ទោះបីមិនច្រើនតែក៏ជាទឹកចិត្តដែរ!! ទោះជួលផ្ទះគេ ក៏ពិតមែន តែ វង្ស ណយ នៅតែចេញមុខជួយ ខ្ញុងដែរ…

រាជធានីភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាកំប្លែង ស្រេង សុកាន់ដា​ ប្រកាសខ្ស័យធនជាប់ផុងលង់ខ្លួនទៅមុខលែងរួច រឿងជំពាក់បំណុលគេប្រមាណ ៥០ ម៉ឺនដុល្លារលើម្ចាស់បំណុល ២០នាក់។ ក្នុងនោះ តាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃនេះ នាងបានចូលខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ ក៏ដូចជាសុំអំពាវនាវដល់ម្ចាស់បំណុល មេត្តាសណ្តោសប្រណីដល់នាង ដោយធ្វើការបន្ធូរបន្ថយការប្រាក់។ នាថ្ងៃនេះ តារាកំប្លែងរូបនេះ បានប្រកាសចំហជាសាធារណៈសុំជំនួយពីសប្បុរសជនម្នាក់ៗ ចំនួន​ ១ ដុល្លារ គ្រាន់សម្រាប់ទ្រទ្រង់ដល់ការសិក្សា និងហូកចុករបស់កូនប្រុស ២នាក់របស់នាង។ ក្នុងនោះ ក្រោយពីឃើញបែបនេះ កំពូលតារាប្រដាល់គុនខ្មែរមួយរូប លោក វង្ស ណយ បានចេញមុខឧបត្ថម្ភតាមលទ្ធភាពដល់តារាកំប្លែង ខ្ញុង ដែលកំពុងជួបទុកបែបនេះ ក្នុងនោះ លោកបានចូលរួមជាជំនួយ ថវិកា ១ ដុល្លារ អាមេរិក ដល់អ្នកនាងខ្ញុង។ បើតាមសំណេររបស់ វង្ស ណយ លោកបានសរសេររៀបរាប់ដូច្នេះថា៖ នេះជាទឹកចិត្តបន្តិចបន្តួច របស់ខ្ញុំ ទោះបីខ្ញុំជួលផ្ទះនៅគេមែន ក៏ខ្ញុំសុំចូលរួមជួយបងស្រី ដែលកំពុងខ្វះខាត តាមសំណើរ តែសូមបងស្រី កុំគិតខ្លីសោះ បញ្ហាអីក៏មានដំណោះស្រាយដែរ។ ពីខ្ញុំបាទ វង្ស ណយ។ ស៊ូៗបង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ ទីបំផុត ខ្ញុង ទម្លាយពីមូលហេតុខ្ចីលុយរហូតដល់ជំពាក់គេវ័ន្ត ក ហើយគឺដោយសារតែ…..

ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមប្រាកដជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវអ្នកនាង ខ្ញុង ធ្វើការឡាយវីដេអូស្រែកទ្រហោយំនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានប្រកាសក្ស័យធនមិនមានលទ្ធភាពក្នុងការសងប្រាក់ត្រឡប់ទៅកាន់ម្ចាស់បំណុលវិញឡើយ។ ក្នុងនោះដែរតារាកំប្លែងរូបនេះក៏បានប្រាប់ពីមូលហេតុខ្ចីលុយតាមអនឡាញ ពីក្រុមហ៊ុនចិន រហូតធ្វើអោយការក្លាយជាដើមបំណុលវ័ណ្ឌកមិនអាចដោះស្រាយចេញ។ អ្នកនាង ខ្ញុង បានរៀបរាប់ថាដោយសារតែមិនអាចដោះបំណុលគេតាមកាលកំណត់ ទើបនាងសម្រេចចិត្តខ្ចីលុយពីក្រុមហ៊ុនចិន ដែលនាងឃើញនៅតាមអនឡាញ ទោះបីការប្រាក់ខ្ពស់ក៏ដោយធ្វើយ៉ាងណាដោះស្រាយបានមួយគ្រាសិន។ បំណុលដែលនាងខ្ញុង ខ្ចីតាមអនឡាញត្រូវបាននាងទម្លាយអោយដឹងថា ក្រុមហ៊ុនខ្លះខ្ចីបាន ៦ពាន់ដុល្លារ ចំណែកឯការប្រាក់រហូតដល់៣ពាន់ដុល្លារឯណោះ ហើយប្រសិនបើយើងមិនសងគេនោះទេ គេគម្រាមបង្ហោះវិដេអូ និងយកថ្នាំបាញ់មុខផ្ទះ ស្រែកឡូឡា នៅមុខផ្ទះជាក់ជាមិនខាន។ ដោយសារតែមូលហេតុនេះទើបនាងជំពាក់លុយក្រុមហ៊ុនតាមអនឡាន ប្រមាណ ១០ក្រុមហ៊ុនឯណោះ៕

Read More

ពិតជាសមសួនណាស់! ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតប្លែកពេលដែល គ្រងឈុតប្រពៃណីបុរាណបែបណាស់ ធ្វើអោយអ្នកគាំទ្រចូលទៅខមិនថា….

