លោកតា សង់ ស៊ីស រំភើបចិត្តខ្លាំងដល់ថ្នាក់យំ ក្រោយវីដេអូ Live មានអ្នកចូលទស្សនាផ្ទាល់ជាង 2K នាក់ឯណោះ…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។ យ៉ាងណាមិញ ពេលនេះរូបគាត់កាន់តែមានសុខភាពខ្សោយទ្រុឌទ្រោម ថែមទាំងមានជំងឺប្រចាំកាយទៀត មិនអាចវិលមកប្រើអារម្មណ៍ទស្សនិកជនដូចកាលពីមុនបានទៀតឡើយ។ ទោះបីជាពេលនេះលោកតា សង់ស៊ីស មានវ័យកាន់តែចាស់ក៏ពិតមែន ប៉ុន្តែតារាកំប្លែងជើងចាស់រូបនេះនៅតែអាល័យមហាជនអ្នកគាំទ្រដដែល។ តួយ៉ាង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោកតា សង់ ស៊ីស បានចូលរួមច្រៀងលេងជាមួយកូនៗប្រុសស្រីតាមរយៈវីដេអូ Live ផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង Ka Chhoy ដោយក្តីនឹករឭកចំពោះមហាជន និងអ្នកគាំទ្រដែលតែងតែស្រលាញ់ចូលចិត្តលោកតាកាលពីពេលកន្លងមកនេះ។ រឿងដែលមិននឹកស្មានមិនដល់នោះ អ្នកគាំទ្រខ្លោចចិត្តអាណិតចំពោះលោកតា សង់ ស៊ីស ជាពន់ពេកនោះគឺ លោកតាបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រហូតដល់លោកតាយំនៅក្នុងវីដេអូ Live ខាងលើនេះ គ្រាន់តែឭកូនៗប្រាប់ថា វីដេអូដែលពួកគាត់កំពុងផ្សាយផ្ទាល់នោះ មានអ្នកចូលទស្សនាជាង 2K ជាងនាក់ឯណោះ។ ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានជូនពរតារាកំប្លែងជើងចាស់ខាងលើរូបនេះ ឲ្យមានសុខភាពល្អ និងមានបងប្អូនមួយចំនួនចង់ជូនថវិកាផ្ទាល់ខ្លួនតាមសទ្ធាដល់លោកតាសម្រាប់ការប្រើប្រាស់ផ្សេងៗផងដែរ៕

Read More

អីយ៉ា! សូដា នីតា ប្រកាសក្ដែងៗបើ សឿ សុធារ៉ា ឆ្កួតដល់ថ្នាក់ដើរស្រា-ត នាងនឹងចោលលុយជំពាក់ជិត ៤ ម៉ឺនដុល្លារនោះ

តិច ឬច្រើនជឿជាក់ថាប្រិយមិត្តដែលនិយមចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដជាបានដឹងរឿងរ៉ាវកំពុងក្ដៅគគុករវាងតារាសម្ដែង សូដា នីតា បង្ហោះសារនៅលើគណនីហ្វេសប៊ុកប្រកាសរកលុយ សឿ សុធារ៉ា រឿងខ្ចីលុយជិត ៤ ម៉ឺនដុល្លារដើម្បីយកទៅសងបំណុលតុងទីន តែដល់បានកេរ្ដិ៍ឈ្មោះល្អឡើងវិញ បែរជាឆាតលែងតប មើលក៏មិនឆ្លើយ លែងខ្វល់នឹងម្ចាស់បំណុល។ លើសពីនេះ បើតាមការបង្ហោះរបស់តារាសម្ដែង សូដា នីតា បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយនាងឱ្យលុយទៅ សឿ សុធារ៉ា ដោះស្រាយធ្វើឱ្យរឿងស្ងប់ស្ងាត់ហើយ តារាស្រីរូបនេះបែរជាតេទៅទាក់ទងមិនបាន ឆាតក៏លែងឆ្លើយ តែដល់ពេលឆ្លើយតប សឿ សុធារ៉ា បែរជានិយាយថា នាងកើតរោគចិត្ត មានលិខិតចេញពីពេទ្យច្បាស់លាស់ទៀតផង ហើយលុយតែនាងជំពាក់នោះ នាងអស់លទ្ធភាពសងទៅវិញ។ សូដា នីតា រៀបរាប់ថា ៖ «ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា (បងខ្ញុំកើតរោគចិត្ត មានប័ត្រចេញពីពេទ្រ លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន សូមបងបំភ្លេចចោលចុះ)»។ គ្រាន់តែឮថា សឿ សុធារ៉ា មានរោគចិត្ត ចង់ឆ្កួត ចង់សម្លាប់ខ្លួនភ្លាម តារាសម្ដែង សូដា នីតា ដែលជាម្ចាស់បំណុល ប្រកាសសុខចិត្តចោលលុយជិត ៤ ម៉ឺនដុល្លារនោះ បើសិនជា សឿ សុធារ៉ា ឆ្កួតដល់ថ្នាក់ហ៊ានដើរស្រាតតែ ១ ដង។ សូដា នីតា ថា ៖ «សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត ៤ម៉ឺន$ ហ្នឹង»៕

