នៅសុខៗ ស្រាប់តែកូនស្រីតារាកំប្លែង ស្រីអ៊ីត បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថត ហាក់ចង់បង្ហើបពីអាថ៌កំបាំងរបស់ម្តាយរឿងមួយ..

ភ្នំពេញ៖ រំលងបានតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន កាន់តែធំពេញរូបពេញរាង មើលសឹងតែមិនស្គាល់ ជាពិសេសនោះគឺ មានមុខមាត់កាន់តែស្រស់ស្អាតឡើង គួរឲ្យចាប់អារម្មណ៍ជាខ្លាំងណាស់។ ជារឿយៗមកនេះ គេតែងសង្កេតឃើញម្តាយកូនទាំងពីរនាក់នេះ តែងថតរូបង្ហាញពីភាពស្និតស្នាល និងស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហាញនៅលើបណ្តាញគណនីហ្វេសប៊ុកបង្អួតសម្រស់ដែលប្រៀបដូចជាបងប្អូន ឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ។ ជាក់ស្តែង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រីណាន បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារប្លែកមួយ ធ្វើឲ្យមហាជនអ្នកគាំទ្រតារាកំប្លែង ស្រីអ៊ីត នាំគ្នាចាប់អារម្មណ៍ជាខ្លាំង។ កូនស្រីតារាកំប្លែងរូបនេះ បានបង្ហោះរូបថតបង្អួតស្នាមញញឹមជាមួយអ្នកម្តាយជាទីស្រលាញ់មួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ដាក់ខ្លួន ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថតស្រឡះថា៖ “ម៉ាក់តែងតែញញឹមរហូតនៅពីមុខកូន តែនៅខាងក្រោយខ្នងម៉ាក់វិញគឺ ……” ។ តាមរយៈសារ Caption ខ្លីរបស់ ស្រីណានបានធ្វើឲ្យមហាជនជាច្រើនសន្និដ្ឋានថា ស្រីអ៊ីត មានរឿងទុក្ខសោកលាក់ទុក្ខក្រោយខ្នងតែមិនចង់ឲ្យកូនស្រីដឹង៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ឡើងឡួយអស់ទាស់! អីយ៉ា ទីបំផុត បទចម្រៀង «Are you ok?» បានចេញជា MV ផ្លូវការហើយ មានទាំងក្បាច់រាំប្លែកៗណាស់ ឃើញហើយ ហ្វេនៗទប់ចិត្តមិន នាំគ្នាចូលទៅ ខំមិន ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គម Tik Tok ពិតជាបានជ្រាប់ច្បាស់ហើយ ច្រៀងខ្លីញាក់មួយបទហើយគឺបទ «Are you ok? You can…. with……me in the classroom» ដែលបានធ្វើឲ្យមហាជនក៏ដូចជាស្រទាប់យុវវ័យ យកមកថតរាំលេងធ្វើជាវីដេអូកម្សាន្ត និងបានចែកចាយនៅលើបណ្តាញសង្គមជាហូរហែរ។ យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមានឈ្មោះថា «វឌ្ឍនះ សោម» ដែលគេបានដឹងថា ជាម្ចាស់នៃសម្លេងដើម នៃបទចម្រៀងមួយនេះ បានធ្វើការបង្ហោះ ក៏ដូចជាចែកចាយដំណឹងថា ផលិតកម្ម Galaxy របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញសិទ្ធសម្លេងលោក ជាមួយនឹងតម្លៃមិនគួរឲ្យជឿរហូតទៅដល់ ១ម៉ឺន ២ពាន់ដុល្លារ ឯណោះ។ រួមជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខ្ញុំបាទមកទទួលលុយនៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាចំនួន12000$ពីកាទិញសិទ្ធសំលេងរបស់ខ្ញុំ are you ok ខ្ញុំបាទសូមអគុណអ្នកឧកញ៉ាយ៉ាងក្រៃលែង ជូនពរអ្នកឧកញ៉ាប្រកបការងារកាន់តែរីកចំរើន”។ លុះមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា៖ ““សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។” ។ ជាក់ស្តែងមកនេះ ក្រោយពីការពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញហើយនោះ…

