តម្លៃកប់ណាស់! ភរិយា អែតមីន ជីងចក់ កំពុងតែ live សុខៗ ស្រាប់តែមានគេសួរថា “ចិញ្ចៀនការស្អាត តម្លៃប៉ុន្មាន?” ភរិយា អែតមីន ជីងចក់ ឆ្លើយតបទៅវិញថា ចិញ្ចៀននេះ មានតម្លៃដល់ទៅ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលនិយមទស្សនាការឡាយបាល់ទាត់ តាមរយៈគណនីហ្វេសប៊ុក ពិតជាបានស្គាល់យ៉ាងច្បាស់ហើយថា អែតមីន ជីងចក់ នោះ ដែលមានឈ្មោះពិតថា ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិបាយបាល់ទាត់ ដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការគាំទ្រជាច្រើនផងដែរ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ រូបលោកមានទំនាក់ទំនងជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មៅះថា ទ្រិញ ផល្លា ជាអ្នក.មេ.ម៉ា.យ.កូនមួយ ជារឿយៗគេបានឃើញអ្នកទាំងពីរ តែងបង្ហោះរូបភាព និងវីដេអូជាមួយញឹកញាប់មិនដែលដាច់នោះលើយ មើលទៅពោរពេញដោយភាពស្និតស្នាលគ្នាណាស់។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ អ្នកទាំងពីរបានសម្រចចិត្តចូលរោងការជាមួយគ្នាហើយ ដោយកម្មវិធីនេះបានធ្វើឡើង នៅឯគេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហ្វេនៗ និងមហាជនបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្លាប់តែឃើញ អែតមីន ជីងចក់ ពាក់អាវីឡា អង្គុយអត្ថាធិប្បាយបាល់ទាត់ តែម្តងនេះ ពូចក់ ដាក់មួយឈុតកូនកំលោះ ក្នុងថ្ងៃមង្គលរបស់ខ្លួន មើលទៅស្អាតដល់ហើយ ថែមទាំងបានទម្លាយអារម្មណ៍របស់ខ្លួន និងបានផ្ញើសារអរគុណ បែបនេះថា៖ “ហ្នឹងហើយ ពូ អរគុណដល់ក្មួយៗដល់ប្អូនៗ ដល់ពូមីងលោកយាយលោកតា ដែលបានជូនពរក្នុងថ្ងៃសិរីសួស្តីរបស់ពូ… ការពិតបញ្ហាវានៅត្រង់ហ្នឹងណាលោកយាយលោកតា វាដូចថាអាហ្នឹងបើមែនទែនទៅ យើងហៅថាអាពាហ៍ពិពាហ៍ ហើយអាពាហ៍ពិពាហ៍កើតឡើងមកបាន ដោយសារការយល់ចិត្តគ្នាការស្រលាញ់គ្នា មើលចិត្តគ្នា ចឹងហា៎ស….” ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅប្រហែលជាម៉ោងជិត ២រសៀល គេបានឃើញ ភរិយា អែតមីន ជីងចក់ បានចេញមុខ Live បញ្ជាក់ថ្លៃទឹកដោះ រួមជាមួយចិញ្ចៀនពេជ្រ ។ ពេលកំពុង Live ផ្ទាល់នោះផងដែរ ស្រាប់តែមានគេសួរទៅកាន់ភរិយា…

Read More

​ ក្រោយ​ស្វាមី​បាន​ធ្វើ​រឿង​មួយនេះ​ក្នុង​ថ្ងៃ​ខួបកំណើត​ខ្លួន​​ ថៅកែស្រី​ហាង​លក់​ម៉ូតូ​ ប្រាក់​សម្បត្តិ​ រំភើប​ឡើងស្រក់ទឹកភ្នែក (មានវិដេអូ)

