ដំណឹងសោកស្ដាយបំផុត!! កំពូលតារាសម្តែងជើងចាស់ កែវ មន្ថា ទទួលមរណ-ភាពក្នុងវ័យ ៧៧ ព្រោះមូលហេតុនេះ….

មហាជនប្រាកដជានៅចងចាំនៅឡើយកំពូលតារាសម្តែងជើងចាស់លោកស្រី កែវ មន្ថា ដែលជាតារាភាយន្ត និង​​ តារាចម្រៀងទសវត្សរ៍ ៦០ ព្រមជាជីដូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺកញ្ញា ស៊ូ ស៊ីរីកា ផងដែរ។ យ៉ាងណាមិញនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង​ តារាប្រុសស្រីជាច្រើនមានក្តីរន្ធត់យ៉ាងខ្លាំងក៏ព្រោះតែ តារាសម្តែង និង ភាពយន្តជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មានយុ ៧៧ ឆ្នាំ។ ដំណឹងខាងលើនេះដែរ អ្នកគាំទ្រស្នាដៃរបស់លោកស្រី កែវ មន្ថា និង សិល្បករ-ការិនី ជំនាន់ចាស់ថ្មីជាច្រើនក៏បានចូលរួមរំលែកទុក្ខនៃការបាត់បង់ អតីតសិល្បការិនីដ៏ល្បីឈ្មោះរបស់កម្ពុជា និង ចងចាំនូវស្នាដៃរបស់លោកស្រី កែវ មន្ថា ជានិច្ច៕

Read More

នៅស្ងាត់ៗ ស្រាប់តែលោក ខាន់ ជេមស៍ បានទម្លាយវីដេអូមួយនេះចេញមក ព្រមទាំងពោលពាក្យទៅកាន់ភរិយា ខ្លួនថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ នោះ ហើយបទចម្រៀងជាច្រើនបទរបស់លោក ស្ដាប់ហើយតែងដក់ក្នុងដួងចិត្តអ្នកស្ដាប់ មិនជិនណាយឡើយ។ ក្រៅពីអាជីពជាអ្នកចម្រៀងមួយនេះ លោកខាន់ ជេមស៍ ក៏កំពុងជោគជ័យខ្លាំងណាសដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿរ មិននឹកស្មានដល់ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ជាក់ស្តែង នាពេលថ្មីៗកន្លងផុតទៅ មហាជនជាច្រើន បានឃើញរូបលោកធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកផងដែរ មើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់។ ទោះបីជារវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញរបស់លោកខ្លាំងប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែឆ្លៀតពេលទំនេរ នៅក្បែជាមួយគ្រួសារ ផ្តល់ភាពកក់ក្តៅមិនដែលដាច់នោះឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា៖ “ទោះជារវលយ៉ាងក៏មិនភ្លេចនាំមេធំដើរលេងដែរ ពេញបេះដូង” ។ លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រូបលោក បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព គ្រាភរិយាខ្លួន ដែលកំពុងមានបង្ហាញត្រង់ជើង ចុះពីលើឡាន នាំដើរលេង ព្រមទាំងពោលពាក្យមួយឃ្លាទៀតថា៖ “សុភមង្គលនិមលនិងបងចងក្រងដោយក្តីស្រឡាញ់ មិនមែនកើតចេញពីលុយ តែឥឡូវកូន៤ហើយបើអត់លុយមិនស្រួលខ្លួនទេម៉ែវា” ។ ក្រោយឃើញបែបនេះភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយឡើងត្រង់ៗថា៖ “ប្ដីល្អចេះស្រលាញ់ប្រពន្ធចេះអោបក្រសោបប្រពន្ធចឹងឯង, ទេសភាពស្អាតណាស់បង, ជើងបងស្រីកើតអីដែ, មិចមិនថតឲពេញទៅ ប៉ុនឹងពិរោះហើយសំរាប់ញុំ” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សរូបភាពខាងក្រោមនេះ។