Read More

អីយ៉ា ខួបកំណើត ខេមរៈ សិរីមន្ត ឆ្នាំនេះ ធ្វើយ៉ាងសាមញ្ញ តែមើលទៅគ្រប់ៗគ្នាសប្បាយរីករាយដល់ហើយ កាន់តែពិសេសនោះ ភរិយាលោកបានធ្វើរឿងមួយនេះជូនទៀត គឺ…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់យ៉ាងច្បាស់ហើយ លោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងរបស់លោកជាច្រើន នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ របស់លោកមិនដែលដាច់ឡើយ។ មួយវិញទៀត រូបលោកកំពុងសាងក្តីសុខ ក្នុងក្រុមគ្រួសារតូចមួយរបស់ខ្លួន ដោយរូបលោក និងភរិយា មានកូនដល់ទៅ ៣នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈញមោះថា ថុន ខេមរៈ មន្តរាជិនី។ ដោយឡែក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងប្រុសរូបនេះ ក្នុងនោះគេក៏បានឃើញក្រុមការងារ សាច់ញាតិ ព្រមទាំងហ្វេនៗជាច្រើន បានបង្ហោះសារជូនពរយ៉ាងពិសេសចំថ្ងៃខួបកំណើតជាហូរហែរ ផងដែរ។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដដែលផងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា «ជូន សុវណ្ណវាសនា» បានបង្ហោះរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ដែលបង្ហាញពីកម្មវិធី ខួបកំណើត លោក ខេមរៈ សិរីមន្ត មើលទៅយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយគ្រប់ៗគ្នា។ គណនីហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារមួយទៀតប្រាប់ថា៖ “សូមជោគជ័យក្នុងថ្ងៃខួបកំណើត រូបល្អឆើត ស្រស់ថ្លាបញ្ញាវៃ ជួបតែសុខគ្មានរោគាទុក្ខសោកភ័យ ប្រាថ្នាអ្វីឱ្យសម្រេចដូចបំណង ថ្ងៃនេះថ្ងៃល្អរបស់ iDol សុខភាពល្អពិតចូរមានដល់ ថ្ងៃខួបកំណើតអស់កង្វល់ រឿងរ៉ាវខ្វាយខ្វល់ជៀសចេញឆ្ងាយ ។”។ កាន់តែពិសេសទៀតនោះ គឺភរិយារបស់លោក បានផ្តល់ស្នាមថើបមួយ យ៉ាងស្វីតនិងផ្អែមល្ហែមណាស់ ជូនស្វាមីរបស់ខ្លួន៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