ជឿជាក់​ប្រិយមិត្ត​ ពុក​ម៉ែ​បងប្អូន​ប្រាកដ​ជា​បាន​ស្គាល់​រួច​មក​ហើយ​ ជាពិសេស​អ្នក​និយម​តាមដាន​ការ​ Live វីដេអូ​របស់​ស្រ្តី​ដ៏ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ ពេជ្រ​ ពេជ្រ​ ជា​ថៅកែ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​យីហោ​ឈ្មោះ​ ប្រាក់​សម្បត្តិ​ ដែល​ពូកែ​និយាយ​ រហូត​ធ្វើ​ឲ្យ​អ្នកទស្សនាស្តាប់មិនជិនណា​ និង​មិនចេះ​ធុញ​ទ្រាន់​ឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ នាយប់ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែ​វិច្ឆិកា​​ ឆ្នាំ​២០២១​ នេះ​ ថៅកែ​ហាង​ស្រីដ៏​ស្រស់ស្អាត​រូបនេះ​ បានមានក្តី​រំភើប​រីករាយ​ជាខ្លាំង​ ដែលនៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ ស្វាមី​បាន​ជូនជា​កាដូ​កងដៃពេជ្រ​ដ៏មានតម្លៃ​ ព្រមទាំង​បាន​បង្ហាញ​ពី​ទំហំ​នៃ​ក្ដី​ស្រលាញ់​ជូនដល់រូបនាង​ជា​ភរិយា​ថែម​ទៀត​ផង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ អ្នក​នាង​ ពេជ្រ​ ពេជ្រ​ ក៏បាន​មាន​ជាពាក្យ​ពេចន៍​ក្នុង​ចិត្ត​មួយ​ចំនួន​និយាយ​ទៅកាន់​មហាជន​ និង​ស្វាមី​ជា​ទីស្រលាញ់​របស់​ខ្លួន​ថា៖«ទោះត្រឹមផ្កា១ទង ក៏អូនរំភេីប អោយតែបេះដូងបងមានអូន​ មនុស្សប្រុសម្នាក់ដែលមិនចេះ​ Sweet Romantic Surprise​ ដឹងតែពីរកសុី​ តែទីបំផុតបងប្រែដេីម្បីអូន​360ដឺក្រេ ទោះបងគ្មានកងដៃមួយនេះអោយអូន ក៏អូនពេញចិត្តនិងអ្វីគ្រប់យ៉ាងដែលបងព្យាយាម ធ្វេីដេីម្បីអូនរួចទៅហេីយ ត្រឹមមានបង និង កូន រាល់ថ្ងៃអូនមានសេចក្ដីសុខពេញលេញ អរគុណប្ដីល្អរបស់អូនសំរាប់គ្រប់បែបយ៉ាង LoveU»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! ស្ងាត់ៗ ឆន សុវណ្ណរាជ បើកហាងលក់ផលិតផលថែរក្សាសម្រស់ធំខ្លាំងណាស់

តារាកម្សាន្ត៖ ទោះបីជារៀងស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀងថ្មីមែនពិត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសម្លេងផ្អែមពិរោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រជាខ្លាំង ក្រោយបានបើកបង្ហាញអាជីវកម្មហាងថ្មី បន្ថែមលើមុខរបរជាអ្នកសិល្ប:។ ជាក់ស្តែងនៅក្នុងការបើកអាជីវកម្មថ្មីនេះ លោក ឆន សុវណ្ណរាជ បានបោះទុនវិនិយោគទៅលើវិស័យលក់គ្រឿងសម្អាងថែរក្សាសម្រស់ ដោយហាងថ្មីរបស់លោកមានឈ្មោះយីហោថា រាជស្គីនឃែរ មានលក់គ្រឿងសម្អាងថែរក្សាមុខ និងព្យាបាលមុខ ព្រមទាំងមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលថែមទៀតផង ។ សូមរំលឹកផងដែលថាតារាចម្រៀងវ័យ ៣៦ឆ្នាំ កម្ពស់១ម៉ែត្រ ៧៥សង់ទីម៉ែត្រ លោក ឆន សុវណ្ណរាជ បានចាប់ប្រឡូកអាជីពជាតារាចម្រៀងដំបូងនៅក្នុងផលិតកម្ម KH Brother Production មុននឹងបោះជំហានឈានជើងទៅក្នុងផលិតកម្មរស្មីហង្សមាស នៅក្នុងឆ្នាំ២០០៧ នឹងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Read More

ប្រពៃណាស់! ថ្ងៃខួប ១៨ ឆ្នាំ របាំព្រះរាជទ្រព្យចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ស្រាប់តែ រចនា រ៉ាវាឌី និយាយបែបនេះ

កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ប្រជាជនកម្ពុជា ក៏ដូចជាសិល្បករ-ការិនី ជាច្រើនបានចូលរួមអបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលគិតចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ដល់ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ក្នុងនោះ បើក្រឡេកទៅមើលតារាសម្តែងវ័យក្មេងកញ្ញា រចនា រ៉ាវាឌី ឯនោះវិញ ក៏មិនខុសពីសិល្បករ-ការិនីដទៃដែរ គឺកញ្ញាក៏បានចូលរួមអបអរសាទរក្នុងឱកាសដ៏ពិសេសនេះដូចគ្នា ដោយកញ្ញាបានបង្ហោះរូបភាពក្នុងឈុតរបាំព្រះរាជទ្រព្យ ព្រមទាំងបានភ្ជាប់នូវសារដ៏មានអត្ថន័យមួយក្នុងនាមជាកូនខ្មែរ ព្រមទាំងសិល្បការិនីមួយរូប។ សារអមនឹងរូបក្នុងឈុតរបាំព្រះរាជទ្រព្យយ៉ាងស្រស់សោភា កញ្ញា រចនា រ៉ាវាឌី បានរៀបរាប់ថា ៖ «អបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ៧ វិច្ឆិកា ២០០៣ ~ ៧ វិច្ឆិកា ២០២១ ! អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!»។ ពាក្យមួយឃ្លាចុងក្រោយរបស់កញ្ញា រចនា រ៉ាវាឌី ដែលបានរៀបរាប់ថា៖ «….អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!» នេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរដល់រូបនាងយ៉ាងខ្លាំង ដោយក្នុងនាមជាកូនខ្មែរ និង សិល្បការិនីខ្មែរ កញ្ញា​ រចនា រ៉ាវាឌី មិនបំភ្លេចឡើយពីវប្បធម៌ជាតិ ព្រមទាំងមានឆន្ទៈក្នុងការថែរក្សាមរតកដ៏វិសេសវិសាលនេះថែមទៀតផង៕

Read More

ដឹងតែកក្រើកទៀតហើយ! នៅមុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានប្រកាស់ក្តែង ប្រាប់ថា «សូមស្វាគមន៍ប្អូនស្រី កែវ សុបញ្ញា និងប្អូនស្រីប៉ែន ស្រីពេជ្រ ដែរជាតារានៅផលិតកម្មរស្មីហង្សមាស ចូលមកគ្រួសារ….»

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់យ៉ាងច្បាស់ហើយ អ្នកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ជំនួញជាច្រើនទៀត ដែលសព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រជាច្រើន ពីសំណាក់អតិថិជនរបស់រូបគាត់។ ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកស្រី ត្រូវបានមហាជនជាច្រើនសង្កេតឃើញថា អ្នកស្រីជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលអ្នកស្រី បានធ្វើកន្លងទៅនេះ ដែលើកើតចេញពីចិត្តជ្រះថ្លា។ យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា ទោះបីជារវល់ក្នុងកិច្ចការងារ និងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ គេក៏បានឃើញថាអ្នកស្រី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅដល់កូនៗ របស់រូបគាត់ ដោយនាំកូនៗទៅដំណើរកម្សាន្តលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជារឿយៗអ្នកស្រី តែងបង្កើតកម្មវិធីសប្បាយៗនៅក្នុងផ្ទះរបស់អ្នកស្រីផ្ទាល់ផងដែរ។ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មានការផ្ទុះចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយឃើញ អ្នកស្រី ទ្រី ដាណា ប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍ប្អូនស្រី កែវ សុបញ្ញា និងប្អូនស្រីប៉ែន ស្រីពេជ្រ ដែរជាតារានៅផលិតកម្មរស្មីហង្សមាស ចូលមកគ្រួសារសារាយសមុទ្រធម្មជាតិNNP សូមជូនពរប្អូនទាំងពីរអោយជោកជ័យហេងៗណាអូន ហើយក៏សូមជូនពរប្អូនស្រី Sous Visa & Tommy Real អោយប្អូនទាំងពីរកាន់តែជោកជ័យកាន់តែខ្លាំង ហេងៗ ទាំងអស់គ្នាណាអូន អារហាបំប៉នសារាយសមុទ្រធម្មជាតិNNPសុខភាពជាចម្បង Sous Visa & Tommy Real” ។ ទន្ទឹមនឹងដំណឹងល្អមួយនេះហើយ បានធ្វើឲ្យហ្វេនៗ ជាច្រើនរបស់ អ្នកស្រី ទ្រី ដាណា បានបញ្ចេញអារម្មណ៍បែបនេះថា៖ “ជូនពរហេងៗទាំងអស់គ្នា, ហេងៗបង, ជូនពរហេងៗជោគជយ័ក្រុមហ៊ុនដាណាទ្រី, Wowផ្ទុះខ្លាំងមែនទែនសារាយសមុទ្រNNP, របស់ល្អខ្លាចអីនិងលក់”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ញញឹមស្រស់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ហ៊ិន ច័ន្ទនីរត្ន័ ស្លៀកឈុតបុរាណអញ្ចឹងទៅ ស្រស់ស្អាតសមជាស្រ្តីខ្មែរពិតៗ ឃើញភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ថា…

