សាហាវម្លេះ?? កាលពីប៉ុន្មានខែមុន១១នាក់ ឥឡូវស្ត្រីអាយុ២៤ឆ្នាំរូបនេះ មានកូនចំនួន២២នាក់ហើយ

រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានបង្កឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ដោយសារតែបច្ចុប្បន្ននេះ នាងមានកូនចំនួន២២នាក់ហើយ ដោយការជួលអ្នកដទៃឲ្យពរពោះជំនួស ទាំងដែលកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នាងមានកូនត្រឹមតែ១១នាក់ប៉ុណ្ណោះ។ នាង Christina Ozturk បានសម្រាលកូនដំបូងដោយធម្មជាតិ នៅពេលដែលនាងមានអាយុ១៧ឆ្នាំ កាលមិនទាន់ចែកផ្លូវជាអតីតស្វាមី។ ក្រោយមក នាងក៏បានជួបនឹងបុរសថ្មីម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភអាយុ៥៧ឆ្នាំ ដែលបច្ចុប្បន្នជាស្វាមីរបស់នាង ខណៈពេលទៅដើរលេងកម្សាន្ដនៅឯឆ្នេរសមុទ្រមួយកន្លែង ក្នុងសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីពេលនោះមក។ តួយ៉ាង នាងបានឲ្យដឹងថា ចំពោះការចំណាយនៃការជួយអ្នកដទៃឲ្យពរពោះជំនួស សរុបទាំងប្រាក់ទាំងអស់មានចំនួនប្រមាណ១៩១,២០០ដុល្លារអាមេរិក ក្នុងរយៈពេលតិចជាង ១៨ខែមកនេះ។ ហើយក្នុងមួយសប្ដាហ៍ នាងបានចំណាយប្រាក់អស់ចំនួនប្រមាណ៤,៨០០ដុល្លារអាមេរិក ដល់៥,៨០០ដុល្លារអាមេរិក ទៅលើរបស់ចាំបាច់សម្រាប់កូនៗ។ ចំណែកម៉ែដោះវិញក្នុងមួយសប្ដាហ៍ ត្រូវចំណាយអស់ចំនួនប្រមាណ៤៨៥ដុល្លារអាមេរិកផងដែរ។ យ៉ាងណាមិញ បើទោះជាមានកូនចំនួន២២នាក់ហើយក៏ពិតមែន ក៏នាងនិងស្វាមី មិនទាន់ចង់បញ្ឈប់ការយកបន្ដទៀតទេ ហើយនឹងមានគម្រោងសាងសង់ផ្ទះឲ្យកាន់តែធំទៀតផង៕ប្រភព ពី ខ្មែរឡូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស្រ្តីវ័យចំណាស់ម្នាក់ធ្វើការ ជាអ្នកអនាម័យរើសបានលុយ ១០ម៉ឺនដុល្លារ ក្នុងធុងសំរាមបានប្រគល់ជូនម្ចាស់ដើមវិញ ត្រូវគេប្តឹងឡើងតុលការទៀត ចុងក្រោយក៏…

