ញាក់សាច់ម៉ង!! ព្រះសង្ឃថៃមួយអង្គ គង់ Live យ៉ាងទំនងជាមួយផលិតផលពេញតុ ដូចលក់អនឡាញ ផ្អើលអស់ញាតិញោម

កាលពីពេលថ្មីៗនេះ ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្ត រ៉យថង ប្រទេសថៃ កំពុងតែរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីព្រះសង្ឃអង្គនេះបានចេញមកឡាយវីដេអូបង្ហាញផលិតផលនៅលើបណ្តាញសង្គម ប្រៀបដូចជាអ្នកលក់អនឡាញ់ផ្សេងៗ ដែលជារឿងមិនគួរសមមួយសម្រាប់ព្រសង្ឃ។ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយ បានឱ្យដឹងថា រឿងនេះបានកើតឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយព្រះសង្ឃអង្គនោះមាននាមថា Maha Sompong គង់នៅវត្តរ៉យថង ដែលព្រះអង្គកំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់ញាតិញោម ក្រោយពីព្រះអង្គបានឡាយវីដេអូ ដោយមានផលិតផលជាច្រើនដែលទទួលបានពីញាតិញោមទាំងឡាយដែលប្រគេន យកមកតម្រៀបលើតុ ដូចជាអ្នកលក់អនឡាញអ៊ីចឹង។ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់កំហុសនោះ គឺក្នុងការឡាយរបស់ព្រះអង្គក៏មានភ្ជាប់ជាមួយខេបសិនថា ៖ «Unbox ជាមួយព្រះ Maha Sompong»។ ក្រោយពីសកម្មភាពព្រះអង្គឡាយនោះដែរ ឃើញមានមហាជនជាច្រើនបានចូលទៅខមមិនសម្តែងការមិនពេញចិត្ត ក៏ដូចជាការិះគន់ចំពោះព្រះអង្គថាលក់អនឡាញផងដែរ។ ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវដែលគិតថាព្រះអង្គឡាយលក់របស់ទាំងនោះ នៅមិនទាន់មានការបង្ហាញ ក៏ដូចជាចេញមកបកស្រាយអ្វីចំពោះមតិដែលមហាជនបានលើកឡើងនោះទេ៕ ប្រភព៖ dailynews

Read More

ទីបំផុតនារីដែលបើកឡានទំនើបបុករះ ត្រូវបានបញ្ចូនទៅតុលាការហើយ …

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នារីជនជាតិចិន ដែលបើករថយន្តជ្រុលទៅបុកបុរសថ្មើរជើងម្នាក់បណ្តាលឲ្យស្លាប់ រួចហើយបន្តទៅបុករះរថយន្ត ៤ គ្រឿងបន្ថែមទៀតនោះ ត្រូវបានកម្លាំងជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ប្រចាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។ សូមរំលឹកផងដែលថា ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ​ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធនាគារ​ភ្នំពេញពាណិជ្ជ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ​ស្ថិត​ក្នុង​​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ​រាជធានីភ្នំពេញ ដោយនារីជនជាតិចិនខាងលើបានជិះរថយន្តម៉ាក Rang Rover ពណ៌ស៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

Read More

ចិត្តបុណ្យខ្លាំងណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្តល់អាហារូបករណ៍កូនខ្មែរចំនួន ១៥០ នាក់ រៀនជំនាងទាំង ៧ នេះ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងដែរថា លោកបាន ឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។ និង សិក្សាទៅលើជំនាងចំនួន ៧ មុខ ដែលមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ ក្នងនោះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងទៀតថា ក្នុងឱកាសដែលលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកសូមចែករំលែកការលំបាកពីអតីតកាល ដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យ បានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រ ក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយលោក។ លោកបានបន្តថា៖ “ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី 300 ដុល្លារទៅ 4000 ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។”។ បន្ថែមលើសពីនេះ លោកនឹងចែករំលែកបទពិសោធជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរ គោលដៅ អនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ អ្នកឧកញ៉ារូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕

