មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អង្គុយបត់ជើង គោរពសំពះ ឪពុកម្តាយ យ៉ាងទន់ភ្លន់ ធ្វើឲ្យហ្វេនៗ និយាយឡើងត្រង់ៗបែបនេះថា..(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ននេះ លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួនសឹងតែមិនគួរឲ្យជឿ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព អូន ចាស្មីន កូនស្រីច្បង អង្គុយបត់ជើង គោរពនិងសំពះ ឪពុកម្តាយ យ៉ាងទន់ភ្លន់ ឃើញកូនស្រីធ្វើបែបនេះភ្លាម ធ្វើឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទប់ចិត្តមិនបាន ក៨បានចាប់កូនស្រីថើបយកៗ មើលទៅពោរពេញទៅដោយការស្រលាញ់ និង កក់ក្តៅខ្លាំងណាស់។ ក្រោយមើលវីដេអូឃ្លីបនេះចប់ភ្លាម ធ្វើឲ្យអ្នកគាំទ្រ បង្ហាញអារម្មណ៍បែបនេះថា៖ “ចេះណាស់គួរអោយស្រលាញ់ណាស់, គ្រួសាររីករាយ, ជួនពរសុខសប្បាយទាំងគ្រួសារ, ស្អាតណាស់បងស្រី, កូនបងចេះៗណាស់, ចេះណាស់កូនស្រី, គួរអោយស្រឡាញ់ណាស់ក្មួយ, សូមជូនពរចៅមានសុខភាពល្អឆ្លាតណាស់, សូមសរសើរការអប់រំកូនៗរបស់បង”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Read More

ឃើញហើយអាណិតពេក លោកស្រី ទ្រី ដាណា ប្រកាសជួយដល់ក្មេងតូចដែលម្តា.យ.ស្លា.ប់.ចោល ទាំងមិនទាន់ដឹងអី ហើយលោកស្រី បានប្រាប់ថា…

មានរឿងដ៏គួរសង្វេកមួយបានកើតឡើង ដោយយោងតាមការរៀបរាប់របស់គគណនីហ្វេសបុកឈ្មោះ យឿង សុភ័ក្រ្ត បានឲ្យដឹងថា: កម្សត់ណាស់បងប្អូនអើយកូនទើបតែកើតបាន3ខែឥលូវម្ដាយស្លា.ប់.ចោលទៀតកូនតូចត្រូវរស់នៅជាមួយជីដូនក្រខ្សត់ណាស់សូមបងប្អូនមេត្តាជួយគាត់ផងជួយជាទឹកដោះគោរឺជាថវិកាក៍បានតាមសទ្ធា គាត់ក្រណាស់បងប្អូនអើយជួយគាត់ផង គាត់រស់នៅភូមិក្បាលថ្នល់ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សូមអគុណទុកជាមុនណាបងប្អូន។ ក្រោយដឹងរឿងខាងលើស្រាប់តែលោកស្រី ទ្រី ដាណា បានដឹង និងមានចិត្តអាណិត ក៏បានជួយដល់ក្មេងតូចខាងលើ ដោយរៀបរាប់ថា: អាណិតកូនណាស់លោកអើយ ទើបកើតបាន៣ខែ ម្ដាយស្លា.ប់ចោលបាត់😢😢😢 គេប្រាប់មកថា គ្រួសារគាត់ក្រលំបាកណាស់ មើលតែផ្ទះគាត់ក៏ដឹងដែរ ឥឡូវជីដូនអ្នកចិញ្ចឹមចៅ។ គាត់នៅខាងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ខ្ញុំនឹងឱ្យគេជួយនាំថវិកា ទឹកដោះគោ និងសំលៀកបំពាក់ ទៅសម្រាលការលំបាកខ្លះ ព្រោះអាណិតក្មេង សង្ឃឹមថាបានធំធាត់ល្អ ដូចក្មេងដទៃទៀត😥😥😥៕ ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពដែលមានខាងក្រោមនេះដូចតទៅ ៖

Read More

ពិតជាអគុណខ្លាំងណាស់! មិត្តជប៉ុន ជូនម៉ូតូ ៤០០ គ្រឿងថ្មីចែសមកកម្ពុជា ពង្រឹងសមត្ថភាពទប់ស្កាត់កូវីដ-១៩

ជប៉ុន បានធ្វើពិធីប្រគល់-ទទួលម៉ូតូ ចំនួន ៤០០ គ្រឿង ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ «គម្រោងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា» របស់ចៃកា (JICA) នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ តាមរយៈ ពិធីប្រគល់-ទទួលម៉ូតូចំនួន ៤០០ គ្រឿង នេះ ត្រូវបានប្រារព្វឡើង នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។ តាមរយៈការប្រគល់អំណោយនេះ គឺធ្វើឡើងដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និង យុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល។ បន្ថែមលើសពីនេះ ទីភ្នាក់ងារ JICA នឹងបន្តសហការ ជាមួយក្រសួងសុខាភិបាល ដើម្បីផ្តល់នូវឧបករណ៍ និង ការគាំទ្រ ផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀត ក្នុងកំឡុងពេលដ៏លំបាក នៃជំងឺរាតត្បាតនេះ។ ក្នុងនោះ JICA ក៏សង្ឃឹមថា ការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាល ដែលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