អីយ៉ា! ខានឃើញយូរ ពេលនេះ ស្រីនីត កាន់តែធំស្រស់ស្អាតជាងមុនឆ្ងាយណាស់

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនប្រាកដជា នៅចាំ ក្មេងស្រីរស់នៅមណ្ឌលគិរី យ៉ុង ស្រីនីត ដែលត្រូវធ្លាប់ បានផ្អើលលើបណ្តាញសង្គម ថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាកូនច្បង ហើយគ្រួសារ មានជីវភាពមិនសូវធូធារ។ ជាមួយគ្នានេះ បន្ទាប់ពីផ្អើល ផ្ទុះការចាប់អារម្មណ៍លើសម្រស់សើចស្រស់បែបនេះហើយ ទើបធ្វើឲ្យ បងប្អូនខ្មែរជាច្រើន បានជួយឧបត្ថម្ភថវិកាតិចតួចដល់ក្មេងស្រីរូបនេះ លើសពីនេះទៅទៀត ក៏នៅមានគេឯងមួយចំនួន ហៅរូបនាងទៅថតស្ពតថែមទៀតផង។ អ្វីកាន់តែពិសេស ដូចរើសបានពេជ្រនោះគឺ ក្មេងស្រី យ៉ុង ស្រីនីត ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន យកធ្វើជាកូនធម៌ និងទំនុកបម្រុងស្ទើរតែទាំងស្រុង ជាងនេះទៅទៀត ថ្មីៗនេះ លោកឧកញ៉ា បានផ្តល់ការងារចិញ្ចឹមជីវិតជា អ្នកលក់កាហ្វេឲ្យ ក្មេងស្រីរូបនេះទៀត។ ជាក់ស្តែង មួយរយៈចុងក្រោយនេះ ស្រីនីត ត្រូវគេឯងសម្លឹងឃើញ សម្រស់ប្រែប្រួលខ្លាំង ខុសឆ្ងាយជាង កាលពីទើបនឹងល្បី ដោយពេលនេះ រូបនាងមានទឹកមុខស្រស់ស្រាយ និងពណ៌សម្បុរសចាប់ផ្តើមសជ្រះជាងមុនឆ្ងាយ រីឯជីវភាពវិញ មើលទៅហាក់ធូធារ មិនដូចពីមុនទៀតឡើយ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ស្អាតអស់ទាស់! ចូលខែថ្មី ទើបបើកលុយថ្មីៗផង ម៉ាក់លក្ខណ៍ បានទៅទិញកាដូជូនខ្លួនឯង មួយនេះទៀតបាត់ ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ម៉ាក់លក្ខណ៍ នោះ ដែលជាតារា Tik Tok ដ៏មានប្រជាប្រិយភាពជាខ្លាំង និងមានស្រស់ស្អាត ដែលពេលនេះកំពុងលេខធ្លោ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូរទៅផងដែរ។ ខណៈកំពុងតែទទួលជោគជ័យក្នុងអាជីពរបស់ខ្លួន ដោយថ្មីៗមកនេះ ម៉ាក់លក្ខណ៍ អាចមានលទ្ធភាពទិញឡានទំនើបមួយគ្រឿង វីឡាភ្លោះ និងគ្រឿងអលង្ការ ជាហូរហែផងដែរ។ បើកឆាកចូលខែថ្មីភ្លាម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ម៉ាក់លក្ខណ៍ បង្ហាញគ្រឿងអលង្ការមួយឈុតទៀតហើយ ពិតជាស្អាតខ្លាំងណាស់ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ទៀតថា៖ “ហេងៗថ្ងៃបើកលុយទិញកាដូជួនខ្លួនអែងម្តង អរគុណពុកម៉ែបងប្អូនតែងតែស្រលាញ់លើកទឹកចិត្តប្អូនរហូតមក”។ ទន្ទឹមនឹងនេះផងដែរ ក៏មានប្រិយមិត្ត និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញអារម្មណ៍បែបនេះ ចេញមកថា៖ “ជូនពរបងលាក់តែស្រស់ស្អាតមានលុយចាយច្រើនៗ, ហេងហេងអូនខែថ្មីអោយលុយហូរចូលឆិបៗណាអូន, ហេងហេង អូន ជូនពរជេាគជ័យគ្រប់ភារកិច្ច, ពូកែណាស់ក្មេងល្អស៊ូៗទៀត, ហេងៗអូន”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

