អាណិតណាស់!! តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅ…

ស្ថិតក្នុងវ័យជិត៨០ឆ្នាំ អតីតតារាសម្ដែង និងកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្-ងន់ធ្-ងរសារជាថ្មី និងកំពុងទទួលការស-ង្គ្រោះបន្ទា-ន់នៅបន្ទាប់ I-C–U ។ តាមការបញ្ជាក់ពីអ្នកនាង ស៊ូ វណ្ណថា ត្រូវជាកូនស្រីបង្កើត និងជាអ្នក​មើល​​ថែផ្ទាល់ បានថ្លែងប្រាប់តារាញូស៍ឱ្យដឹងថា ឪពុករបស់​ខ្លួន​​បាន​មក​សម្រាក​ព្យាបាល​​នៅមន្ទីរ​ពេទ្យរ៉ូយ៉ាល់ភ្នំពេញ​ប្រមាណ៤​ថ្ងៃមក​ហើយ ពោល​គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ ​មានអាការៈ ក្អក និងហត់ខ្លាំង មានពេល​ខ្លះក្អក​ដង្ហក់​​រហូត​ចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជា​ឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយ​សារ​តែ​លោកមានជំងឺ​រលាក​សួត និងរលាក​តម្រង​រោម ។ បើទោះជាយ៉ាងណា អ្នកនាងក៏បានអះអាងថា ឪពុករបស់​ខ្លួនពេល​នេះ គឺស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ នៅមិនទាន់ដឹងថា​ពេល​ណា​​អាចចេញពីមន្ទីរពេទ្យបានឡើយ ហើយ​ក្រុម​គ្រូពេទ្យក៏​កំ​ពុង​​ពិនិត្យតាមដានបន្ត ។ គួរបញ្ជាក់ថា ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស​នៅ​ក្នុងទសវត្ស៩០ និង​២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លើស​ពីនេះ សិល្ប​ករ​ជើងចាស់លោកតា ពុយហ្សូ និងភរិយា បានចំណាយពេលវេលាកម្លាំង​កាយចិត្តជាច្រើន ​ដើម្បី​បណ្ដុះ​​បណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង​អ្នក​ស្រឡាញ់​សិល្បៈ​ដោយ​ពុំគិត​ការតប​ស្នងថែមទៀតផង។ នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ លោកតា ពុយហ្សូចាប់ផ្ដើមធ្លាក់ខ្លួនឈឺជំងឺជាច្រើនមុខក្នុងនោះក៏មានជំងឺបុសថ្លើមដែលជាជំងឺកាចសហាវនិងចំណាយច្រើនក្នុងការព្យាបាល។ ទោះបីជាយ៉ាងណា លោកបានជាសះស្បើយវិញ ក្រោមការព្យាបាលដោយមានការជ្រោមជ្រែងថវិការពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អបអរសាទរ​ ក្រោយ​កម្ពុជា​យក​ឈ្នះ​កោះហ្គាំកាលពីយប់មិញ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ប្រកាស​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន

បច្ចុប្បន្ន​នេះ​ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ ហាក់​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់​ ខណៈដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​បែរមកមានការ​គាំទ្រ​ ក៏ដូចជា​ចូល​រួម​ទស្សនា​នូវរាល់ការ​ប្រកួត​នានា​ ដែលនេះ​គឺជា​កំលាំង​លេីក​ទឹកចិត្ត​ដ៏​អស្ចារ្យ​មួយសម្រាប់​កីឡាករ​ ក្នុង​ការ​ប្រកួតប្រជែង​យក​ជ័យជម្នះ​ជូន​ដល់ប្រទេសជាតិនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ នាយប់​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា​ ឆ្នាំ​២០២១​ នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​ចូលរួម​អបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ សម្តេចក៏បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះគឺទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ជាចុងក្រោយ​ សម្តេច​ក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយ ពូម៉ៅ ឡាយវីដេអូ និយាយរៀបរាបទាំងទឹកភ្នែក ហើយចង់ត្រូវគ្នាជាមួយភរិយាវិញ ស្រាប់តែ អ្នកស្រី ទ្រី ដាណា បានទម្លាយសារមួយ យ៉ាងវែងមួយថា…

ហ្វេសប៊ុក៖ កាលពីយប់មិញនេះ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ ពូម៉ៅ គេងមិនលក់ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ក៏បានចេញមុខ ឡាយវីដេអូ និយាយទាំងទឹកភ្នែក ដោយ ពូម៉ៅ បាននិយាយថា ចង់ត្រូវគ្នាជាមួយ អ្នកស្រី ទ្រី ដាណា វិញ ដែលជាភរិយាជាទីស្រលាញ់របស់ខ្លួន ហើយថែមទាំងប្រាប់ពីអារម្មណ៍ តានតឹង ពិបាកក្នុងខ្លួន ហើយ ពូម៉ៅ ក៏បាននិយាយយ៉ាងច្បាស់ៗថា នេះជាការពិត មិនបានសម្តែងអ្វីឡើយ។ ក្រោយ ពូម៉ៅ បានឡាយវីដេអូ និយាយទាំងទឹកភ្នែកចប់ ស្រាប់តែព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារមួយទៀតហើយ និងចាក់ដោត ដោយខ្លឹមសារនោះថា៖ “នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត…