ភ្នំពេញ៖ ជាការពិតណាស់ ច្រើនឆ្នាំកន្លងមកនេះ ដែលតារាសម្តែង និងពិធិការិនីកញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរ។ តារារូបស្រស់នេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្តង។ មួយវិញទៀត នាងក៏ជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ឡើយ នៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជតាតិគ្មានការកែកុន។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការតុបតែងខ្លួនរបស់កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញនាងបានបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ កាន់តែពិសេសទៀតនោះ គេបានឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពទាន់សម័យ បែបយុវវ័យខ្លាំងផងដែរ។ ជាក់ស្តែងមកនេះ កាលពីថ្ងៃម្សិលមិញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយបានឃើញពិធីការិនីរូបនេះ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បុរាណជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរំលេចនូវភាពស្រស់ស្អាតលេចធ្លោជាខ្លាំង អមជាមួយស្នាមសើចដ៏ស្រស់ប្រិមប្រិយ បូករួមសម្លៀកបំពាក់បែបខ្មែរ សំពត់ចងក្បិន មានឈៀងពានា សាកសមជានារីខ្មែរពិតៗតែមតង។ ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់នេះ ក៏បានភ្ជាប់សារខ្លីមួយបែបកំប្លែងទៀតថា៖ “ប៉ុណ្ណឹងហើយបើមិនស្រលាញ់ទៀតឈប់និយាយរកម៉ង”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ និងសារបែបកំប្លែងរបស់តារាស្រីរូបស្រស់នេះ ស្រាប់តែហ្វេនៗ ដែលជាអ្នកគាំទ្រខ្លួន ទប់ចិត្តមិនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “អាចទេ បេីមានខ្ញុំក្នុងបេះដូងចែ, ស្អាតណាស់idol, លាញ់ក៏បាន, ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់, ស្រលាញ់ពេញបេះដូង, ស្រឡាញ់បងniroth ពេញ, ស្រស់ស្អាតណាស់បងស្រី” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ក្រោយមហាជនផ្ទុះការរិះគន់ទៅលើពាក្យ «ស្ទាវ» ស្រាប់តែលោក ខេមរៈ សិរីមន្ត សម្រេចចិត្តធ្វើរឿងមួយនេះវិញភ្លាម