អស់ទាស់! ស្ងាត់ៗ អាណា រ៉ូស មកសម្ញែងរថយន្តស៊េរីទំនើបថ្មីមួយគឿង តម្លៃញ៉ាក់សាច់ ផ្អើលអ្នកគាំទ្រ ដល់ថ្នាក់អ្នកខ្លះ ចូលទៅខំមិន ថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដឹងមកហើយពីរឿងរ៉ាវរបស់តារាសម្តេងស្រី អាណា រ៉ូស ដែលបានជួបរឿងអាស្រូវផ្ទួនៗគ្នា។ រហូតមកដល់ពេលនេះរឿងរ៉ាវទាំងអស់នោះ ហាក់ស្ងាប់ស្ងាត់ទៅវិញ រីឯកញ្ញា អាណា រ៉ូស ក៏ហាក់មិនបានបញ្ជាក់បន្ថែមអី្វដែលលើបញ្ហានោះដែរ។ ដោយឡែក បើយើងក្រឡេកទៅមើលជីវិតឯកជនប្រចាំថ្ងៃរបស់កញ្ញា អាណា រ៉ូស វិញ ទោះបីជាកន្លងមកធ្លាប់រងកាត់ព្យុះភ្លៀងរឿងអាស្រូវមិនតិចក្តី តែនាងហាក់មើលទៅរីករាយ និងតែងតែបង្ហាញជីវិតយ៉ាងស៊ីវិល័យរបស់ខ្លួនជារឿយៗនៅលើហ្វេសប៊ុកផងដែរ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែកញ្ញា អាណា រ៉ូស បានបង្ហាញសមាជិកថ្មី គឺជារថយន្តស៊េរីទំនើបម៉ាក Rang Rover ដ៏ថ្មីសន្លាងមួយគ្រឿងដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់។ ទន្ទឹមនឹងការបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងនេះភ្លាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ហេងៗចែណប់, ហេងៗចែ, ឡានស្អាត, ហេងៗចែរូស អបរសសាទរណា, នោះៗអ្នកទើលចែទៅណាអស់ហើយ,”៕

Read More

តែងខ្លួនឡើងស្រី ឲ្យគេហៅប៉ាៗ! អូនJenny កូនស្រី សួស វីហ្សា សម្លឹងមើល ចែតាប៉ាកឡាក ឆ្ងល់ណាស់ថាជាអ្នកណាគេ មានអីចុងក្រោយ កូនស្រី ហៅមួយម៉ាត់យ៉ាងខ្លីថា…..(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា មួយរយៈចុងក្រោយមកនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ក្រោយបានឃើញអ្នកទាំងពីរបានឡាយលេងសើច តុបតែងខ្លួនជាស្រីធ្វើឲ្យមហាជនមិនតិចនាក់នោះទេ បានចូលទស្សនាថែមទាំងទទួលបានភាពរីករាយជាមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយៗមកទៀត ស្វាមី របស់ សួស វីហ្សា ហៅថា ចែតាប៉ាកឡាក តែងតែធ្វើខ្លួនបង្ហាញប្លែកៗជូនពុកម៉ែបងប្អូនទស្សនា និងលេងពាក្យសំដី មិនឲ្យហ្វេនៗ ធុញទ្រាន់ឡើយ មើលហើយទប់សំណើចមិនបានគ្រប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតគ្រួសារប្តីប្រពន្ធមួយគូនេះ ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់ៗគ្នាតែម្តង។ មួយវិញទៀត បច្ចុប្បន្ននេះ អ្នកទាំងពីរក៏មានកូនស្រីម្នាក់ មានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។ ស្រាប់តែនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ ក្រោយឃើញ អូនJenny សម្លឹងមើលប៉ាៗរបស់ខ្លួន ទាំងទឹកមុខឆ្ងល់យ៉ាងខ្លាំង ហើយថែមទាំងហៅថា «ម៉ាក់ៗ» ទៅវិញ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗសើចផ្អើលពេញឡាន។ ក្នុងនោះផងដែរ សួស វីហ្សា ដែលបានបង្ហោះវីដេអូមួយនេះ ក៏បានភ្ជាប់សារយ៉ាងខ្លីមួយទៀតប្រាប់ថា៖ “យប់មិញហួសចិត្ត”។ ក្រោយបានមើលវីដេអូនេះចប់ភ្លាម ដល់ថ្នាក់ហ្វេនៗជាច្រើន មិនចាំយូរឡើយក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “រង្វេងកូនហើយ, យប់មិញគេងអត់លក់ទេ, ម៉ាក់ៗ, មើលហើយអង្គុយសើចតែឯង, វង្វេងអស់ហើយម្តងមានម៉ាក់មួយម្តងម៉ាក់2, យ៉ាប់ណាស់ចែកាប៉ាកឡាក, តែងខ្លួនឡើងស្រី ឲ្យគេហៅប៉ាៗ”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញមុខប្រពន្ធ នាយក្រូច នៅក្មេងស្អាត ពិសេសមានមុខស្រដៀងអ្នកសិល្បៈរូបនេះណាស់

