ប្រពៃណាស់! បុណ្យគម្រប់ខួបនៃការយាងចូលទីវង្គត របស់សម្តេចតាទួត ស្រាប់តែព្រះនាងតូចជេណា មានសុវណ្ណណីថា…

ភ្នំពេញ÷ កាលពីពេលប៉ុន្មានម៉ោងមុននេះ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យគម្រប់ខួប៩ឆ្នាំនៃការយាងចូលព្រះទីវង្គតរបស់សម្តេចព្រះបរមរតន:កោដ្ឋ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូចនរោត្តមជេនណា បានបង្ហោះសារប៉ុន្មានឃ្លាដ៏មានន័យ ដោយព្រះនាងបានមានព្រះសវនីយ៍យ៉ាងដូច្នេះថា÷ សូមថ្វាយព្រះមហាកុសលក្នុងខួបទី៩ឆ្នាំថ្ងៃសុវណ្ណគតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចងចាំជានិច្ចនូវ ព្រះមហាករុណាទិគុណដ៏សែនធំធេងនៃព្រះវររាជបិតាជាតិខ្មែរ /ស្តាប់ហើយរំជួលចិត្ត នឹករលឹកខ្លាំងណាស់សម្ដេចតាទួត រកទីបំផុតគ្មាន! សូមរំលឹកផងដែលថា ព្រះនាងតូចនរោត្តម ជេណា ជាព្រះរាជនត្តា របស់ព្រះអម្ចាស់នរោត្តមចក្រពង្ស និងជាព្រះរាជនត្តាទួតរបស់ព្រះបាទនរោត្តមសីហនុ៕

Read More

ស្ដាប់លឺហើយ អរជំនួស! កំពុងតែញុំាបាយ ស្រាប់តែមានគេចូល ខំមិន សួររឿងនេះពេក មានអី អ្នកស្រី ទ្រី ដាណា បាននិយាយយ៉ាងច្បាស់ៗថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយថា ជុំវិញរឿងរ៉ាវទំនាស់រវាងគ្រួសាររបស់អ្នកស្រី ទ្រី ដាណា រួមជាមួយស្វាមីដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ខណៈដែលជារឿយៗអ្នកទាំងពីរបង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួយចំពោះគ្នា។ ដោយឡែកនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានបង្ហាញពីទំហំចិត្តឈឺចាប់យ៉ាងខ្លាំង និង បានធ្វើការឡាយវីដេអូ ទាំងយប់និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថា រូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ហើយចង់ជួបមុខកូនខ្លាំងណាស់ ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហើយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់។ ស្រាប់តែនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកស្រី ទ្រី ដាណា កំពុងតែញុំាបាយខុសៗ ក៏មានហ្វេៗចូល ខំមិន និយាយរឿង ពូម៉ៅ ច្រើនពេក ធ្វើឲ្យ អ្នកស្រី ទ្រី ដាណា ទប់ចិត្តមិនបាន ក៏បានបញ្ជាក់ច្បាស់ៗ ក្នុងការ ឡាយវីដេអូ ថា៖ “ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯកែខ្លួនបានប៉ប៊ិនណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្សដែលកែទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន តែបើមនុស្សមានល្បិចវិញកែបានតែមួយភ្លេតទេ អត់កែដដែរ ហើយខ្ញុំគ្រាន់តែប្រាបមួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី បើចង់កែខ្លួនកុំរញ៉េរញ៉ៃ ព្រោះខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់អ្នកដើរផឹកស៊ី តាផឹកស៊ីហ៎ាវាមានស្រីក្នុងហ្នឹង បានផឹកទៅវាឆ្ងាញ់ ព្រោះខ្ញុំស្គាល់ចរិកប្តីខ្ញុំច្បាស់ ហើយតាផឹកស៊ីមានស្រី វាអូសការឡាទៅខេត្ត ទៅដេកជាមួយគ្នា ចឹងបើសិនជាកែ កែឲ្យខ្ញុំឃើញ ម៉ាឆ្នាំ ឬមួយក៏ពីរឆ្នាំ Okayបាន ប៉ុន្តែខ្ញុំខ្លាចតែមិនបានឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្នឹង ព្រោះខ្ញុំស្គាល់ច្បាស់ ចង់និយាយចឹង ខ្ញុំលើកលែងឲ្យតាស់ ប៉ុន្តែទុកពេលវេលាជាអ្នកកំណត់ ប៉ុន្មានឆ្នាំទៀតឲ្យកែមក ធ្វើជាមនុស្សល្អមក….”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។

Read More

ត្រេកអរផង!! ទីបំផុតករណី គ្រោះថ្នាក់ចរាចរណ៍ ជាមួយរថភ្លេីង និងរថយន្ត ត្រូវបញ្ចប់ ដោយឲ្យ អ្នកបេីករថភ្លេីង…

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ជាក់ស្តែង ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។ យ៉ាងណាមិញ សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ៕សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

Read More

បងប្អូនជឿអត់? ស្រីស្អាត ឲ្យពូម៉ូតូឌុប ឌុបទៅផ្ទះសំណាក់ ចុងក្រោយ ចោទថា ប៉ុនប៉ងប្លន់ និងចាប់រំ.លោភ តែពូម៉ូតូឌុប….

