ទ្រាំលែងបានហើយ! អៀង ចេនឡា ឆ្អែត​ចិត្តខ្លាំង​ដល់ថ្នាក់ ​ចង់បោះចោល​ប័ណ្ណសិល្បករ​

មហាជនជាច្រើនបានជា្របហើយកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក អៀង ចេនឡា បានបង្ហោះ​សារលើគណនី​ហ្វេសប៊ុក ​បង្ហាញពីអារម្មណ៍​តូចចិត្តខ្លាំង ​ដោយក្នុងនាម​លោ​កជាអ្នកសិល្បៈមួយរូប​ប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ ​តែមិនឃើញមានសមាគមន៍ណាមួយ​អើពើរូបលោក ​នៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំងជាច្រើនខែកន្លងមក។ ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ មិនត្រឹមតែធ្វើការបង្ហោះសារដែលមានអត្ថន័យខាងលើនោះទេ គេសង្កេតឃើញថា លោក បានបង្ហោះសារជុំវិញរឿងនេះជាបន្តបន្ទាប់ ដែលបានធ្វើឱ្យ​ម​ហា​ជន​អ្នក​គាំទ្រ​​លើបណ្ដាញសង្គម​ហាក់មានការចាប់អារម្មណ៍ខ្លាំង ​ក៏ដូចជាអ្នកសិល្បៈមួយចំនួន​បានធ្វើការបញ្ចេញមតិរៀងៗ​ខ្លួនផងដែរ។​ ដោយឡែកមកដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញ តារាប្រុសរូបនេះ សម្រេចចិត្ត​បោះ​ចោល​អត្ត​ស​ញ្ញា​​​ណ​ប័ណ្ណសិល្បករខ្មែរ ដែល​ហាក់បង្ហាញការ​តូចចិត្តកាន់តែខ្លាំងឡើងរហូត ​ធ្វើឱ្យលោកដាច់ចិត្តធ្វើបែបនេះ។​ នេះបើតាមការបង្ហោះរូបភាពពីរសន្លឹកភ្ជាប់ជាមួយនឹងសារប៉ុន្មានម៉ាត់រៀបរាប់ថា ៖ «កាតនេះគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំនឹងបោះចោលនៅថ្ងៃនេះ»។ លើលពីនេះ តារាប្រុសរូបនេះ បាន​បញ្ជា​ក់​មូ​ល​ហេតុដែលធ្វើឱ្យរូបលោក ដាច់ចិត្តបោះចោលអត្តសញ្ញាណប័ណ្ណនេះផងដែរ ដោយធ្វើការខមមិនថា ៖ «ឆ្អែតសម្ដីប្រធាន»៕

Read More

ល្អគន់! ស្លៀកពាក់ជិតក៏ សុខ ស្រីនាង នៅតែជះសម្រស់ស្អាត ធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរគ្រប់ៗគ្នា

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រី ដែលមានសម្លេងដ៏ស្រទន់ សុខ ស្រីនាង នោះ មិនត្រឹមតែជាតារាចម្រៀងស្រីម្នាក់ដែលពោរពេញទៅដោយ សមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្រើន នៅក្នុងអាជីពជាអ្នកចម្រៀងនោះទេ តែតារាស្រីរូបនេះថែមទាំងមានរូបរាង និងសម្រស់ដ៏ស្រស់ស្អាត ដែលមិនចេះចាស់ទៀតផង។ ជាមួយគ្នានេះផងដែរ តារាស្រីរូបស្រស់នេះ តែងតែបង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបភាពទាំងអស់នោះ គឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្ររបស់ខ្លួនផងដែរ។ ជាក់ស្តែង នាពេលថ្មីៗមកនេះ គេបានឃើញតារាស្រីរូបនេះ បានបង្ហោះក្នុងឈុតខោជើងត្រង់ អាវដៃវែងជិតឈឺង ម៉ូដឆ្នូត ជាមួយស្ទាយថែមរូបថ្មីៗ ប្លែកៗ អមទេសភាពមាត់ទឹក បូករួមជាមួយនឹងសម្រស់ មិនចេះចាស់របស់ តារាស្រីរូបនេះផងនោះ ធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន និងអ្នកនិមយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាហូរហែផងដែរ។ ទន្ទឹមនឹងការបង្ហោះរូបភាពនោះដែរ គេសង្កេតឃើញថាមានបណ្តាលអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើ រូបរាងរបស់នាងយ៉ាងខ្លាំង ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតទៅៗ ហើយមិនដែលធ្វើខ្លួន ស្លៀកពាក់លិចលើលិចក្រោម ម្តងណានោះឡើយ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ចប់បាត់ហើយ! ក្រោយរឿងដុតទ័រវះកា.ត់អោយមានបញ្ហាស្រាប់តែរត់ចោល អាជី បាត់…

ប្រិយមិត្តពិតជាស្គាល់ហើយ អាជី ដែលជាតារាលក់ឡេដ៍ល្បីក្នុងបណ្តាញសង្គម។ ដោយកាលពីម្សិលមិញនេះ អាជី បានបង្ហោះសារលើបណ្តាញសង្គមថា “វះកាត់ហេីយមានបញ្ហាដុកទរ័រត់បាត់ ទុកអោយខ្ញុំរង់វិបិត្តស្ទេីតែស្លាប់បាត់បង់ជីវិតដោយសារនាក់ ឯង ខ្ញុំនឹងបកស្បែកឃ្លីនិកនាក់ឯង មិនអោយដេីរបោកប្រជាជនខ្មែរទៀតទេ😔😔🙏🙏🙏អរគុណដុកទរ័ថៃដែរជួយខ្ញុំ🙏❤️❤️”៕

Read More

ទំហំចិត្តរបស់កូនៗ! ក្រោយឃើញឪពុកម្តាយ ស្រលាញ់ និងស្រណោះផ្ទះដែលធ្លាប់រស់នៅមិនដាច់ចិត្តលក់ បានធ្វើឲ្យ ស្រីពេជ្រ បញ្ឈប់ការលក់ផ្ទះនេះវិញហើយ ដោយសម្រេចធ្វើរឿងមួយនេះវិញភ្លាម នោះគឺ…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។ រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !។ ស្រាប់តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញ អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រី តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បាននិយាយប្រាប់ថា៖ “រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់។ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែ សុន ស្រីពេជ្រ បានប្រកាសថាឈប់លក់ផ្ទះនេះវិញហើយ ដោយសារតែមូលហេតុទាំងនេះ។ ក្នុងនោះផងដែរ ស្រីពេជ្រ បានបញ្ជាក់បន្ថែមទៀតថា៖ “ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ”៕

Read More