មិនគួរឲ្យជឿថាគាត់ធ្លាប់លំបាកចឹង! នាយក្រូច ធ្លាប់រើសអេតចាយ ទម្រាំមានថ្ងៃនេះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ នាយក្រួច ជាក់ជាមិនខាន ដែលរូបលោកមានឈ្មោះពិត សេន សុប៊ុន នៅភូមិ ត្រាចកុះ ឃុំមហាឬស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ដែលជាតារាកំប្លែងនៅក្នុងក្រុមជាមួយ នាយពាក់មី ផងដែរ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ តារាកំប្លែង នាយក្រួច លេចមុខក្នុងកម្មវិធី 3FUN ហើយបានទម្លាយប្រវត្តខ្លះៗរបស់ខ្លួន ស្ដាប់យពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ រឿងរ៉ាវប្រវត្តិជីវិតតស៊ូរបស់លោក នៅក្នុងកម្មវិធីTalk Show ដ៏ល្បី3FUN យ៉ាងដូច្នេះថា៖ “…ខ្ញុំឃើញគេដើររើសអេតចាយ ហើយខ្ញុំអត់ទាន់អេតចាយនោះ ព្រោះនៅស្រុកស្រែមិចស្គាល់អេតចាយ ឃើញគេដើររើសអេតចាយ ខ្ញុំក៏សួរគេថា បងៗឯងដើររើសកំប៉ុងធ្វើអី ដល់ពេលគេថារើសយកលក់អេតចាយបានលុយ ដល់ពេលអញ្ចឹងទៅខ្ញុំក៏សំពះគេសុំដើរជាមួយ ដើរពេលគេដើរអញ្ចឹង ខ្ញុំក៏ដើររើសតាមៗគេ ល្ងាចឡើងក៏យកទៅលក់ ហើយលក់បាន១៥០០រៀល ហើយអញ្ចឹងទៅសង្ឃឹមថារស់ហើយ…”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះ សូមទស្សនានិងស្ដាប់ប្រវត្តិរបស់ នាយក្រួច ដែលបានទម្លាយនៅក្នុងកម្មវិធី 3FUN ខាងក្រោមនេះ។

Read More

ព្រះអើយអាណិតណាស់! ប្រទះឃើញស្ត្រីស្រស់ស្អាតម្នាក់ ដៃមានស្នាមអា.រ. ហើយបានល.ង់.ទឹ.កសមុទ្រ ដោយដំបូងឡើយមានមនុស្សឃើញថា…

យោងតាមប្រភពព័ត៌មានពី ហ្វេសបុកផេចឈ្មៅះ Sorm Pheaktra News បានជូនដំណឹងបឋមថា: នៅវេលាម៉ោងប្រហែល១០និង ១០នាទី ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ នៅចំនុចឆ្នេរអូឈើទាល(ព្រំដែនទឹកចាស់) មាន ករណីស្រ្តីជនជាតិចិន ១នាក់ លុ.ង.ទឹ.កស្លា.ប់.។ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលហេតុការណ៏ កម្លាំងល្បាតចល័តអនុវត្តច្បាប់ បានល្បាតមកដល់ចំនុចខាងលើបានឃើញស្រ្តីជនជាតិចិន២នាក់បានជិះPass app មកឈប់និងចុះពីលើពីលើPass app នៅចំនុចមុខព្រំដែនទឹកចាស់ ដោយមិនពាក់ម៉ាស់ កម្លាំងយើងណែនាំអប់រំ និងចែកម៉ាស់អោយពាក់ រួចក៏ឃើញស្រ្តីទាំង២ដើរចូលសំដៅទៅម៉ាត់ឆ្នេរ។ ប្រហែលជា២០នាទីក៏មានការឆោឡោមានស្រ្តីល.ង់.ទឹ.ក កម្លាំងល្បាតចល័តនិងនគរបាលទេសចរណ៏ក៏បានទៅដល់ទីតាំងកើតហេតុភ្លាមៗ នឹងរកគេអោយជួយសង្គ្រោះ មកលើគោក តែស្រ្តីនោះបាន ដា.ច់ដ.ង្ហើ.ម.ទៅហើយ ទោះយើងខំជួយសង្គ្រោះក៏មិនទាន់ពេល។ ក្រោយកើតហេតុកម្លាំងយើងបានឃាត់ស្រ្តី ម្នាក់ដែលរួមដំណើរជាមួយគ្នា ដើម្បីធ្វើការសាកសួរបន្តនិតីវិធី។ តាមការសន្ឋិដ្ឋាន ជំហានដំបូងរបស់សមត្ថកិច្ច អាចជាករ.ណីអ.ត្ត.ឃា.ត.៕

Read More