលោកបានបំពេញតួនាទីជាគ្រូពេទ្យស្ម័ក្រចិត្តផង និងជាតារាចម្រៀងផង គឺលោកដើរទន្ទឹមគ្នា ហើយអ្វីដែលធ្វើឲ្យលោកគិតថា មានភាពខុសប្លែកគ្នានោះគឺ បើក្នុងនាមជាគ្រូពេទ្យគឺលោក ត្រូវនៅកន្លែងផ្ទាល់តែម្តង ដោយមិនបានដើរហើរទៅណាទេ ដូចចិត្តរបស់យើងឡើយ រឺទៅបំពេញការងារនៅខាងក្រៅបានទេ ហើយរាល់ពេលដែលលោកត្រូវចុះបេសកម្មនៅមន្ទីរពេទ្យ គឺលោកត្រូវអវត្តមាននៅក្នុងផលិកម្មចម្រៀង។ ចំណែកជាអ្នកសិល្បៈវិញ គឺលោកត្រូវបត់បែនទៅតាមអ្វីដែលខ្លួនគិតថាល្អ ត្រូវរក្សាសម្លេងឲ្យមានទឹកដម រឺច្រៀងទៅឲ្យមានកំលាំងគេចាប់អារម្មណ៏ គឺគ្រប់គ្រាន់ហើយ ដូចនេះគឺវាមានភាពងាយស្រួលខ្លាំងជាងគ្រូពេទ្យ ។ លោក ជ័យ សូវ៉ាត បានបន្ថែមទៀតថា ចំពោះការងារជាគ្រូពេទ្យគឺប្រឈមខ្លាំង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាត្រូវមានចំណេះដឹងឲ្យបានច្រើន ធ្វើឲ្យអស់ពីកំលាំងកាយចិត្ត ត្រូវមើលថែអ្នកជំងឺ ហើយកត្តាទាំងអស់នេះហើយជួនកាលក៏ធ្វើឲ្យលោកអស់កំលាំងដែរ ចំណែកសិល្បៈវិញមានភាពងាយស្រួលក្នងការស្លៀកពាក់។ តារាចម្រៀងសំឡេងស្រទន់ លោក ជ័យ សូវ៉ាត បានបញ្ជាក់បន្ថែមទៀតថា តាមអារម្មណ៏របស់លោកផ្ទាល់ ចំពោះអាជីពជាគ្រូពេទ្យនិងជាអ្នកសិល្បៈគឺលោកស្រលាញ់ទាំងពីរហ្នឹង តែបើនិយាយពីទេព្យកោសល្យរបស់លោកវិញគឺការច្រៀងគឺលោកអាចច្រៀងបាន ដោយលោកចូលចិត្តភាពសប្បាយរីករាយរបស់អ្នកចម្រៀង ហើយបើនិយាយពីកាលនៅតូវវិញគឺលោកចូលចិត្តនិងចង់ធ្វើជាគ្រូពេទ្យ។

Read More

ញាក់សាច់! ឱកាស​ពិសេស ជី ដេវីត កាន់ដៃ បូព្រឹក្ស ជះលុយទិញផ្ទះវីឡាថ្មីមួយ​យ៉ាង​រំភើយ

អ្នកគាំទ្រមិនតិចនាក់ទេដែលកំពុងច្រណែនជាមួយគូស្នេហ៍ផ្អែមល្ហែមមួយ រវាងតារាចម្រៀង ទេព បូព្រឹក្ស និងកម្លោះសង្ហាតារារ៉េប ជី ដេវីត កាន់ដៃគ្នាបង្អួតគ្រោងផ្ទះថ្មីដែលអ្នកទាំងអ្នកទើបទិញថ្មី សម្រាប់អបអរឱកាសស្រលាញ់គ្នា៥ឆ្នាំ។ វាស្ទើរតែជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍សិល្បៈករសិល្បៈការនីមួយគូនេះ ដោយកន្លះមក ជី ដេវីត ធ្លាប់ទិញឡានសេរីទំនើបមានតម្លៃក្បែលានដុល្លារជូននារីជាទីស្រលាញ់ក្នុងថ្ងៃគំរប់ខួបស្នេហា របស់ពួកគេ។ ហើយក្នុងឆ្នាំនេះក៏មិនជាខុសអ្វីប៉ុន្មានដែរ ដោយនៅប៉ុន្មានម៉ោងមុននេះ ស្នេហាមួយគូ នេះ បញ្ចេញគ្រោងផ្ទះវីឡាប្រណិតដល់ទៅ២ ដែលទើបតែទិញក្ដៅសម្រាបខួប៥ឆ្នាំរួមដំណោះរជីវិតជាមួយគ្នា។ ធ្មេចបើកៗទំនាក់ទំនងស្នេហាតារាមួយគូនេះ បាន៥ឆ្នាំទៅហើយតែថាវាមិនងាយស្រួលទេសម្រាប់សមី ខ្លួនទាំងពីរ ដោយលោក ជី ដេវីត បានបង្ហើបថារយៈ៥ឆ្នាំមកនេះលោក និងកញ្ញា បូព្រឹក្ស ខំពួតដៃគ្នា ជួបរឿងល្វីងជូរចត់ សើចសប្បាយ កើតទុក្ខ ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរនៅតែអាចជំនះនឹងជោគ ជ័យជាមួយគ្នារហូតពេលបច្ចុប្បន្ន ធ្វើឱ្យគ្រប់គ្នាច្រណែនស្នេហា ស្អិតរមួត មួយនេះទៅវិញ។ ជី ដេវីត៖”ក្នុរយ:ពេល៥ឆ្នាំមកនេះប្រៃល្វីង ជូរចត់ សប្បាយរីករាយ តែយើងបានជំនះ ទោះថ្ងៃនេះ ជោគជ័យបន្តិចបន្តួច តែពួកយើងនៅតែកាន់ដៃគ្នាតស៊ូ”។ លើសពីនេះ តារារ៉េបរូបនេះថែមទាំងពោល ពាក្យរំជួលចិត្តទៅកាន់គូស្នេហ៍ថា រូបលោកពីតជាមានមោទភាពខ្លាំងណាស់ដែលបានរួមដំណើរជីវិតជាមួយកញ្ញា បូព្រឹក្ស៕

Read More