Read More

តោះមកដឹងការពិតហើយបញ្ឈប់ការយល់ច្រលំទៅ! ក្រោយល្បីថាខ្លួននិពន្ធបទស្ទឹងសែនប៉ារីស ស្រាប់តែ ដួង វីរ:សិទ្ធ បកស្រាយថា…(មានវិដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយមហាជន និងអ្នកគាំទ្រមួយចំនួនមានការភាន់ច្រឡំស្មានថា បទស្ទឹងសែនប៉ារីស ដែលជាសំនៀងដើមរបស់តារាចម្រៀងសម្លេងរ៉ៃកណ្តឹង លោកស្រី សូសាវឿន ថាជាជាបកស្រាយរបស់ខ្លួននោះ ស្រាប់តែលោក ដួងវីរ:សិទ្ធិ តារាចម្រៀងសម្លេងផ្អែមពិរោះ បានចេញមកធ្វើការបកស្រាយយ៉ាងលម្អិតជុំវិញបញ្ហានេះ ដោយលោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា÷ (រឿងយល់ច្រឡំ)ខ្ញុំ​ជឿ​ជាក់​ថា​បងប្អូន​អ៊ុំ​ពូមីង​លោកតាលោកយាយនៅចាំវីដេអូចម្រៀងនេះ​ ជាវីដេអូដេីមដំបូង​ ដែលខ្ញុំ​ច្រៀងកំសាន្ត​នៅក្នុង​ studio តូចមួយ​ នៅផ្ទះ​ ឆ្នាំ​២០១៧​ ហេីយច្រៀងដោយក្តីស្រឡាញ់​​និងច្រៀងតាមសំណូមពររបស់ពុកម៉ែបងប្អូនតែក៏មានការគាំទ្រ​ច្រេីនពីពុកម៉ែបងប្អូនដោយមិនបានរំពឹងទុក​ ហេីយខ្ញុំបាន​ដាក់​ ឈ្មោះ​ម្ចាស់សំនៀង​ ដេីម​ ច្បាស់លាស់​ណាស់​ តែដោយ​មាន​គេយកទៅផុសបន្ត​បំភ្លៃថាខ្ញុំ​ ជាអ្នក​ និពន្ធ​ និងជាម្ចាស់បទ​ទៅវិញ​ នាំអោយបងប្អូនមួយចំនួនតូចមានការយល់ច្រឡំ​ ហេីយរហូតដល់​ ម្ចាស់បទដេីម អ្នកគ្រូ​ សូ​ សាវឿន​ ក៏មានការយល់ច្រឡំដែរ​…​ 👇នេះជាវីដេអូដេីមសូមបងប្អូនទស្សនា …..ដោយក្តីគោរពពីខ្ញុំបា​ទ​ ដួង​ វីរៈ​សិទ្ធ​ ….សូមអរគុណ សូមរំលឹកផងដែលថាបទ ស្ទឹងសែនប៉ារីស គឺជាបទ មនោសញ្ចេតនាដ៏សែនពិរោះមួយបទ ដែលជាការបកស្រាយដោយលោកស្រី សូ សាវឿន តារាចម្រៀងខ្មែរដ៏ល្បីប្រចាំទសវត្សទី៦០ និង៧០ និងនាពេលបច្ចុប្បន្ននេះ លោកស្រី និងក្រុមគ្រួសារកំពុងតែរស់នៅប្រទេសបារាំង៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