ប្រិយមិត្តបានស្គាល់រួចមកហើយ នាយក្រូច គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ហើយមួយរយៈចុងក្រោយនេះ តារាប្រុសមកពីខេត្តកំពង់ស្ពឺរូបនេះ កាន់តែទាញយកការគាំទ្រពីមហាជនកាន់តែខ្លាំងតាមរយៈវីដេអូកំប្លែងខ្លីៗដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬ ធ្វើជាស្រវឹង ជាដើម។ ងាកទៅមើលជីវិតឯកជនវិញ នាយក្រូច មានគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ហើយថែមទាំងមានប្រពន្ធនៅក្មេងទ្រលុកទ្រលន់ មុខមាត់ស្អាតបាត សម្បុរសខ្ចី បើក្រឡេកមួយភ្លែត ប្រពន្ធតារាកំប្លែងរូបនេះ មានមុខមាត់ស្រដៀងនឹងតារាកំប្លែង ស្រីអ៊ីត ដែលជាប្អូនថ្លៃខ្លាំងណាស់។ ជាពិសេសនៅពេលដែលតារាកំប្លែង ស្រីអ៊ីត និង ប្រពន្ធ នាយក្រូច ឈរថតរូបក្បែរគ្នា ធ្វើឱ្យមហាជនលាន់មាត់ថា បងថ្លៃប្អូនថ្លៃអ្នកទាំងពីរមុខដូចបងប្អូនអ៊ីចឹង៕

Read More

នៅសុខៗ ស្រាប់តែតារាកំប្លែង ខ្ញុង បានយករូបខ្លួន កាលពីមុន និងរូបពេលបច្ចុប្បន្នមកមើល ឃើញបាក់សម្រស់ខ្លាំងពេក ព្រមទាំងបាននិយាយ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការចេញមុខមកកាន់តុលាការដំបូង ថែមទាំងបានប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារឯណោះ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរដល់អ្នកនាង ខ្ញុង ជាខ្លាំង។ ក្រោយពីជិវិតស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយសារតែបំណុល ពេលនេះតារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមី កំពុងតែរើបម្រាស់ដើម្បីឲ្យជីវិតមានពន្លឺឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ស៊ូលក់ទ្រព្យសម្បតិ្តទាំងអស់របស់ខ្លួន ទាំងផ្ទះ ឡាន និង របស់របរមានតម្លៃផ្សេងៗក្នុងផ្ទះខ្ទេចគ្មានសល់ ដើម្បីធ្វើជាដើមទុនរកស៊ីលក់ប្រហុកផ្អក់ដោះបំណុលគេ។ ដោយឡែកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ នេះ ខណៈខ្លួនកំពុងតែបញ្ចេញទាំងកម្លាំងកាយកម្លាំងចិត្ត លែងខ្វល់ពីការតុបតែងខ្លួនដោយប្រឹងប្រែងខិតខំតែរកលុយចេញពីញើសឈាមរបស់ខ្លួន ដើម្បីដោះបំណុលនោះ តារាកំប្លែងស្រីរូបនេះ ក៏បានទម្លាយសារមួយនៅលើបណ្តាញសង្គម ហាក់ចង់ប្រាប់ដល់មហាជនថាបើទោះបីរូបនាងពេលនេះ បាក់សម្រស់ ប៉ុន្តែនាងនឹងមិនធ្វើឲ្យខ្លួនបាក់ទឹកចិត្តឡើយ និងរឹងមាំតស៊ូក្នុងជីវិតដ៏លំបាក់មួយនេះបន្តទៀត។ ក្នុងសារនោះ អ្នកនាង ខ្ញុង បានរៀបរាប់យ៉ាងដូច្នេះថា៖ “បាក់រូបបាក់ឆោម អាចកែបាននៅថ្ងៃក្រោយ តែខ្ញុំមិនអោយជំងឺបាក់ទឹកចិត្ត កើតឡើងចំពោះខ្លួនអែងបានឡើយ អរគុណបងប្អូនដែលតែងតែផ្ដល់កម្លាំងចិត្ត ខ្ញុំរឹតតែរឹងមាំនឹងតស៊ូបន្ត”។ ក្រោយឃើញបែបនេះភ្លាម បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសអ្នកស្រលាញ់តាមដាន តារាកំប្លែងស្រីរូបនេះ និងគ្រួសារបាននាំគ្នាបន្តធ្វើការលើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ក្រោយពីជំនួញហក់ឡើងវ៉ឺតៗ ខាត់ សុឃីម យក​លុយ​សុទ្ធ​ទាំង​ខ្ទាស់​ៗ ទិញឡានស៊េរីទំនើបជិះភ្លែត

