ក្រោយពី អៀង ចេនឡា ពោលតូចចិត្តពេលឈឺគ្មានអ្នកអើពើ ស្រាប់តែ ណុប បាយ៉ារិទ្ធ ចូលខមមិនយ៉ាងនេះថា

កាលពីពេលថ្មីៗនេះ លោក អៀង ចេនឡា ដែលជាតារាពហុជំនាញ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលមន្ទីរជាច្រើនថ្ងៃ រហូតធ្វើឱ្យលោកមានសភាពស្គមស្គាំងខ្លាំង។ យ៉ាងណាមិញ ក្រោយពីធូរស្បើយពីជំងឺមួយរយៈ និង ចាប់ផ្តើមអាជីពសិល្បៈបន្ត ស្រាប់តែនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក អៀង ចេនឡា បាននបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីអារម្មណ៍តូចចិត្តខ្លាំង ដោយក្នុងនាមលោកជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ តែមិនឃើញមានសមាគមន៍ណាមួយអើពើរូបលោក នៅពេលដែលលោកធ្លាក់ខ្លួនឈឺកន្លងមក។ សារនោះ លោក អៀង ចេនឡា បានរៀបរាប់ថា ៖ «ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមន៍ខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ ២០ ឆ្នាំមកហើយ (តូចចិត្ត)»។ ក្រោយពីឃើញសារតូចចិត្តនោះហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនបានចូលទៅខមមិនជូនពរដល់លោកយ៉ាងច្រើន។ លើសពីនោះអ្វីដែលកាន់តែចាប់អារម្មណ៍ គឺគេបានឃើញតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ក៏បានចូលទៅខមមិនជូនពរដល់លោក អៀង ចេនឡា ព្រមទាំងផ្ញើការលើកទឹកចិត្តថា៖ «កុំគិតច្រើនបង សំខាន់ថែសុខភាព រឹងមាំ និង ផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន។ ឆាប់ជាណាបង ព្រោះការងារទាល់តែសុខភាពបរិបូរទើបយើងងាយស្រួល និង បំពេញវា»។ ភ្លាមៗនោះដែរ មិនបង្អង់យូរលោក អៀង ចេនឡា ក៏បានឆ្លើយតបខមមិនលោក ណុប បាយ៉ារិទ្ធ វិញថា ៖ «អរគុណ រិទ្ធ ដែលតែងតែលើកទឹកចិត្តខ្ញុំ»៕

Read More

នៅសុខៗ ស្រាប់តែកូនស្រីតារាកំប្លែង ស្រីអ៊ីត បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថត ហាក់ចង់បង្ហើបពីអាថ៌កំបាំងរបស់ម្តាយរឿងមួយ..

ភ្នំពេញ៖ រំលងបានតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន កាន់តែធំពេញរូបពេញរាង មើលសឹងតែមិនស្គាល់ ជាពិសេសនោះគឺ មានមុខមាត់កាន់តែស្រស់ស្អាតឡើង គួរឲ្យចាប់អារម្មណ៍ជាខ្លាំងណាស់។ ជារឿយៗមកនេះ គេតែងសង្កេតឃើញម្តាយកូនទាំងពីរនាក់នេះ តែងថតរូបង្ហាញពីភាពស្និតស្នាល និងស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហាញនៅលើបណ្តាញគណនីហ្វេសប៊ុកបង្អួតសម្រស់ដែលប្រៀបដូចជាបងប្អូន ឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ។ ជាក់ស្តែង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រីណាន បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារប្លែកមួយ ធ្វើឲ្យមហាជនអ្នកគាំទ្រតារាកំប្លែង ស្រីអ៊ីត នាំគ្នាចាប់អារម្មណ៍ជាខ្លាំង។ កូនស្រីតារាកំប្លែងរូបនេះ បានបង្ហោះរូបថតបង្អួតស្នាមញញឹមជាមួយអ្នកម្តាយជាទីស្រលាញ់មួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ដាក់ខ្លួន ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថតស្រឡះថា៖ “ម៉ាក់តែងតែញញឹមរហូតនៅពីមុខកូន តែនៅខាងក្រោយខ្នងម៉ាក់វិញគឺ ……” ។ តាមរយៈសារ Caption ខ្លីរបស់ ស្រីណានបានធ្វើឲ្យមហាជនជាច្រើនសន្និដ្ឋានថា ស្រីអ៊ីត មានរឿងទុក្ខសោកលាក់ទុក្ខក្រោយខ្នងតែមិនចង់ឲ្យកូនស្រីដឹង៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More