Read More

មិនទាន់ចប់ទេ! មុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានទម្លាយសារថ្មីមួយទៀតហើយ ដោយសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែប្អូនបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។ ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដានា បានទម្លាយសារមួយទៀតហើយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “កំហុសដ៏ធំបំផុតរបស់មនុស្សស្រីគឺយល់ច្រឡំថាប្ដីស្មោះនឹងខ្លួន កំហុសដ៏ធ្ងន់បំផុតរបស់មនុស្សប្រុសគឺជឿសម្ដីអ្នកក្រៅមកបំផ្លាញគ្រួសារខ្លួនឯង ជឿសម្ដីម៉ែ បងប្អូននិងគ្រួសារមកបំផ្លាញជីវិតសុភមង្គលគ្រួសាររបស់ខ្លួន ឯកំហុសរបស់មនុស្សប្រុសមួយទៀតគឺភាពអំនួតអួតអាងថាខ្លួនមិនចេះខុស កំហុសរបស់មនុស្សប្រុសមួយទៀតគឺបំផ្លាញគ្រួសាររបស់ខ្លួនហើយថាមនុស្សស្រីជាអ្នកបំផ្លាញ (មនុស្សប្រុសដែលបំផ្លាញគ្រួសារខ្លួនឯងដោយសារអ្នកដទៃនិងបងប្អូន ត្រចៀកស ថោកទាបខ្លាំងណាស់ សារនេះផ្ញើសារទៅអតីតប្ដីសូមភ្ញាក់ខ្លួនឡើងយកប្រពន្ធលើកក្រោយកុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផងកុំយកគ្រួសារកុំយកម្ដាយកុំយកប្អូនកុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធនិងកូនអោយស្ងប់ស្ងាត់កុំអោយម្តាយនិងបងប្អូនចូលជ្រែក ហើយកុំមានអំនួតនៅលើគ្រួសារពេកហើយកុំគិតថាខ្លួនឯងអស្ចារ្យហើយបើសិនជាអាច ពេលផឹកសុីស្រវឹងកុំវ៉ៃប្រពន្ធក្រោយដូចខ្ញុំអី ខ្ញុំអស់ទ្រាំត្រឹមខ្ញុំហើយតែសូមជូនពរប្រពន្ធក្រោយកុំឱ្យជាន់លើដានចាស់ដូចរូបខ្ញុំ សង្ឃឹមថាក្រោយពេលដែលសាលក្រមចេញមកយើងនឹងបានស្ងប់ស្ងាត់រាងខ្លួន ហើយអ្នកដែលយកគេធ្វើប្ដីថ្ងៃក្រោយត្រូវដាក់ខសន្យាឲ្យច្បាស់ថាកុំយកគ្រួសារខាងគេជាធំព្រោះប្រឈមខ្លាំងណាស់លំដាប់ប្រហែលខ្ញុំហើយនៅទប់មិនឈ្នះឈានដល់ការលែងលះទម្រាំតែលំដាប់ក្រោយក្រោយបើសិនជាអាចដាក់ល័ក្ខខ័ណ្ឌឲ្យបានច្បាស់លាស់មុនពេលចូលរួមជីវិតជាមួយគេ ត្រូវសម្របគ្រប់យ៉ាងទាំងអស់ទើបសុខ ហើយត្រូវជួយម៉ែគេនិងប្អូនគេឱ្យបានគ្រប់សព្វបែបយ៉ាងទើបនៅសុខ បើមិនដូច្នេះទេគ្មានសេចក្តីសុខទេប្រឈមនឹងទឹកភ្នែករាល់ថ្ងៃប៉ុន្តែខ្ញុំសរសើរខ្លួនឯងដែរដែលរឹងមាំ ឆ្លងកាត់ដំណាក់កាលនេះហើយខ្ញុំនឹងរឹតតែស្រស់ស្រាយជាមួយនឹងជីវិតដែលមានក្តីសុខសុភមង្គលជាមួយកូនៗ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ស្អាតបែបស្រុកស្រែ ត្រជាក់ភ្នែកណាស់! អីយ៉ា នៅសុខៗ ស្រាប់តែលោកបង ម៉ៅ បើកបង្ហាញទិដ្ឋភាពជុំវិញវត្ត ពិតជាស្រស់ស្អាតមែនទែន ព្រមទាំងមានសង្ឃដីកាបែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើបកន្លងផុតទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ (ហៅពូម៉ៅ) បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់ ដែលស្ថិតនៅវត្ត ពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែង។ ក្រោយក្លាយជា សាមណេរ លោកបង ម៉ៅង តែងតែបង្ហោះរូបភាពជាច្រលនសន្លឹក ព្រមទាំងភ្ជាប់សារជាញឹកញាប់ ដែលបង្ហាអពីអារម្មណ៍ស្រស់ស្រាយ ស្ងប់ក្នុងចិត្ត។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ លោកបងម៉ៅ បានបង្ហោះវីដេអូខ្លីមួយទៀត បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅជុំវិញវត្ត រំលេចទៅដោយទេសភាពវាលស្រែខៀវស្រងាត់ ដ៏ស្រស់បំព្រង រំសាយអស់ភាពទុក្ខកង្វល់ក្នុងចិត្ត។ ក្នុងនោះងផងដែរ លោកបង ក៏មានសង្ឃដីកាយ៉ាងខ្លីបែបនេះថា៖ “ទេសភាពស្រស់ស្អាតរដូវភ្លៀងធ្លាក់ ខ្យល់បរិសុទ្ធ ធ្វេីអោយអារម្មណស្ងប់ស្ងាត់។”។ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ចំថ្ងៃសែននំព្រះខែ លោកបង បានទៅបេះផ្កាឈូក ព្រមទាំងមានសង្ឃដីកាថា៖ “បេះផ្កាឈូកយកទៅថ្វាយព្រះ ។ សូមសេចក្តីសុខកេីតមានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។ សាធុ សាធុ សាធុ”។ ក្រោយឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍ថា៖ “សាធុ សាធុ លោកបង, ខ្យលត្រជាក់ៗស្រស់ស្រាយណាលោកប្អូន, ជូនពរលោកបង សុខភាពល្អ, ទេសភាពស្រស់ស្រាយណាស់លោកបង សាមញតែស្រស់ថ្លា, ទេសភាពស្រុកស្រែ ខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់លោកបង, ជូនពរលោកប្អូនសុខភាពល្អ, មិនមែនស្ងាត់រាងកាយ ស្ងាត់គំនិត, ជូនពរតេជគុណពីចំងាយ សុខភាពល្អនឹងអារម្មណ៍ជ្រះថ្លា”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