Read More

កាន់តែធ្ងន់ហើយ!! ក្រោយ សឿ សុធារ៉ា ប្រាប់ថា លែងមានលទ្ធភាព សងលុយ ស្រាប់តែស្វាមីរបស់ សូ ដានីតាចេញមកថាចំៗបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តពិតជាបានដឹងហើយពីរឿងរ៉ាវដែល សឿ សុធារ៉ា តារាសម្ដែង បានជំពាក់លុយ តារាសម្តែង សូ ដានីតា ហើយមិនព្រមស-ង រហូតធ្វើអោយ សូ ដានីតា ដាច់ចិត្តប្រកាសលើបណ្តាញសង្គមអោយចូលខ្លួនមកដោះស្រាយភ្លាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើតាមគណនីរបស់ស្វាមី សូ ដានីតា បានបង្ហោះថា “ស្រួលម៉េស ជំពា-ក់លុយគេហើយ មកប្រាប់ថាលែមានលទ្ធភាពសងគេនិង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំខាន់មិន តប មិនរវល់ និងម្ចាស់បំលុយសោះម៉ង ធ្វើចឹងដូចជាមើលងាយ ពេកទេដឹង ឬទាល់តែប៉ូលេ-សទៅចា-ប់ ដេកក្នុងប៉ុ-សប៉ូលេ-សមួយយប់ដូចលើកមុនទៀតទើប ព្រមស-ងលុយ??”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទ្រាំលែងបានហើយ! អៀង ចេនឡា ឆ្អែត​ចិត្តខ្លាំង​ដល់ថ្នាក់ ​ចង់បោះចោល​ប័ណ្ណសិល្បករ​

មហាជនជាច្រើនបានជា្របហើយកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក អៀង ចេនឡា បានបង្ហោះ​សារលើគណនី​ហ្វេសប៊ុក ​បង្ហាញពីអារម្មណ៍​តូចចិត្តខ្លាំង ​ដោយក្នុងនាម​លោ​កជាអ្នកសិល្បៈមួយរូប​ប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ ​តែមិនឃើញមានសមាគមន៍ណាមួយ​អើពើរូបលោក ​នៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំងជាច្រើនខែកន្លងមក។ ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ មិនត្រឹមតែធ្វើការបង្ហោះសារដែលមានអត្ថន័យខាងលើនោះទេ គេសង្កេតឃើញថា លោក បានបង្ហោះសារជុំវិញរឿងនេះជាបន្តបន្ទាប់ ដែលបានធ្វើឱ្យ​ម​ហា​ជន​អ្នក​គាំទ្រ​​លើបណ្ដាញសង្គម​ហាក់មានការចាប់អារម្មណ៍ខ្លាំង ​ក៏ដូចជាអ្នកសិល្បៈមួយចំនួន​បានធ្វើការបញ្ចេញមតិរៀងៗ​ខ្លួនផងដែរ។​ ដោយឡែកមកដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញ តារាប្រុសរូបនេះ សម្រេចចិត្ត​បោះ​ចោល​អត្ត​ស​ញ្ញា​​​ណ​ប័ណ្ណសិល្បករខ្មែរ ដែល​ហាក់បង្ហាញការ​តូចចិត្តកាន់តែខ្លាំងឡើងរហូត ​ធ្វើឱ្យលោកដាច់ចិត្តធ្វើបែបនេះ។​ នេះបើតាមការបង្ហោះរូបភាពពីរសន្លឹកភ្ជាប់ជាមួយនឹងសារប៉ុន្មានម៉ាត់រៀបរាប់ថា ៖ «កាតនេះគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ»។ លើលពីនេះ តារាប្រុសរូបនេះ បាន​បញ្ជា​ក់​មូ​ល​ហេតុដែលធ្វើឱ្យរូបលោក ដាច់ចិត្តបោះចោលអត្តសញ្ញាណប័ណ្ណនេះផងដែរ ដោយធ្វើការខមមិនថា ៖ «ឆ្អែតសម្ដីប្រធាន»៕

Read More

ចប់បាត់ហើយ! ក្រោយរឿងដុតទ័រវះកា.ត់អោយមានបញ្ហាស្រាប់តែរត់ចោល អាជី បាត់…

ប្រិយមិត្តពិតជាស្គាល់ហើយ អាជី ដែលជាតារាលក់ឡេដ៍ល្បីក្នុងបណ្តាញសង្គម។ ដោយកាលពីម្សិលមិញនេះ អាជី បានបង្ហោះសារលើបណ្តាញសង្គមថា “វះកាត់ហេីយមានបញ្ហាដុកទរ័រត់បាត់ ទុកអោយខ្ញុំរង់វិបិត្តស្ទេីតែស្លាប់បាត់បង់ជីវិតដោយសារនាក់ ឯង ខ្ញុំនឹងបកស្បែកឃ្លីនិកនាក់ឯង មិនអោយដេីរបោកប្រជាជនខ្មែរទៀតទេ😔😔🙏🙏🙏អរគុណដុកទរ័ថៃដែរជួយខ្ញុំ🙏❤️❤️”៕