Read More

ទីបំផុត លោក ឃឹម ហ្វីណង់ អភិបាលស្រុងបន្ទាយស្រី បានបង្ហាញអត្តសញ្ញាន ក្មេងប្រុសកម្សត់ម្នាក់នេះហើយ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗ ថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូន ជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ រូបភាពរបស់ក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅលើនឹងអាវ ជាមួយសម្លៀកបំពាក់សិស្សរៀងចាស់បន្តិច ទឹកមុខស្រពោនគួរឲ្យអាណិត គ្មានសូម្បីតែស្បែកជើងពាក់នឹងគេ បាននិងអង្រួនបេះដូងមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានចិត្តអាណិតអាសូរ ចំពោះទិដ្ឋភាពមួយនេះ និងបាននាំគ្នាខំមិនលើកទឹកចិត្ត ឲ្យក្មេងប្រុសតស៊ូជាបន្តបន្ទាប់។ ជាក់ស្តែង ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហាញអត្តសញ្ញាណ របស់ក្មេងប្រុសកម្សត់រូបនេះហើយ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ “ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។ ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។ ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ)…

Read More

ប្រាប់តៗគ្នាផង! រដ្ឋបាលរាជធានី អនុញ្ញាតឱ្យជិះឡានក្រុង និង កាណូត Free រយៈពេល ៦ ថ្ងៃ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (CITY BUS) រាជធានីភ្នំពេញ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនជញ្ជូនសាធារណៈរថយន្តក្រុង និង កាណូត ចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ និង គិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ លើកលែងមិនគិតថ្លៃសេវា ចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និង គ្រូបង្រៀន។ លក្ខខណ្ឌនៃការជិះរថយន្តក្រុង និង កាណូត អ្នកដំណើរទាំងអស់ ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង សម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល វ៉ាស់កម្ដៅ ស្កេន QR-Code និង អង្គុយតាមកៅអី ដែលបានរៀបចំ។ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ជួយស៊ែរបន្តផង!! ព្រះតេជព្រះគុណ ហាក់ សៀងហៃ ប្រកាសរកក្មេងប្រុសកម្សត់ ពាក់អាវចាស់ព្យួរថង់ដាក់កាតវ៉ាក់សាំង

រូបភាពក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់រៀងចាស់បន្តិច ភ្ជាប់ទឹកមុខគួរឱ្យអាណិត គ្មានសូម្បីស្បែកជើងពាក់នឹងគេ បាន និង កំពុងអង្រួនបេះដូងមហាជន នៅក្នុងបណ្ដាញសង្គមឱ្យអាណិតស្រណោះ ចំពោះទិដ្ឋភាពមួយនេះ និង បាននាំគ្នាខំមិនលើកទឹកចិត្ត ឱ្យក្មេងប្រុសតស៊ូជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ គេសង្កេតឃើញ គណនីព្រះតេជព្រះគុណ ហាក់ សៀងហៃ បានបង្ហោះចោទជាសំណួរថា ៖ «ឱក្មួយអើយ ក្មួយនៅទីណា ? ស្ថានភាពគ្រួសារយ៉ាប់យ៉ឺនកម្រិតណា ? មើលចុះ ! សម្លៀកបំពាក់មកសាលាក៏ចាស់ៗ ស្បែកជើងក៏មិនមាន ឯណាកាបូបស្ពាយ? សម្ភារសិក្សា សៀវភៅសរសេរ ប៊ិក បន្ទាត់ តើក្មួយមានទេ? តើក្មួយមកសាលារៀនដោយរបៀបណា ឬក្មួយមិនមានកង់ជិះ ដើរមកសាលាដោយថ្មើរជើង?»។ ព្រះតេជព្រះគុណបានបន្តឱ្យដឹងថា រូបភាពនេះ បានអង្រួនបេះដូងរបស់តេជគុណហើយ ធ្វើឱ្យតេជគុណនឹកឃើញដល់អតីតកាលរបស់តេជគុណ ក៏មិនខុសពីក្មេងប្រុសរូបនេះប៉ុន្មានដែរ។ ដូច្នេះហើយ ព្រះតេជព្រះគុណ ហាក់ សៀងហៃ បានប្រកាសឱ្យដឹងថា បើមានប្អូនស្គាល់ក្មេងប្រុសកម្សត់ខាងលើ សូមទាក់ទងទៅកាន់តេឡេក្រាមតេជគុណ ០១៧ ៤៤ ៦២ ៦៣ ដើម្បីតេជគុណ បានជួយក្មេងប្រុសរូបនេះ តាមលទ្ធភាព ឱ្យក្មួយបានរៀនសូត្រ មានសម្ភារសិក្សាគ្រប់គ្រាន់ដូចកូនគេដទៃ។ ជាចុងក្រោយ តេជគុណបានប្រគេនជូននូវបណ្ដាំដ៏មានន័យមួយឃ្លាថា ៖ «ក្មួយត្រូវចាំថា អ្វីៗគ្រប់យ៉ាងមិនមែនជាឧបសគ្គរបស់យើងឡើយ ដរាបណាយើងខំប្រឹងប្រែងតស៊ូដោយចិត្តអំណត់ ព្យាយាមដើម្បីឈោងចាប់យកក្តីស្រមៃរបស់យើង ណាក្មួយ!»៕