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ខេមៈ សិរីមន្ត បានធ្វើការ Live វីដេអូផ្ទាល់បង្ហាញពីគម្រោងលក់ដីលូត៍ នៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ថែមពីនោះទៅទៀត លោកក៏បានបញ្ចេញពាក្យស្លោកមួយឃ្លា ដែលរូបលោកជាអ្នកបង្កើត ដោយរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ រំលេងបានប៉ុន្មានថ្ងៃមកនេះ ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន កំពុងជជែកវែកញែកតវ៉ា និងរិះគន់ចំៗទៅលើតារាចម្រៀងដ៏ល្បីល្បាញលោក ខេមរៈ សិរីមន្ត ក្រោយរូបលោកបានបង្កើតពាក្យស្លោក «“យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ ដោយមានមតិជាច្រើនរបស់មហាជនលើកឡើងថា លោកមិនគួរយកពាក្យ «ស្ទាយ» មកប្រើជាមួយនឹងមនុស្សទេ ព្រោះបើតាមវចនានុក្រមសម្តេចសង្ឃ ជូនណាត ពាក្យ «ស្ទាយ» គឺជា គុណនាម មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទាហរណ៍ គោស្ទាវ ឬមាន់ស្ទាយ ជាដើម។ យ៉ាងណាមិញ ដោយសង្កេតឃើញថាសន្ទុះនៃការរិះគន់របស់មហាជនកាន់តែបន្តកើនឡើង ស្រាប់តែនាថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ខេមរៈ សិរីមន្ត បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានបកស្រាយនូវពាក្យស្លោកដែលលោកបានបង្កើតគឺគ្រាន់តែចង់អប់រំដល់យុវវ័យសម័យថ្មីឲ្យចេះស្រលាញ់របស់ទ្រព្យ ជាពិសេសចេះចំណាយប្រាក់ឲ្យចំទិសដៅតែប៉ុណ្ណោះ។ ក្នុងសារដដែលនោះ លោក ខេមរៈ សិរីមន្ត ក៏បានលើកឡើងថា ដោយសារតែមហាជនមួយចំនួនមិនសប្បាយចិត្តនឹងពាក្យ «ស្ទាវ» លោកនឹងកែតម្រូវ ដោយយកពាក្យផ្សេងមកជំនួស ហើយរូបលោកថែមទាំងសុំឲ្យអ្នកគាំទ្រ ខំមិន បំពេញពាក្យនៅក្រោមការផុសរបស់លោក ដើម្បីកែតម្រូវទៀតផង។ លោក ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ»បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យនឹងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា«ស្ទាវ»ចឹងខ្ញុំនឹងកែតំរូវឡើងវិញហើយសូមបងប្អូនជួយកែតំរូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចំរើនតែប៉ណ្ណោះតោះចូលរួមកែតំរូវទាំងអស់គ្នា——— «យុវវ័យសម័យបើអត់ដី……………»គួរពាក្យថាម៉េច”។ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

អីយ៉ារឿងថ្មីទៀតហើយ! អៀង ចេនឡា បោះសំណួរសួរមហាជនចំៗ ក្រោយ ចន ច័ន្ទលក្ខិណា បង្ហោះសារឆ្លើយតបលោកបែបនេះ

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ​ក្រោយពីបានឃើញលើ​បណ្ដាញសង្គម​របស់ប្រធាន​សមាគមអ្នកសិល្បៈ ​អ្នកនាង ចន ច័ន្ទលក្ខិណា សុខៗ​ក៏​បង្ហោះ​សារមួយ ហាក់បង្ហាញពី​អារម្មណ៍ខឹងសម្បារ​ឆ្លើយតបទាក់ទិន​នឹងរឿងរ៉ាវលើបណ្ដាញ​សង្គមប៉ុន្មានថ្ងៃនេះ។​ ម្យ៉ាងវិញទៀត សារនេះដែរ មហាជនឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការបង្ហោះស្របពេលដែលឃើញមាន អ្នកសិល្បៈមួយរូប គឺ លោក អៀង ចេនឡា ពោលតូចចិត្តក្នុងនាមជាសិល្បៈ​មួយ​រូប ខណៈដែលរូបលោកឈឺជាច្រើនខែ តែមិនមានឃើញសមាគមខាងណាអើពើ ព្រមទាំងលោកបានបង្ហោះសារ​បោះពាក្យសម្ដីខ្លាំងៗ​លើបណ្ដាញសង្គម​បន្តបន្ទាប់នោះ។​ ទន្ទឹមនឹងនោះជុំវិញនឹងការបង្ហោះរបស់ តារាស្រីរូបនេះ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រវិស័យសិល្បៈជាច្រើន ធ្វើការបញ្ចេញមតិភាគច្រើនគិតថា អ្នកនាង អាចនឹង​កំ​ពុង​តែ​ឆ្លើយ​​តបទៅកាន់ការបង្ហោះរបស់តារាប្រុស អៀង ចេនឡា ផងដែរ។ ដោយឡែក បន្ទាប់ពីផ្ទុះការចែករំលែកសាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលពាក្យទាំងនេះ ពេញបណ្ដាញសង្គម ព្រមទាំងឃើញមានព័ត៌មានក្នុងស្រុកចុះផ្សាយជាច្រើននោះ លោក អៀង ចេនឡា ក៏បានធ្វើការស៊ែរបន្ត រួចចោទ​ជាសំណួរទៅកាន់​មហាជនថា៖ ​«សូមបងប្អូនជួយពិចារណា តើប្រតិកម្មរបស់ប្រធានសមាគម ឆ្លើយតបមកខ្ញុំវិញ តើសមទេ???»។ ជា​មួយ​គ្នា​នោះ ​មហាជនអ្នកគាំទ្រជាច្រើន ក៏កំពុងតែ​ធ្វើការបញ្ចេញ​វែកញែករៀងៗ​ខ្លួនទាក់ទិននឹងរឿងរ៉ាវនេះ​ផងដែរ៕​