Read More

ក្រោយឃើញ ថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយក្តីស្រលាញ់ ខ្លួន ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិតចេញមកថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។ ដោយឡែកនៅថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានឃើញរូបភាពមួយសន្លឹកនេះ ខណៈដែល លោកថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយការស្រលាញ់ និងយកចិត្តទុកដាក់បែបនេះ ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិត និយាយឡើងត្រង់ៗថា៖ “ក្ដីសុខ និងសុភមង្គលពិតប្រាកដរបស់មនុស្សស្រីគ្រប់រូប គឺទទួលបានការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីមនុស្សប្រុសដែលខ្លួនស្រលាញ់ យ៉ាងហោចណាស់ ឱ្យនារីម្នាក់នោះ យល់ថាមាននាងនៅក្នុងបេះដូង ធ្វើឱ្យនាងទុកចិត្ត មានភាពកក់ក្ដៅ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់របស់តម្លៃរាប់ម៉ឺនដុល្លារនោះទេ ទោះជារបស់នោះថោកប៉ុណ្ណា ឬគ្មានតម្លៃក្នុងភ្នែកអ្នកដទៃ ក៏ជាកាដូមានតម្លៃបំផុតនៅក្នុងចិត្តរបស់នាង។ ខ្ញុំមើលរូបនេះហើយ ខ្ញុំត្រេកអរជំនួសប្អូនវីហ្សា ហើយក៏សរសើរប្អូនទាំង២ ដែលចាប់ដៃគ្នាប្រឹងរកស៊ីមានបានដោយកម្លាំងញើសឈា-ម-ខ្លួនឯង។ តស៊ូជាមួយគ្នា ជម្នះការលំបាកជាមួយគ្នា មានពេលវេលាសប្បាយជាមួយគ្នា ហើយផ្ដល់ភាពកក់ក្ដៅឱ្យគ្នា ជាអារម្មណ៍មួយដែលខ្ញុំមិនធា្លប់ទទួលបានពីជីវិតគ្រួសារ ត្រូវចាំថា ទោះនារីម្នាក់នោះមានសព្វគ្រប់យ៉ាងណា ក៏នាងចង់បានការយកចិត្តទុកដាក់។ អ្នកខ្លះនៅជាសង្សារ ចេះនិយាយលេងសើច និងផ្ដល់កាដូសាប្រាយមនុស្សជាទីស្រលាញ់។ ដល់ពេលក្លាយជាប្ដីប្រពន្ធ ក៏ភ្លេចអស់នូវការយកចិត្តទុកដាក់។ កុំរង់ចាំដល់ពេលមួយ ដែលនាងឈប់និយាយអ្វីទាំងអស់ ព្រោះពេលនោះ អ្នកក៏លែងមានតម្លៃក្នុងចិត្តនាងទៀតដែរ សូមអរគុណប្អូនទាំង២ ដែលជួយទិញនៅហាងបង ហើយបង្ហាញឱ្យបងបានយល់ អ្វីហៅថាសុភមង្គលប្ដីប្រពន្ធ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

តាមពិតចឹងសោះ!! អាជី​ បាន​ចេញ​មុខ​បកស្រាយ​រឿងដែល​កំពុង​​កក្រើក​លេី​បណ្តាញ​សង្គម​​ ដោយនេះគ្រាន់តែជាការ​…..(មានវីដេអូ)