Read More

ថាមែនៗ! ទីបំផុត មេប៉េអឹមក្រុងក្រចេះ ត្រូវបង្គាប់ឱ្យឃុំខ្លួន ដោយចោទពីបទដល់ទៅចំនួន…

សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នកស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។ សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើ.ហិ.ង្សា.ដោយចេតនាមានស្ថានទម្ង.ន់ទោសទាក់ទងនឹងជនរងគ្រោះ បទ.គំ.រា.ម.កំហែ.ង.ថានឹង.ស.ម្លា.ប់. ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៉ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។ នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះនៅក្នុងជួរអង្គភាពទៀតឡើយ។ សេចក្ដីរាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះបានធ្វើឲ្យងា.ប់.ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំ.ពើហិ.ង្សា. ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបផ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាច.ម៍.ឆ្កែ.ថែមទៀតផង។

Read More

អ្នកមានគូចាប់ផ្ដើមទៅទុកធ្វើអីទៀត! សម្តេចប្រកាសអនុញ្ញាតឱ្យរៀបពិធីអាពាហ៍ពិពាហ៍បានវិញហើយ …

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំណឹងស្តីពីការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដើម្បីបោះជំហានបន្តទៅមុខជាមួយការរៀនរស់នៅជាមួយមេរោគកូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះសម្តេច ក៏មានប្រសាសន៍ពាក់ព័ន្ធនឹងករណីរៀបអាពាហ៍ពិពាហ៍ ឬ រៀបចំកម្មវិធីផ្សេងៗថា ៖ «សម្តេចមិនដែលបានហាមមិនឱ្យរៀបការនោះទេ តែគ្រាន់តែហាមមិនឱ្យមានការកកកុញ ឬ ជួបជុំគ្នាច្រើនខ្លាំងពេក ដែលអាចធ្វើឱ្យមានការឆ្លងខ្ពស់ ព្រោះកន្លងមកមានមនុស្សមួយចំនួន អាចមានការភាន់ច្រឡំថារាជរដ្ឋាភិបាល ហាមឃាត់មិនអនុញ្ញាតឱ្យរៀបការ ប៉ុន្តែមិនមែនទេ គេឱ្យរៀបការ គ្រាន់តែមិនឱ្យរៀបចំលក្ខណៈទ្រង់ទ្រាយធំ កកកុញដោយមនុស្ស និង គ្រាន់តែគោរពតាមវិធានការសុខាភិបាលតែប៉ុណ្ណោះ»៕ ប្រភព៖ ក្រសួងព័ត៌មាន

Read More

កាន់តែសង្វេគហើយ! ព្រះកាយ ច័ន្ទ រាំរបាំទាំងទឹកភ្នែកជូនដំណើរលោកឪពុកជាលើកចុងក្រោយ ក្នុងពិធីបុណ្យ ៧ ថ្ងៃ

កាលពីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាសម្ដែងស្រី ព្រះកាយ ច័ន្ទ បានជួបទុក្ខដ៏សែនក្រៀមក្រំ ដោយលោកឪពុកជាទីស្រឡាញ់របស់នាង បានទទួលមរណភាពដោយសាររោគាពាធ។ ខណៈនោះដែរ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដល់តារាសម្ដែងស្រី ព្រះកាយ ច័ន្ទ គ្រប់ៗគ្នាផងដែរ។ យ៉ាងណាមិញ មកដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃ របស់លោកឪពុក តារាស្រីរូបនេះបានធ្វើឱ្យមហាជនមានការសង្វេគ និង រំជួលចិត្តគ្រប់គ្នា ដោយឃើញនាង បានធ្វើការរាំរបាំជូនដំណើរលោកឪពុកជាទីស្រឡាញ់ជាលើកចុងក្រោយ ពោរពេញដោយភាពអាឡោះអាល័យសោកសង្រេងរាំបណ្ដើរទឹកភ្នែកហូរស្រក់បណ្ដើរ។ ជាមួយនឹងការរាំរបាំជូនដំណើរលោកឪពុកជាលើកចុងក្រោយនេះ តារាស្រីរូបនេះ ក៏បានពោលពាក្យប៉ុន្មានម៉ាត់ថា ៖ « ប៉ាបានលះបង់ឱ្យកូនរៀនជំនាញនេះតាំងពីក្មេង ឥឡូវកូនរាំជូនដំណើរប៉ាជាលើកចុងក្រោយ»។ ទន្ទឹមនឹងនោះ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម ក៏បានសម្ដែងនូវអារម្មណ៍រំជួលចិត្តតាមគ្រប់គ្នា ព្រមទាំងបន្តចូលរួមរំលែកទុក្ខ និង ផ្ដល់កម្លាំងចិត្តដល់ តារាស្រីរូបនេះផងដែរ៕

Read More

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះផង! ប្អូនប្រុសម្នាក់​បាន​ទទួល​មរណភាព​ ចាកចោលមនុស្សជាទីស្រលាញ់ទាំង​វ័យក្មេង​ដោយសារតែ …

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូន​ចំពោះ​ក្រុមគ្រួសារលោក​ សេកវារៈវណប័ត (Vann Bath) ដោយប្អូនប្រុស​បាន​ទទួល​មរណភាព​ទាំង​វ័យក្មេង​ ដោយ​សារ​តែខ្យល់​គ។ ដំណឹង​នេះ​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំងមូលមាន​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង​ស្ទើរ​​ទទួល​យក​ពុំ​បាន មិនគួរណា​បាត់បង់​សមាជិក​គ្រួសារ​ឆាប់​រហ័ស​បែប​នេះ​។ ក្នុង​នោះ​ដែរ​ ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Roth Roth មាន​ក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​ បន្ទាប់​ពី​ទទួល​បាន​នូវ​ដំណឹង​ដ៏​អកុសល​នេះ​ ក៏​បានសរសេរ​រៀបរាប់ទាំង​ក្តី​ក្រៀមក្រំ​បំផុត​​ថា​៖ «បងហត់ហើយ បងសម្រាកចុះបងសម្លាញ់ កើតជាតិណាសូមកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​​ជាច្រើន​បានសម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​។ ក្រុម​ការងារ​យើង​ខ្ញុំ​ក៏សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ ស​ ព​ និង​សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​ប្អូនប្រុសឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ខេមរៈ សិរីមន្ត ពូកែរកនឹកឈ្មោះដាក់ឱ្យកូនទាំង ៣ សុទ្ធតែពាក្យខ្មែរមានន័យ ហើយពីរោះខ្លាំង

បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ត បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ដែលពេលនេះគឺជាម្ចាស់ប្រ៊េនម៉ាកទឹកអប់ល្បីឈ្មោះនាំចូលពីប្រទេសបារាំង Or Brand។ មកដល់ពេលនេះលោក ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។ ជាការពិត កន្លងមកមហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីជីវិតឯកជនរបស់លោក ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយមកដល់ពេលនេះលោក និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃផង។ បើក្រឡេកទៅមើលកូនប្រុសស្រីចំនួន ៣ នាក់ របស់លោក​ ខេមរៈ សិរីមន្ត វិញ លោកអ្នកក៏ធ្លាប់បានឃើញពីមុខមាត់ឃ្យូតៗ គួរឱ្យស្រឡាញ់របស់កូនៗរបស់លោកហើយដែរ តែប្រសិនលោកអ្នកទៅដឹងពីឈ្មោះរបស់ពួកគេទៀតនោះ គឺកាន់តែចាប់អារម្មណ៍ និង សរសើរលោក ខេមរៈ សិរីមន្ត ជាក់ជាមិនខាន ក៏ព្រោះតែឈ្មោះកូនៗទាំង ៣ នាក់ របស់លោកសុទ្ធសឹងតែមានន័យ និង ប្រើសុទ្ធតែពាក្យក្នុងវចនានុក្រមខ្មែរ។ ១. កូនប្រុសច្បង លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តស្នេហ៍ អាយុ ៨ ឆ្នាំ ២. កូនស្រីទី ២ លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តស្ត្រី អាយុ ៥ ឆ្នាំ ៣. កូនស្រីពៅ លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តរាជិនី អាយុ ២ ឆ្នាំ ១០ ខែ

Read More