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីសមត្ថភាពរបស់ព្រះនាងម្ចាស់ នរោត្តម ជេនណា ហើយថា ព្រះនាងមានវ័យក្មេងបែបនេះ តែការងារក្នុងសិល្បៈជាច្រើនមិនថារាំច្រៀង ឬក៏សម្តែង​ទ្រង់ធ្វើបានយ៉ាងគួរឲ្យសរសើរ។ យ៉ាងណាមិញបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះនាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរកាន់តែខ្លាំងឡើង ក្រោយទ្រង់បាន គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណី១ឈុតដើម្បីអបអរឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ​ ពណ៌ក្រហាមឈាមជ្រូកយ៉ាងសមសួន មានអមគ្រឿងអលង្ការស្រោបខ្លួន បូករួមនឹងវង់ភ័ក្រញញឹមប្រឹមប្រិយរឹតតែលើកសម្រស់ព្រះនាងរឹតតែស្អាតខ្លាំងឡើង ៕ សូមទស្សនារូបភាពខាងក្រោម៖

Read More

ក្រោយដឹងភរិយា នាងខ្ញុង ផុងខ្លួនជំពាក់លុយគេជិត ៦០ ម៉ឺនដុល្លារ លោក កៃដរ បានត្រឹមហួសចិត្តហើយពោលពាក្យនេះថា …

កន្លងមកនេះ មហាជនប្រាកដជាបានដឹងមកហើយពីរឿងរ៉ាវអាស្រូវ របស់តារាកំប្លែងអ្នកនាង​ ខ្ញុង ដែលបានលេចឮដំណឹងជំពាក់បំណុលគេច្រើននាក់។ ក្នុងនោះ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តារាកំប្លែង នាងខ្ញុង បានចេញមុខមកកាន់តុលាការដំបូង ប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ក្រឡេកទៅមើលតារាកំប្លែងលោក កៃដរ ដែលជាស្វាមីរបស់អ្នកនាង ខ្ញុង វិញនោះ ដោយត្រូវបានអ្នកនាងចេញមុខមកបកស្រាយហើយដែរថា ស្វាមីរបស់អ្នកនាងមិនបានដឹងថា នាងខ្ចីលុយគេនោះឡើយ ទើបតែថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ទើបអ្នកនាងដាច់ចិត្តប្រាប់ស្វាមី។ ក្រោយពីដឹងដំណឹងភរិយាជំពាក់គេលុយគេនេះហើយ លោក កៃដរ ក៏បានពោលពាក្យជាច្រើនចេញពីចិត្តក្នុងនាមជាស្វាមីថា​ លោកបានដឹងដំបូង គឺហួសចិត្ត មិនគួរឱ្យជឿថាភរិយាបានជំពាក់លុយគេនោះឡើយ តែដោយឮសំឡេងភ័ស្តុតាងគេទារលុយទើបលោកជឿ។ លោក កៃដរ ក៏បានបន្ថែមថា លោកមិនដឹងគិតយ៉ាងម៉េចនោះទេ គឺមកដល់ចំណុចនេះលោកមិនប្រកាន់ប្រពន្ធនោះឡើយ ក៏ព្រោះតែភាពល្ងង់ខ្លៅរបស់នាង ហើយមានតែរកដំណោះស្រាយ ណែនាំកែលម្អ ជួយដោះស្រាយជាមួយប្រពន្ធតែប៉ុណ្ណោះ។ លោក កៃដរ បានបញ្ជាក់ទៀតថា មូលហេតុដែលអ្នកនាង ខ្ញុង ជំពាក់គេដល់ជិត ៦០ ម៉ឺនដុល្លារនេះ ក៏ព្រោះតែលោកមិនបានដឹងសោះ បើលោកដឹង ប្រពន្ធមិនជំពាក់គេដល់ថ្នាក់នេះទេ បើលោកវិញគឺមិនចេះជំពាក់គេនោះឡើយ គឺលោកចូលចិត្តរកស៊ីតាមកម្លាំង ដូច្នេះហើយលោកគឺមានតែកម្លាំងកាយ ការលើកទឹកចិត្តដល់ភរិយា ហើយលោកក៏រំភើបភាពក្លាហានរបស់ភរិយា លះបង់កិត្តិយស ហ៊ានចេញមុខមកសារភាព។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានលើកឡើងថា ប្រសិនម្ចាស់បំណុលមិនលើកលែង ហើយភរិយាត្រូវជាប់ទោស លោកគឺបានត្រឹមរង់ចាំប្រពន្ធចេញមកវិញ ហើយចាប់ផ្តើមសាងជីវិតបែបសាមញ្ញ តាមកម្លាំងខ្លួនឯងវិញ៕