ជឿជាក់​ប្រិយមិត្ត​ជាច្រើន​ពិតជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ ដែលកាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​ កញ្ញា​ អាជី​ បាន​ទទួល​ថត​ផ្សព្វផ្សាយ​អោយ​សំអាងការ​ដ៏ល្បី​មួយមានឈ្មោះ​ មយូរ៉ា​ ហ្គោល​ ដោយមាន​កិច្ច​កុងត្រា​ការងារ​រយៈពេល​មួយខែ​ ​ក្នុង​តម្លៃ​ ៣មុឺន​ដុល្លារ​ ដែល​ចំនួននេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​។ បន្ថែម​ពីលេីនេះ​ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​​លោក​ អុឹម​ ជីវ៉ា​ កញ្ញា​ អាជី​ បាន​ពោល​ពាក្យ​សរសើរ​ដល់​រូប​សម្រស់​របស់ខ្លួន​ ដែលពិតជាមាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ពី​ធម្មជាតិ​ បូក​រួម​ជាមួយ​រូប​រាង​ដ៏​តូច​ច្រឡឹង​ និង​ស្បែក​ស​ម៉ត់​រលោង​ទៀតនោះ​ ធ្វើ​ឲ្យ​រូបនាង​ជឿជាក់​លេីខ្លួន​ឯង​ថា​ក្នុង​ចំណោម​មនុស្ស​ស្រី​១០នាក់​ គឺ​ថាស្អាតជាង​៩នាក់ហេីយ ​សូម្បី​ពេល​ភ្ញាក់​ពីគេង​មិនទាន់​ងូតទឹក​ក៏នៅតែស្អាតដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ការលើក​ឡើង​បែបនេះ​ ត្រូវ​បាន​មហាជន​ជាច្រើន​ បានធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃតែម្តង​ ថានេះជាការ​អួតអាងជ្រុលហួសពីការពិត។ យ៉ាងណាមិញ​ ក្រោយរងនូវ​មតិ​រិះគន់​ពី​សំណាក់មហាជន​ជា​ច្រើន​រួច​មក​ ស្រាប់តែនៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​​ អាជី​ បាន​ចេញមុខ​ធ្វើ​ការ​បកស្រាយ​តាម​រយៈ​ការ​ Live វីដេអូ​លេី​ទំព័រ​ហ្វេសប៊ុក​គូដណ្តឹង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ តាមពិត​ទៅ​អ្វី​ដែលរូបនាងបាននិយាយលេីកឡេីងកាលពី​កន្លង​មក​​នោះ​ គឺ​គ្រាន់តែ​ជាការ​ធ្វើ​ទីផ្សារ​ឲ្យ​ខាង​សំអាង​ មយូរ៉ា​ ហ្គោល​ ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​នោះទេ​ ពោល​ដេីម្បី​ឲ្យ​សាក​សម​នឹងតម្លៃ​ទឹក​ប្រាក់​ចំនួន​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជី​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ចំនួន​ទឹក​ប្រាក់​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​ពីការ​ផ្សព្វផ្សាយ​នេះ​ គឺមិនមែនជា​លុយ​សុទ្ធ​នោះទេ​ ដោយរូបនាងបាន​បញ្ជាក់​ថា​ គឺជាការ​ដោះ​ដូរ​កាត់កង​គ្នារវាង​សំអាង​ការ​ មយូរ៉ា​ ហ្គោល​ ដែលរូបនាងជាមួយ​គូដណ្តឹង​បាន​ជ្រើសរើស​​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ​ ដែលទេីបតែ​រៀបចំ​ឡេីង​កាលពី​ពេល​ថ្មីៗ​នេះ​ និង​គ្រោង​រៀប​ចំ​ពិធី​មង្គល​ការ​នៅ​ដេីមឆ្នាំក្រោយ សរុប​ជា​ទឹក​ប្រាក់​ចំនួន​ជាង​ ៥មុឺន​ដុល្លារ​។ ដេីម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនបង្អង់យូរ!! ពេលនេះ អាជី និងស្វាមី ប្រលះ លោក ផែងវណ្ណះ មួយរយៗ ដោយលែងស្គាល់ចាស់ទុំហើយ ដោយនិយាយបែបនេះថា…(មានវីដេអូ)

យ៉ាងណាមិញ​ ប៉ុន្មានថ្ងៃនេះបញ្ហាកញ្ញា Ah Gi ក្នុងកិច្ចសំភាសន៍មួយ ដែលកញ្ញា បានលើកឡើងថាខ្លួនស្អាតពីធម្មជាតិ មិនមុជទឹក១០ថ្ងៃ ក៏នៅតែស្អាត ជាពិសេសពេលតែងជាកូនក្រមុំ គឺកញ្ញា ស្អាតជាងគេហើយក្នុងចំណោយ ១០នាក់។ ជាក់ស្តែងពាក្យសម្តីរបស់កញ្ញា Ah Gi ធ្វើឲ្យមហាជនជាច្រើនប្រតិកម្ម ក្នុងនោះក៏មានលោក ផែន វណ្ណះ ក៏បានប្រតិកម្មខ្លាំងៗទៅលើ Ah Gi ដោយមានប្រើពាក្យសាហា.វៗផងដែរ ធ្វើឲ្យកញ្ញា Ah Gi​ ទ្រាំមិនបានក៏តបទៅលោក ផែន វណ្ណះ មួយរយៗវិញផងដែរ។ ក្នុងនោះ Ah Gi ថាគ្រប់យ៉ាងគឺជាក្បួនទីផ្សារ ដើម្បីផ្សព្វផ្សាយអោយសំអាងការប៉ុន្នោះ៕ ដូចប្រិយមិត្តបានជញរាបរួចមកហើយថា រឿង អាជី កំពុកតែកក្រើកខ្លាំង ដោយគ្មានអ្នកពេញចិត្តសឹងតែមួយប្រទេស ដោយសារសំដឺគាត់​ និយាយអួតអាងខ្លាំងពេល ដែរធ្វើ លោកផែងវណ្ណះ ទប់មិនជាប់ក៍ដាក់ចំៗតែម្តង។ ដើម្បីកុំអោយខាតពេលយូរ សូមប្រិយមិត្តទស្សនាវីដេអូដែលមានខាងក្រោមនេះដូចតទៅ ៖

Read More