ចិន៖ មនុស្សម្នាក់ៗនៅក្នុងសង្គមយើង ក៏ដូចជាក្នុងពិភពលោកតែងតែជួបមនុស្សប្លែកៗពីគ្នាមានទៅតាមប្រភេទ ពិភពនិមួយៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលកាន់តែគួរឲ្យខ្លាចនោះគឺ ជាមនុស្សដែលមិនមានភាពស្មោះត្រង់ និងមិនចេះដឹងគុណអ្នកដទៃ ថែមទាំងមានភាពអាត្មានិយមចំពោះម្ចាស់គុណទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក អ៊ុំស្រីម្នាក់មានឈ្មោះ យ្យ៉ាង រស់នៅក្រុងណានជីន ដែលគាត់មានកាងារជាអ្នកអនាម័យ ខណៈពេលដែលគាត់កំពុងតែបំពេញកាងាររបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែប្រទះឃើញលុយមួយចំនួនដែលមានចំនួនដល់ទៅ ១០ម៉ឺនដុល្លា ក្រោយមកដោយភាពស្មោះត្រង់របស់អ៊ុំស្រី យ្យ៉ាង ក៏បានយកលុយទាំងនោះទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីរកម្ចាស់ដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយរយៈពេលក្រោយមក ប៉ូលិសក៏បាន រកឃើញម្ចាស់ដែលបានបាត់លុយទាំងនោះ តែអ្វីដែលមានការហួសចិត្ត និងនឹកស្មានមិនដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺម្ចាស់លុយនោះបាននិយាយថា លុយរបស់គាត់មិនមែនចំនួន ១០ម៉ឺនដុល្លានោះទេ គឺមានចំនួន ១១ម៉ឺនដុល្លា ហើយក៏បានប្តឹងទៅតុលាការ ថាអ៊ុំស្រីយ្យ៉ាង បានលាក់លុយដែលបានបាត់នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះ ចៅក្រមដែលជាអ្នកកាត់ក្តី គឺយុត្តធម៍បំផុត បានយល់ច្បាស់ពីភាពលោ.ភ.ល.ន់ និងចង់កេងប្រវ័ញលើមនុស្សស្មោះត្រង់ ហើយចុងក្រោយអ៊ុំ យ្យ៉ាង ស្រីត្រូវបានតុលាការសម្រេចកា.ត់ក្ដីអោយលុយទាំងអស់នោះដែលអ៊ុំស្រី រើសបាន ក្លាយទៅជាកម្មសិទ្ធរបស់អ៊ុំស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែ ម្ចាស់លុយដែលបាត់ធ្លាប់បាននិយាយថា គាត់បានបាត់លុយចំនួន ១១ម៉ឺនដុល្លា ចឹងមានន័យថាលុយដែលអ៊ុំស្រី យ្យ៉ាង អនាម័យរើសបានមានចំនួនតែ ១០ម៉ឺនដុល្លាតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានន័យថា លុយនេះគឺមិនមែនជារបស់ម្ចាស់ដែលបាត់លុយខាងលើនេះទេ។ គួរបញ្ជាក់ដែរថា តាមរយៈរឿងនេះគឺ បានឆ្លុះបញ្ចាំងអោយឃើញនូវភាពស្មោះត្រង់ ទង្វើល្អរបស់មនុស្សក្នុងសង្គម និងភាពលោ.ភ.ល.ន់ចង់បានមិនចេះគិតដោយគ្មានការពិចារណាពីគុណស្រ័យ និងការដឹងគុណ ដែលជាហេតុធ្វើឲ្យបាត់បង់នូវកិត្តិយស និងទ្រព្យសម្បត្តិជាដើមនោះ៕

Read More

ចិត្តល្អមែន! ប្រទេសកូរ៉េខាងជើង បដិសេធជំនួយវ៉ាក់សាំង Sinovac ៣ លានដូសរបស់ចិន ហើយឱ្យបញ្ជូនទៅប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ

កូរ៉េខាងជើង៖ អង្គការយូនីសេហ្វ បាននិយាយនៅថ្ងៃពុធនេះថាប្រទេសកូរ៉េខាងជើងបានច្រានចោលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ៣ លានដូសរបស់ក្រុមហ៊ុនស៊ីណូវ៉ាកជីវបច្ចេកវិទ្យារបស់ចិន ដោយនិយាយថាវ៉ាក់សាំងទាំងនោះ គួរតែត្រូវបានបញ្ជូនទៅប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយឡើយហើយបានដាក់ចេញវិធានការប្រឆាំងមេរោគដ៏តឹងរ៉ឹងរួមទាំងការបិទព្រំដែននិងការទប់ស្កាត់ការធ្វើដំណើរក្នុងស្រុក។យោងតាម អ្នកនាំពាក្យទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៍មាន Reuters ថាក្រសួងនឹងបន្តទំនាក់ទំនងជាមួយគម្រោង COVAX ដើម្បីទទួលវ៉ាក់សាំង នៅប៉ុន្មានខែខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកផងដែរថា​ កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើង បានបដិសេធមិនទទួលយកការបញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់។ នេះបើយោងតាមក្រុម Think Tank របស់កូរ៉េខាងត្បូងដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ​​បាននិយាយថាប្រទេសកូរ៉េខាងជើងមិនចាប់អារម្មណ៍លើវ៉ាក់សាំងរបស់ចិនទេដោយសារតែការព្រួយបារម្ភថាពួកគេប្រហែលជាមិនមានប្រសិទ្ធភាពនោះទេប៉ុន្តែវាបានបង្ហាញការចាប់អារម្មណ៍ចំពោះវ៉ាក់សាំង ដែលផលិតនៅប្រទេសរុស្ស៊ី។ ប្រទេសមួយចំនួនដូចជាថៃនិងអ៊ុយរូហ្គាយ បានចាប់ផ្តើមប្រើវ៉ាក់សាំងផ្សេងទៀតសម្រាប់អ្នកដែលទទួលការចាក់ថ្ Sinovac ជាវ៉ាក់សាំងលើកដំបូងក្នុងគោលបំណងបង្កើនការការពារប្រឆាំងជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាំពាក្យសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំងនិងសម្ព័ន្ធភាពចាក់ថ្នាំបង្ការរោគដែលជាអង្គការមួយក្នុងចំណោមអង្គការដែលដឹកនាំគម្រោង COVAX បានមានប្រសាសន៍ថា យើងបន្តធ្វើការជាមួយអាជ្ញាធរកូរ៉េខាងជើងដើម្បីជួយឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ CNA