នេះបានហៅថាខ្មែរជួយខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន ឧបត្ថម្ភដល់រដ្ឋបាលខេត្តចំនួន៣ នូវទឹកប្រាក់ ៣០០ លានរៀល និងសម្ភារៈជាច្រើនមុខទៀត …(មានរូបច្រើន)

ភ្នំពេញ៖ ពាណិជ្ជករ និងជាសប្បុរសជនខ្មែរម្នាក់ បាននឹងកំពុងឆក់ទាញយកបេះដូងប្រជាពលរដ្ឋក្មេងចាស់នៅទូទាំងប្រទេស ឱ្យលាន់មាត់កោតសរសើរស្ងប់ស្ងែង ដែលជានិច្ចកាលតែងតែបង្ហាញវត្តមានចេញមុខចុះជួយឧបត្ថម្ភទឹកប្រាក់ច្រើនជាង១០លានដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជាការទិញវ៉ាក់សាំង និងជួយមន្ទីរពេទ្យហ្លួងម៉ែជាដើម។ បើនិយាយត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានធ្វើរឿងវ៉ាជាច្រើនជួយដល់ប្រជាកសិករអ្នកដាំដំណាំផ្លែមៀនប៉ៃលិន ព្រមទាំងនាំអំណោយជាថវិកា និងសម្ភារៈមិនតិចនោះទេ។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានរៀល និងសម្ភារៈជាច្រើនមុខទៀត។ នៅថ្ងៃទី១៧ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកអំណោយជាទឹកប្រាក់ ១០០លានរៀល អង្ករ ២០តោន ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ប្រគល់ជូនដល់លោក ជាវ តាយ អភិបាលខេត្តកំពត។ នៅព្រឹកថ្ងៃច័ន្ទ ទី២០ នេះ អ្នកឧកញ៉ា ដំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញប្រគល់អង្ករ ២០តោន ម៉ាស ១០០,០០០ម៉ាស អាល់កុល ១,០០០លីត្រ ផ្លែតាង៉ែន (មៀនប៉ៃលិន) ០៥ តោន និងថវិកា ១០០លានរៀល ជូនដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត បន្តអនុវត្តន៍ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិសេសវិធានការនានាលើការងារបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩…

Read More

តោះមកការពិត!! ហេតុអ្វីមនុស្សបាក់មើលLive របស់ សួស វីហ្សា និងស្វាមី ខ្លាំងម្លេះ ម្តងៗ ជាង១៥ម៉ឺនដង …