Read More

អុញនោះ! ក្រោយចោម ច័ន្ទ ​យក​តុក្កតា​ហៅ​ប្ដីៗពេញមាត់ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ី​ណាត ​ដាក់ផាំងៗបែបនេះថា…

ប្រិយមិត្តពិតជាបានដឹងហើយថា ក្រោយពីអ្នកនាង ចោម ចាន់ បានទិញតុក្កតារួចហៅប្តីៗពេញមាត់នោះ បានធ្វើអោយអ្នកលេងបណ្តាញមានការចាប់អារម្មណ៍ជាខ្លាំង។ ដោយឡែក លោកជំទាវ ហ៊ុន ស៊ីណាតទ្រាំមិនបានស្រាប់តែផុសសារបែបនេះភ្លេតថា៖«ខ្ញុំបានសួរទៅប្ដីថាខ្លួនជាសមាជិកសភាក្នុងរដ្ឋសភាជាតិមានចែងច្បាប់ឲ្យមនុស្សស្រីឬប្រុសទិញប្រុសជ័រស្រីជ័រមកធ្វើប្ដីឬធ្វើប្រពន្ធទេគាត់ថាអត់មានចែងទេចុះក្នុងរឿងមួយនេះ?🤪តើក្រសួងពាក់ព័ន្ធ លោកជំទាវណា ឯកឧត្តមណាកាន់? គិតម៉េចបើម្លុឹងៗនោះ សូមមិត្តរួមហ្វេសជួយគិតមើលថាតើសង្គមមួយនេះបើមានស្រីប្រភេទអញ្ចឹងម្នាក់បង្ហោះរឿងបែបៗនេះតើយើងគួរដោះស្រាយយ៉ាងណា?🤮🤮🤮»៕

Read More

អបអរផង! អីយ៉ា ស្ងាត់ៗ ស្រាប់តែ Pich Pich ម្ចាស់ហាងលក់ម៉ូតូ «ប្រាក់ សម្បតិ្ត» បានទិញឡានទំនើបមួយគ្រឿងនេះបាត់ ព្រមទាំងពោលពាក្យសំដីយ៉ាងចាក់ដោត មួយទៀតថា…

ភ្នំពេញ៖ ជឿជាក់ពុកម៉ែបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកពិតណាស់ ធ្លាប់បាននូវទស្សនាការ ឡាយវីដេអួ ផ្ទាល់ របស់នារីម្នាក់ដ៏មានសម្រស់ស្អាត់ មានឈ្មោះថា «Pich Pich» ដែលជាម្ចាស់ហាងលក់ម៉ូតូមួយកន្លែងមានឈ្មោះថា «ប្រាក់ សម្បត្តិ» នោះ ដែលរូបនាងពូកែនិយាយ សំដីចាក់ទឹកមិនលេច ស្ដាប់ហើយមិនចេះធុញទេ ព្រមទាំងពូកែលែងពាក្យសម្តី កំប្លែងមុខស្ងួតថែមទៀតផង។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះនាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ «Pich Pich» បានបង្ហាញរថយន្តទំនើបមួយគ្រឿងដែលខ្លួនទើបនឹងទិញមើលទៅស្អាតខ្លាំងណាស់ ព្រមទាំងបានទម្លាយពាក្យសំដីចាក់ដោតប៉ុន្មានម៉ាត់ទៀតថា៖ “អូន ក៏ ខំ បង ក៏ ប្រឹង ទោះមិនស្ដុកស្ដម្ភក៏យេីងមិនលំបាក បងពូកែទិញចូល អូនពូកែលក់ចេញ ស៊ូមករហូតព្រោះយេីងមានក្ដីស្រមៃរួមគ្នា គេមេីលងាយរហូតថាប្រឹងដែរតែជិះឡានចាស់ដដែលមិនឃេីញសល់អី គ្មានគីឡូទេចូល ចំណោមគេមិនចុះ យ៉ូយខ្ញុំចូលចិត្តតែគ្រឿងពេជ្រសុទ្ធមិនមែនការឡៃ អ្នកមេីលងាយគេបំណុលលេចក្បា ល អ្នកគេមេីលងាយអត់ជំពាក់អ្នកណាមួយរៀល កុំមេីលងាយគេ ទោះខ្លួនល្អជាងគេ ឫ មិនទាន់ល្អគ្រប់គ្រាន់ក៏ដោយ កុំមេីល សំបកក្រៅរបស់គេ វិភាគថាគេអន់ មិនដល់ខ្លួន គេអាចមិនបង្ហាញតែមិនប្រាកដថាគេគ្មានសម្ថភាព គេមាន គេជោគជ័យជួយអរគេ គេលំបាក លេីកទឹកចិត្តគេ រក្សាចិត្តល្អស្អាត ជីវិតមានក្ដីសុខ”។ ទន្ទឹមនឹងរូបភាព ព្រមទាំងភ្ជាប់ពាក្យសំដីយ៉ាងចាក់ដោតនេះភ្លាម បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “យល់ស្របគំនិតនេះ, ហេងហេងបងថ្លៃ, Congratulations, ហេងហេង អាយដល, very nice sis, ចង់ដូចidolដែរ, ស្អាតណាស់” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