Read More

អុញនោះ!បិទខ្ទប់ជិត ២ ខែ ប្រជាជនវៀតណាមមួយចំនួន នាំគ្នាប្រកាសដាក់លក់ដី លក់ផ្ទះខ្ទេចខ្ទី

ជំងឺកូវីដ-១៩ បានធ្វើឱ្យវៀតណាម ហាក់ជួបវិបត្តិសេដ្ឋកិច្ចជាខ្លាំង ដោយមានទំនិញជាច្រើនបានជាប់គាំងស្ទះ ព្រោះពិបាកនាំចេញ ក្រោយពីត្រូវបិទខ្ទប់គិតចាប់តាំងពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ មក ។ ថ្មីៗនេះប្រជាជនវៀតណាមជាច្រើនគ្រួសារបានជួបបញ្ហាខ្វះខាតថវិកា ព្រោះបាត់បង់ចំណូល ដោយមានអ្នកខ្លះបានដាក់លក់ផ្ទះ ដីធ្លី និង ទ្រព្យសម្បត្តិ ដើម្បីដោះស្រាយបញ្ហាមួយគ្រា ។ យោងតាមប្រភពសារព័ត៌មានក្រៅស្រុកបានចេញផ្សាយឱ្យដឹងថា ប្រជាជនដែលមានបញ្ហាហិរញ្ញវត្ថុភាគច្រើនគឺជាអ្នកខ្ចីប្រាក់ធនាគារ និង អ្នកជាប់បង់រំលោះ ដោយពួកគេបានសម្រេចចិត្តលក់ទ្រព្យសម្បត្តិដែលមានជាប់ខ្លួនដើម្បីសងត្រឡប់ទៅវិញ ។ ក្នុងនោះ ម្ចាស់អាផាតមិនមួយនៅឯក្រុង Thu Duc បានប្រាប់ថា ខ្លួនបានខាតបង់ជាង ៥ ០០០ ដុល្លារ ដោយបានបង្ខំចិត្តដាក់លក់អាផាតមិន ដែលធ្វើការបង់រំលោះជាមួយភរិយា ក្រោយប្រាក់ចំណូលរបស់អ្នកទាំង ២ បានធ្លាក់ចុះជាងពាក់កណ្តាល ។ ម្ចាស់អាផាតមិនមួយកន្លែងទៀតដែលនៅឯភូមិ Binh Chanh ក៏បានបង្ហើបថា ខ្លួនបានជួបរឿងស្រដៀងគ្នាដោយសម្រេចចិត្តដាក់លក់អាផាតមិនរបស់ខ្លួន ដោយសុខចិត្តខាតបង់ប្រាក់ចំនួន ៤ ៤០០ ដុល្លារ ។ បន្ថែមពីនេះម្ចាស់ដីធ្លីមួយរូបក៏បានប្រាប់ថា ខ្លួនបានសម្រេចចិត្តដាក់លក់ដីជាច្រើនកន្លែងរបស់ខ្លួន ក្នុងតម្លៃខាតដើមដែលធ្វើឱ្យមានការខាតបង់ជាង ២០០ លានដុង ដែលស្មើនឹងប្រមាណ ៨​ ៧០០ ដុល្លារ ។ ក្រៅពីនេះក៏មានម្ចាស់អចលនទ្រព្យ និង អ្នកវិនិយោគទុនជាច្រើននាក់ទៀត ដែលបង្ខំចិត្តលក់ទ្រព្យសម្បត្តិខ្លួន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ៕ ប្រភព ៖ VN Express

Read More