មហាជនបានជ្រាបហើយពីតារាពហុជំនាញ ខាត់ សុឃីម ក្រោយជួបបរាជ័យលើមុខជំនួញ ដែលខាតបង់ប្រាក់ត្រូវគេបោកអស់ប្រាក់លានដុល្លារនោះ អ្នកនាងក៏បានក្រោកឈររឹងមាំ តស៊ូម្ដងទៀត ដោយមិនរាថយឡើយ ដែលកាលពីចុងឆ្នាំ ២០២០ កន្លងទៅ អ្នកនាងបានបើកជំនួញពីរព្រមគ្នា គឺមានហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ដែលធ្វើការលក់តាមអនឡាញ។ ជាការពិតមកដល់ពេលនេះ តារាពហុជំនាញរូបនេះ មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈនោះទេ រីឯមុខជំនួញរបស់អ្នកនាងវិញ ក៏កំពុងតែរីកហក់ឡើងកាន់តែខ្លាំង ដែលទាំងហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ កំពុងតែដំណើរការយ៉ាងជោគជ័យកាក់កបខ្លាំងផងដែរ។ ដោយឡែក ជាមួយនឹងភាពជោគជ័យលើមុខជំនួញទាំងនេះដែរ ថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីធ្វើការបង្ហាញរថយន្តស៊េរីទំនើបម៉ាក lexus 570 kuro 2021 មួយគ្រឿងយ៉ាងថ្មីសន្លាង ខ្មៅរលោងមានតម្លៃជាង ២០ ម៉ឺនដុល្លារ។ នេះបើតាមការបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារ ដែលតារាស្រីរូបនេះបាននិយាយថា ៖«អរគុណ អតិថិជន ដែលតែងតែគាំទ្រផលិតផល Mochy Cosmetics (ខ្ញុំចង់និយាយថា អរគុណ Mochy Cosmetics ដែលជួយគ្រួសាររបស់ខ្ញុំ) នេះគឺជាអ្វីដែលខ្ញុំខំរាល់ថ្ងៃ ខំគឺបានពិតមែន 100% បងប្អូនអ្នកលក់ដូរ ឬ រកស៊ី online ស៊ូៗៗ ដើម្បីក្តីស្រមៃយើង សមាជិកថ្មី (NEW CAR 2021)»។ ជាមួយគ្នានេះ បន្ទាប់ពីបានឃើញតារាស្រីរូបនេះ បានបង្ហោះទទួលស្វាគមន៍សមាជិកថ្មីជាឡានស៊េរីទំនើបមួយគ្រឿងនេះ ក៏បានឃើញមហាជនអ្នកគាំទ្រជាច្រើនធ្វើការចូលរួមអបអរសាទរដល់ អ្នកនាង ព្រមទាំងជូនពរឱ្យអុ្នកនាងកាន់តែទទួលបានជោគជ័យថែមទៀតផង៕ សូមទស្សនាវីដេអូខាងក្រោម៖

Read More