Read More

ទៅដល់ខេត្តកំពតភ្លាម ឯកឧត្តម ម៉ៅ ធនិន ធ្វើរឿងនេះភ្លែត មុខចូលកាន់ដំណែង

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ​២០២១ នេះ គេសង្កេតឃើញ ឯកឧត្តម ម៉ៅ ធនិន បានមានវត្តមាននៅលើទឹកដីខេត្តកំពត ក្នុងទិដ្ឋភាពអុជធូបបួងសួង ជាមួយលោកជំទាវ និង មន្ត្រីមួយចំនួន ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅកន្លែងលោកយាយម៉ៅ និង លោកតាទ្វារផងដែរ ដោយត្រៀមទទួលតំណែងជា អភិបាលខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលបានផ្ទេរតំណែងទៅជាអភិបាលខេត្តពោធិ៍សាត់វិញ។ គួរឱ្យដឹងផងដែរថា តាមរយៈព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ១ ពីអភិបាល នៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈភិបាល ខេត្តកំពតវិញ។ តាមរយៈការផ្ទេរតំណែងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ជាច្រើនរូប នាំគ្នាសម្ដែងការសោកស្ដាយ ក្រោយអភិបាលខេត្តជាទីស្រឡាញ់របស់ខ្លួនត្រូវចាកចេញទៅកាន់កាប់ភូមិសាស្ត្រផ្សេង ខណៈកន្លងមក ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍន៍ជាច្រើនក្នុងខេត្តពោធិ៍សាត់ ថែមទាំងមាននូវអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅ ជាមួយប្រជាពលរដ្ឋក្នុងភូមិសាស្ត្រដ៏ពិសិដ្ឋមួយនេះ៕

Read More

ពិតជាកតញ្ញូមែន !! បើទោះបីជាចម្រៀងលុបចោលមែន តែម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់ម៉ឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ…

“Are you ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។ បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុក ធ្វើដើមរកស៊ី។ បច្ចុប្បន្នផលិតកម្ មGalaxy Navatra បានផលិត MV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គិត ដែលច្រៀងបទ”Are you ok?” នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិតកម្មឲ្យលប់ចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី។ គិតមកដល់ពេលនេះ បទ ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ ជាមួយគ្នាននោះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណ ដល់អ្នកលេង Tik Tok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យបទ ”are you ok?” ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ…

Read More

សែនសោកស្តាយណាស់!! ស្រលាញ់គ្នា ៧ឆ្នាំ តែប្រែជាអត់ន័យ ចុងក្រោយ សូម្បីតែពាក្យលាឪពុកម្តាយក៏គ្មាន ពិតជាគួរឲ្យសង្វេគដល់​ គូស្នែហ ១គូរនេះណាស់ នោះព្រោះតែ…

ប្រទេសថៃ» នេះគឺជារឿងដ៏សែនសោកស្តាយបំផុតមួយដែលបានកើតឡើងទៅលើគូស្នេហ៍មួយគូដែលស្ថិតនៅខេត្ត ឈុន​ប៊ុរី ក្នុងទឹកដីប្រទេសថៃ គូស្នេហ៍នេះបានស្រឡាញ់គ្នាអស់រយៈពេលចំនួន៧ ឆ្នាំមកហើយ អ្នកទាំងពីរ នាក់នេះពិតជាស្រឡាញ់គ្នាខ្លាំងចាក់ទឹកមិនលិចទេ រហូតដល់គ្រួសារខាងប្រុសបានបម្រុងនិងយកជំនូនចូលស្តីខាងស្រីឲ្យអ្នកទាំងពីរបានរៀបការរួមរស់នៅជាមួយគ្នាដើម្បីសម្រេចបំណងរបស់ពួកគេថែមទៀតផង ។ តែគ្រប់យ៉ាងបែរជារលាយសាបសូន្យទៅវិញ ហើយមិននឹកស្មានថាគេទាំងពីរនាក់នេះ ត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារ តែជួបគ្រោះថា្នក់ ច រាច រ ណ៍ ដែលបណ្តាលអោយពួកគេបាន ស្លា ប់ បាត់បង់ជិវិតភ្លាមៗ។ ពិតជារន្ធត់ចិត្តណាស់ ធៀបការបានបោះពុម្ពហើយ កន្លែងមង្គលកក់គេហើយ តែបែរជាអត់ន័យទៅវីញ សល់តែប៉ុន្មានថ្ងៃទៀតពួកគេត្រូវប្រារព្ធពីធីមង្គលការហើយ តែអកុសលបែរជាកើតរឿងដូច្នេះទៅវិញ។ ម្យ៉ាងវីញទៀត ក្រោយពេលអ្នកទាំងពីរបានទទួលមរណភាព​ក្រុមគ្រួសារពិតជាមានក្តីឈឺចាប់ក្រៃលែងម្នាក់ៗសោកសង្រេងជាខ្លាំងស្រណោះទៅដល់អ្នកទាំងពីរ ប៉ុន្តែមិនអាចធ្វើអ្វីបានក្រៅពីរៀបចំធ្វើពិធីមង្គលការ និងពិធីបុណ្យ ស ព ជាមួយគ្នាដើម្បីបំពេញបំណងចុងក្រោយរបស់អ្នកទាំងពីរ និងឲ្យទាំងពីរទៅកាន់ឋានសួគ៌ ឋាននិពាន្វជាមួយគ្នាផងដែរ ៕(ជិវិតរបស់មនុស្សម្នាក់ៗមិនអាចមើលដឹងទុកមុនបានឡាយថានិងជួបអ្វីខ្លះ)

Read More