ពិតណាស់ លើបណ្តាញសង្គមសព្វថ្ងៃ នរណាក៏ផ្ទុះការចាប់អារម្មណ៍នឹង គូស្វាមីភរិយា តារាចម្រៀងស្រី សួស វីហ្សា ដោយក្នុងការLiveម្តង មានអ្នកទស្សនា រាប់ម៉ឺននាក់ ដែលមិនធ្លាប់មាន តារាខ្មែរម្នាក់ណាដែលអាចLiveហើយមានអ្នកទស្សនាច្រើនដល់ថ្នាក់ទេ មិនតែប៉ុណ្ណោះ គឺវ៉ាដាច់សូម្បីតែបុគ្គលមានបញ្ហាល្បីៗមួយចំនួន ថែមទៀតផង។ មិនតែប៉ុណ្ណោះ ការLiveម្តង មិនមែនជា ការLiveហែកកេរ្ត៍បុគ្គល ឫគ្រួសារ នរណាម្នាក់ឡើយ គឺដោយសារតែ ការកំប្លុកកំប្លែង ជាមួយតែស្វាមីភរិយា តែប៉ុណ្ណោះ និយាយរួមគឺ មានតែរឿងធ្វើឲ្យអ្នកទស្សនាសើចក្អាកក្អាយ តែប៉ុណ្ណោះ។ យ៉ាងណាមិញ នារីម្នាក់បានប្រាប់ពីមូលហេតុ ក្រោយឃើញសំណួរ «ហេតុអ្វីមនុស្សមួយចំហៀងប្រទេសទៅចំណាយពេលអីមើលពួកហ្នឹង? វាមានប្រយោជន៍ខ្លាំងណាស់ឬ?» ជាមួយគ្នានេះ រូបនាង ក៏បានលើកហេតុផលធំៗ យ៉ាងដូច្នេះថា ៖

Read More

ប្រពៃណាស់! ភ្ជុំបិណ្ឌកាន់តែខិតជិត អ៊ឺម ជីវ៉ា បានជូនថវិកា ម្តាយ ចំនួន ២៥០០ ដុល្លារ ថែមទាំងមានមាសសុទ្ធរហូតដល់ទៅ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោក អ៊ឹម ជីវ៉ា បានធ្វើរឿងមួយនេះ ជូនដល់អ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួន។ យោងតាមរយៈគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ផ្ទាល់ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និង ថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ ! ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់ ! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេទនាគ្រប់បែបយ៉ាង ! ម្ចាស់ក្រុមហ៊ុនទាំងអស់ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវិដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំនូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមិន ព្រោងព្រាតថា៖ “កូនល្អ, ប្រពៃណាស់បងគួរអោយស្រលាញ់, រំភើបណាស់បងប្រុស, ប្រពៃណាស់ក្មួយប្រុស គួរអោយស្រលាញ់, បានបុណ្យណាស់ជាមួយនឹងព្រះរស, សាធុ សាធុៗៗបង, បានបុណច្រើនណាស់, បានបុណ្យណាស់ជីវ៉ា, កូនល្អ ធ្វេីឆ្គួតធ្វេីជា ក៏ព្រោះតែអ្នកមានគុណ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ដូចបំណងហើយ រំភើបចិត្តពេក អូនណាណា ប្រាប់បន្ថែមទៀតថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងផុតមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់មានឈ្មោះថា ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។ កាលនោះគេចាំបានថា សម្តេច ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។ ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំងដូចបំណងហើយ កាលពីព្រឹកមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អូនណាណា ក៏បានប្រាប់បន្ថែមទៀតថា៖ “អូនណាណា បានចាក់វ៉ាក់សាំងការពារ COVID-19 រួចរាល់ហើយ!”។ រួមជាមួយគ្នានេះផងដែរ អូនណាណា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “ណាណា មកចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពទទួលគោករួចរាល់ហើយ ហើយណាណា សូមអរគុណដល់សម្តេចតា និងសម្តេចយាយ ដែលបានខំរកវ៉ាក់សាំងយកមកចាក់ឲ្យណាណា និងក្មេងៗដទៃទៀត ណាណា សូមឲ្យសម្តេចតា និងសម្តេចយាយ និងក្រុមគ្រួសារមានសុខភាពល្អ…”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More