Read More

ទំហំចិត្តរបស់កូនៗ! ក្រោយឃើញឪពុកម្តាយ ស្រលាញ់ និងស្រណោះផ្ទះដែលធ្លាប់រស់នៅមិនដាច់ចិត្តលក់ បានធ្វើឲ្យ ស្រីពេជ្រ បញ្ឈប់ការលក់ផ្ទះនេះវិញហើយ ដោយសម្រេចធ្វើរឿងមួយនេះវិញភ្លាម នោះគឺ…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។ រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !។ ស្រាប់តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញ អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រី តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បាននិយាយប្រាប់ថា៖ “រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់។ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែ សុន ស្រីពេជ្រ បានប្រកាសថាឈប់លក់ផ្ទះនេះវិញហើយ ដោយសារតែមូលហេតុទាំងនេះ។ ក្នុងនោះផងដែរ ស្រីពេជ្រ បានបញ្ជាក់បន្ថែមទៀតថា៖ “ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ”៕

Read More

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង! ក្រោយពី តារាកំប្លែង ស្រីអ៊ីត បង្ហោះសារបន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រី ទាំងយប់

មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែង ស្រីអ៊ីត ស្រាប់តែបង្ហោះសារនៅលើគណនីហ្វេសប៊ុកនៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បន់ស្រន់ឱ្យឪពុកម្ដាយ និង បងស្រីជាទីស្រឡាញ់ឆាប់ជាសះស្បើយពីជំងឺព្យាធិផ្សេងៗទាំងយប់។ ស្រីអ៊ីត រៀបរាប់ប្រកបដោយក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកអ្នកមានគុណទាំងពីរ ព្រមទាំងបងស្រីថា ៖ «សូមនឹកគុណបុណ្យបារមី គ្រប់ទិសទីទាំងអស់ សូមជួយថែរក្សាឃុំគ្រង ឱ្យលោកពុកអ្នកម្ដាយ និង បងស្រីខ្ញុំ ឆាប់ជាពីជំងឺជាសះស្បើយពីរោគាផ្សេងៗឆាប់ៗនេះវិញផង ហើយកូនចៅសូមអរគុណដល់លោកតាធំខ្លាំងៗ»។ ក្រោយការបង្ហោះរបស់ ស្រីអ៊ីត គេឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានខំមិនជូនពរលើកទឹកចិត្តសូមឱ្យក្រុមគ្រួសាររបស់នាងឆាប់ជាសះស្បើយពីជំងឺ តែយ៉ាងណា តារាកំប្លែងស្រីរូបនេះ មិនបានបញ្ជាក់ថា ឪពុកម្ដាយ និង បងស្រី មានជំងឺអ្វីឡើយ៕

Read More

ទប់អារម្មណ៏មិនជាប់ទេ! ក្រោយឃើញទិដ្ឋភាពបុណ្យស..ពរួមគ្នាម្ដង០៤នាក់ បន្សល់ទុកកូនប្រុសម្នាក់អាយុ៨ឆ្នាំឈរកាន់ជើងធូបឪពុកម្ដាយនិងបងប្អូនដែលស្លា..ប់ ព្រមទាំងជីដូន…

យោងតាមប្រភពព័ត៌មានរបស់លោក Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នា.ក់.ចរា.ច.ណ៍ក្.រឡា.ប់រថយ.ន្.តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មុនកើតហេតុ គឺឃើញរថយន្តខាងលើបានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រ.ឡា.ប់ចូ.ល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បាន.ស្លា.ប់.ទាំងអស់តែម្តង។ ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ ក្នុងនោះតាមរយៈគណនីហ្វេបុកឈ្មោះ សំបូរ ស្រលាញ់សន្តិភាពបានរៀបរាប់អោយដឹងរឿងបន្ថែមថា ពិតជាសង្វេកណាស់ក្មួយអើយមួយគ្រួសារ៦នាក់ឪពុក១ម្តាយ១បង១ប្អូន១ស្លា..ប់ទាំងអស់៤នាក់ បន្សស់ទុកកូនប្រុសអាយុ៨ឆ្នាំនិងជីដូនពិការទៀត!។

Read More

គួរអោយរំភើបណាស់! គ្រួសារ សីហា ទទួលបានផ្ទះ ​២ ខ្នង ប្រាក់ ២០ លានរៀល ជាអំណោយរបស់សម្ដេច