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៥ តុលា ២០២១ កន្លងទៅថ្មីៗនេះ ព័ត៌មានបឋមមួយ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន នាំគ្នាវែកញែក មិនដឹងថា គួរជឿខាងណា ទុកខាងណាឡើយ ដោយក្នុងនោះ មានករណីមួយផ្អើលទាំងព្រលឹង ក្រោយពេល នារីម្នាក់បានស្រែកចោទ ពូម៉ូតូឌុបថា មានគំនិតប៉ុនប៉ងប្លន់ មិនតែប៉ុណ្ណោះ នៅមានគំនិតអាក្រក់ ចង់ចាប់រំ.លោភរូបនាងថែមទៀត។ ដោយរូបនាង លើកឡើងថា រូបនាងបានហៅម៉ូតឌុបជិះ ស្រាប់តែ ពូម៉ូតូឌុបនោះ បែរជាដឹករូបនាង ទៅក្បែរផ្ទះសំណាក់មួយកន្លែង តែខ្លួនបដិសេដ លើសពីនេះទៅទៀត នៅទារសំណងផ្លូវចិត្ត១ពាន់ដុល្លារទៀត។ យ៉ាងណាមិញ ចម្លើយពូម៉ូតូឌុបបែរជា ឆ្លើយថានារីរូបស្រស់ជិះម៉ូតូរបស់រូបលោក គ្មានលុយឲ្យខ្លួន ហើយហៅខ្លួនឲ្យជិះទៅសិនទៅ បែរជា ទីបំផុតទៅបបួលលោកមកផ្ទះសំណាក់ តែរូបលោក មិនព្រម ស្រាប់តែនារីរូបនោះ ស្រែកថា ខ្លួនជាចោរទៅវិញ។ ខណៈប្រកែកគ្នា ស្រាប់តែលេចវត្តមាន បុរសស្លៀកពាក់ ឯកសណ្ឋាននយោធា មកស្រែកឆោឡោវាយយកម៉ូតូទៅបាន ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច២សង្កាត់ រុញដាក់គ្នាទៅវិញ៕ ប្រភពពី Khmer load បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ឃើញទិដ្ឋភាពបែបនេះកាន់តែស្រណោះ លោក ករុណា ពេជ្រ កោសក់ ក្នុងថ្ងៃពិធីបុណ្យស ព របស់ លោកប៉ា ហើយថែមទាំងបានពោលពា្យ យ៉ាងរំជួលចិត្តមួយឃ្លាទៀតថា…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបទុក្ខធំ ដោយសារតែលោកប៉ារបស់លោក បានទទួលមរណភាពហើយ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។ ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។ បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។ លុះមកដល់ព្រឹកថ្ងៃទិ១៥ ខែតុលា ឆ្នាំ ២០២១ នេះ រូបលោកបានបង្ហោះរូបភាព ដែលបានបង្ហាញពីសកម្មភាពការកោសក់ ក្នុងថ្ងៃបុណ្យស ព របស់ លោកប៉ា ហើយទាំងពោលពាក្យ រំជួលចិត្តមួយឃ្លាទៀតថា៖ “កាតព្វកិច្ច ចុងក្រោយ ដែលកូនកំពុងបំពេញជូនប៉ា …ចាប់ពីថ្ងៃនេះទៅ កូនមានតែពាក្យប៉ា ក្នុងចិត្តទេ…. កូនពិតជាមោទនះភាពដែលបានកើតជាកូនប៉ា បានតស៊ូឆ្លងកាត់របត់ជីវិតយ៉ាងច្រើនជាមួយប៉ា …. សូម្បីវេលានាទីចុងក្រោយរបស់ប៉ានាពេលនេះ ក៏មានបងប្អូនជិតឆ្ងាយ ក្នុងប្រទេស ក្រៅប្រទេស បងប្អូនក្នង Facebook…

Read More

ក្រោយទទួលដំណឹងមួយនេះ ពេលនេះលេខមុខតារាល្បីៗជាច្រើន បានអញ្ជើញចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ក្នុងទឹកមុខយ៉ាងក្រៀមក្រំបំផុត…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបទុក្ខធំ ដោយសារតែលោកប៉ារបស់លោក បានទទួលមរណភាពហើយ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។ ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។ បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។ ខណៈដែល តារាល្បី មិត្តភក្តិ រួមទាំងមិត្តរួមការងារ បានផ្ញើសារចូលរួមរំលែកទុក្ខ និងបានអញ្ជើញចូលរួមពិធីបុណ្យស ព ឆ្លៀតក្នុងឱកាសនោះ លោក ករុណា ពេជ្រ បានបង្ហោះសារមួយទៀតថា៖ “ខ្ញុំបាទ សូមអរគុណទឹកចិត្តបងប្អូនក្នុង Facebook ក៏ដូចបងប្អូនក្នុងប្រទេស ក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខ និង សោកស្តាយ ចំពោះការបាត់បង់របស់ប៉ាខ្ញុំនាពេលនេះ…. ជូនបុណ្យផងណា បងប្អូន..ប៉ា ខ្ញុំលែងទទួលយកនូវអ្វីជាការតបស្នងសងគុណដល់គាត់ទៀតហើយ…សូមប៉ា បានសុខ ជួបតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ..”៕

Read More