អីយ៉ា ក្រោយបានជួបមុខផ្ទាល់ និងបានសំណេះសំណាល ជាមួយ អាជី អាម៉ី រួចមក ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានទម្លាយអារម្មណ៍មួយនេះចេញមកថា..

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អាជី អាម៉ី និងគូដណ្តឹងរបស់អ្នកទាំងពីរ បានទៅលេង លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់ សម្តេចតេជោ ហ៊ុន សែន ដល់ផ្ទះ មើលទៅពិតជាមានភាពកក់ក្តៅនិងស្និតស្នាល ខ្លាំងណាស់។ អាជី រំភើបចិត្តខ្លាំងពេក ក៏បានពោលពាក្យមួយឃ្លាប្រាប់ទៀតថា៖ “ជូនពរអោយជំទាវម៉ែ សុខភាពល្អ អាយុវែង”។ រួមជាមួយគ្នានេះផងដែរ អាម៉ី ក៏បានទម្លាយពាក្យក្នុងចិត្តចេញមកថា៖ “ថ្ងៃនេះនាងខ្ញុំនិងស្វាមីពិតជាសប្បាយចិត្តនិងមានកិត្តិយសខ្លាំងណាស់ ដែលបានមកទទួលពរជយ័ពីជំទាវម៉ាក់ Sinath Hun ។ កូនទាំងពីរសូមគោរពជូនពរជំទាវម៉ាក់និងក្រុមគ្រួសារអោយមានសុខភាពល្អ ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្តិភាព ។ដោយក្ដីគោរពពីនាងខ្ញុំនិងស្វាមីតេងដាណាសម្បត្តិមធូរ៉ា”។ ក្រោយបានជួប អាជី អាម៉ី រួចមក លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានពោលពាក្យបែបនេះផងដែរថា៖ “ថ្ងៃនេះសប្បាយចិត្តបានបងប្អូនកូនក្មួយមកលេងយាយចាស់ខ្ញុំនេះក៏ឆ្លៀតពេលវេលាទេសនាមួយគ្រែដើម្បីឲ្យយល់ពីព្រះធម៌ស្អីគួរធ្វើស្អីមិនគួរធ្វើតែកូនមកដល់ផ្ទះឃើញផ្ទាល់ចរិតមារយាទផ្សេងទៅ សូមជូនពរដល់បងប្អូនកូនក្មួយទងអស់ឲ្យមានសុខភាពល្អ និងជោគជ័យលើមុខរបរជំនួញគ្រប់ប្រការ។”។ ទន្ទឹមនឹងនេះផងដែរ គេបានឃើញ អាជី អាម៉ី បានស្លៀកពាក់ បានយ៉ាងសមសួន ក៏មានអ្នកប្រើប្រាស់បបណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗជាច្រើន បាននាំគ្នាចូលទៅ ខំមិន ថា៖ “ចែជីស្អាតណាស់, កូនល្អ idol, ជំទាវម៉ាក់ស្អាត់ជាងកូនទៀត, ជំទាវម៉ែស្អាតណាស់A G ក៏ស្អាតដែរ, ចឹងទៅគួរអោយលាញ់ហាស, កែខ្លួនចឹងល្អណាស់ចែ, ស្លៀកពាក់ចឹងល្អ,”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ក្ដៅៗ ព្រឹកនេះ រាជរដ្ឋាភិបាល អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី ហើយគឺដើម្បី…

ភ្នំពេញ ៖ បើយើងតាម គណនី ផេកផ្លូវការ របស់ សម្ដេចអគ្គសេនាបតី តេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ថា អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មីហើយ៊។ ជាក់ស្ដែងក្នុងនោះដែរ សម្ដេច ហ៊ុនសែនបានលើកឡើង នៅក្នុងសារនោះ ថា ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។

Read More