អភិបាលខេត្តសៀមរាប នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហោះគោរពថ្លែងអំណរគុណចំពោះ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនថវិកា ២០ លានរៀល និង សាងសង់ផ្ទះ ២ ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ ៧ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកអភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា ក្រោយពីបានជួបក្មួយប្រុស សីហា និង ក្រុមគ្រួសារ លោកក៏បានឃើញពីការខ្វះខាតខ្លាំងរបស់ប្អូនស្រីម្តាយ សីហា ទៀត ដែលផ្ទះរបស់គាត់ជាខ្ទមតូចធ្វើពីស័ង្កសី ប្រក់ស្លឹក មានសភាពទ្រុឌទ្រោម ទើបលោកអភិបាលខេត្តស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច បន្ថែមផ្ទះមួយខ្នងទៀត ជូនមីងរបស់សីហា។ បន្ថែមលើសពីនេះ ឯកឧត្តមអភិបាល ក៏បានផ្តល់ជូនទូរស័ព្ទដៃមួយគ្រឿង និង ស្បៀងអាហារមួយចំនួនទៀតជូនគ្រួសារ សីហា ផងដែរ ព្រមទាំងបានផ្តាំផ្ញើ ឱ្យឪពុកម្តាយរបស់ សីហា ត្រូវធានាឱ្យបានពីអនាគតនៃការសិក្សារបស់ សីហា ក៏ដូចជាយកឱកាសដ៏កម្រនេះ រៀបចំអនាគតគ្រួសារ និង មុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និង ប្រយត្ន័ប្រយែងផងដែរ។ គួររំឭកផងដែរថា កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ រូបភាពដ៏កម្សត់មួយសន្លឹករបស់ សីហា ដែលស្លៀកពាក់ខោអាវចាស់ ស្ពាយថង់វ៉ាក់សាំងនឹង-ក គ្មានទាំងស្បែកជើងពាក់ បានធ្វើឱ្យមហាជននាំគ្នាអាណិត និង រំជួលចិត្តជាខ្លាំង ត្រូវបានចែកចាយជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គម រហូតជ្រាបដំណឹងដល់សប្បុរសជន និង ថ្នាក់ដឹកនាំ ទើបនាំឱ្យគ្រួសារ សីហា ចាប់ផ្ដើមទទួលបានការឧបត្ថម្ភជាហូរហែ ដើម្បីចាប់ផ្ដើមរៀបចំអនាគតគ្រួសារ ឱ្យបានប្រសើរជាងមុន៕

Read More

សឹងមិនគួរអោយជឿ! រូបថតមួយសន្លឹកកែប្រែវាសនាកុមារា គង់ សីហា ទទួលបានការជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន

នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ មហាជនស្រាប់តែនាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើរូបថតក្មេងប្រុសមួយសន្លឹកដែលតុបតែងខ្លួនក្នុងឯកសណ្ឋានសិស្សចាស់មួយកំផ្លេ ឈរតម្រង់ជួរជាមួយក្មេងៗដទៃទៀតក្នុងថ្ងៃចូលរៀនដំបូង ដោយគ្មានស្បែកជើង និង មានកាតចាក់វ៉ាក់សាំងច្រកក្នុងថង់ចងជាប់នឹងអាវ។ រូបថតចាក់ដោតមួយសន្លឹករបស់ក្មេងប្រុសខាងលើ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត ជាមួយនឹងទឹកចិត្តអាណិតអាសូរ ព្រមទាំងកោតសរសើរចំពោះការតស៊ូស្វះស្វែងរៀនសូត្រចង់ចេះចង់ដឹងរបស់ក្មេងប្រុសខាងលើយ៉ាងខ្លាំង បើទោះបីជាកើតក្នុងគ្រួសារដែលមានជីវភាពក្រខ្សត់ក៏ដោយ។ កុមារាខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា គង់ សីហា ជាកូនកសិករ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ភាពតស៊ូរបស់ សីហា តាមរយៈរូបថតចាក់ដោតមួយសន្លឹកនោះ ហាក់ដូចជាបានកែប្រែវាសនា សីហា ទាំងមូល ដោយបច្ចុប្បន្ន កុមារារូបនេះកំពុងទទួលបានការជួយជ្រោមជ្រែងពីមនុស្សម្នានៅគ្រប់មជ្ឈដ្ឋាន អាចធ្វើឱ្យកុមារា សីហា មានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ធ្វើឱ្យជីវិតមានពន្លឺរស្មីកែច្នៃជីវិតក្លាយជាធនធានដ៏ប្រសើរមួយនាពេលអនាគត៕ រូបភាព៖ FB ព្រះតេជព្រះគុណ ហាក់ ស៊ាងហៃ

Read More