Read More

អីយ៉ា! រចនា រ៉ាវ៉ាឌី និង ព្រីន បណ្ដើរគ្នាចូលរួមពិធីមង្គល ថែមទាំងធ្វើរឿងនេះជាគូទៀត

ពិតណាស់ តារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។ ម៉្យាងវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ បញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនចេះដាច់នោះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និងកាន់តែដាក់ការសង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងលើសពីដៃគូសម្ដែងរឿង។ ដោយឡែកថ្មីៗនេះ ពួកគេកាន់តែធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងឡើង និងរំភើបចិត្តគ្រប់គ្នា ក្រោយឃើញ តារាស្រីរូបស្រស់ និងតារាប្រុសរូបសង្ហាមួយគូនេះ បានបណ្ដើរគ្នាចូលរួមពិធីមង្គលការរបស់មិត្តភក្តិប្រៀបដូចជាគូស្នេហ៍អ៊ីចឹង ហើយអ្វីដែលកាន់តែពិសេសទៀត គឺអ្នកទាំងពីរថែមទាំងបានបណ្ដើរគ្នាជាគូចូលកាត់សក់បង្កក់សិរីឱ្យកូនកំលោះកូនក្រមុំថែមទៀតផង។ ក្រោយពីបានឃើញរូបភាពទាំងនេះភ្លាម ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាប្រុសស្រីមួយគូនេះ ចាប់អារម្មណ៍ធ្វើការស៊ែរបន្តគ្នា ដោយបង្ហាញនូវអារម្មណ៍រំភើបចិត្ត និងចង់ឱ្យអ្នកទាំងក្លាយជាគូស្នេហ៍ ព្រមទាំងឆាប់ចូលរោងជ័យដូចគូស្វាមីភរិយាមួយគូនោះផងដែរ៕

Read More

មានទឹកចិត្តល្អខ្លាំងណាស់! ក្រោយដឹងថា លោកតា សង់ ស៊ីស ស្រក់ទឹកភ្នែក លើកដៃសុំឲ្យមហាជនជួយទិញផ្ទះគាត់ ដើម្បីសងបំណុលគេ បានធ្វើឲ្យ ព្រាប សុវត្ថិ នៅមិនសុខ ក៏បានជួយឧបត្ថម្ភជាថវិកាដល់ទៅ…

ភ្នំពេញ៖ ពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពខ្លាំង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរជាច្រើនផងដែរ។ ស្រាប់តែកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងថា ក្រុមគ្រួសារលោកតា បានប្រកាសលក់ផ្ទះជាបន្ទាន់។ តាមរយៈលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ ! ព្រឹកមិញនេះខខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ មិនយូរប៉ុន្មាន ដំណឹងមួយនេះក៏បានលេចលឺដល់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅមិនសុខក៏បានសម្រេចចិត្តឧបត្ថម្ភ ដល់តារាកំប្លែងជើងចាស់រូបនេះ ថវិកាមួយចំនួនផងដែរ។ ក្នុងនោះផងដែរ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តាមរយៈគណនីហ្វេសប៊ុកផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កំពូលតារាចម្រៀង ព្រាប សុវត្ថិ…

Read More