អីយ៉ា! ស្ងាត់ៗ ឆន សុវណ្ណរាជ បើកហាងលក់ផលិតផលថែរក្សាសម្រស់ធំខ្លាំងណាស់

តារាកម្សាន្ត៖ ទោះបីជារៀងស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀងថ្មីមែនពិត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសម្លេងផ្អែមពិរោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រជាខ្លាំង ក្រោយបានបើកបង្ហាញអាជីវកម្មហាងថ្មី បន្ថែមលើមុខរបរជាអ្នកសិល្ប:។ ជាក់ស្តែងនៅក្នុងការបើកអាជីវកម្មថ្មីនេះ លោក ឆន សុវណ្ណរាជ បានបោះទុនវិនិយោគទៅលើវិស័យលក់គ្រឿងសម្អាងថែរក្សាសម្រស់ ដោយហាងថ្មីរបស់លោកមានឈ្មោះយីហោថា រាជស្គីនឃែរ មានលក់គ្រឿងសម្អាងថែរក្សាមុខ និងព្យាបាលមុខ ព្រមទាំងមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលថែមទៀតផង ។ សូមរំលឹកផងដែលថាតារាចម្រៀងវ័យ ៣៦ឆ្នាំ កម្ពស់១ម៉ែត្រ ៧៥សង់ទីម៉ែត្រ លោក ឆន សុវណ្ណរាជ បានចាប់ប្រឡូកអាជីពជាតារាចម្រៀងដំបូងនៅក្នុងផលិតកម្ម KH Brother Production មុននឹងបោះជំហានឈានជើងទៅក្នុងផលិតកម្មរស្មីហង្សមាស នៅក្នុងឆ្នាំ២០០៧ នឹងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Read More

ប្រពៃណាស់! ថ្ងៃខួប ១៨ ឆ្នាំ របាំព្រះរាជទ្រព្យចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ស្រាប់តែ រចនា រ៉ាវាឌី និយាយបែបនេះ

កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ប្រជាជនកម្ពុជា ក៏ដូចជាសិល្បករ-ការិនី ជាច្រើនបានចូលរួមអបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលគិតចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ដល់ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ក្នុងនោះ បើក្រឡេកទៅមើលតារាសម្តែងវ័យក្មេងកញ្ញា រចនា រ៉ាវាឌី ឯនោះវិញ ក៏មិនខុសពីសិល្បករ-ការិនីដទៃដែរ គឺកញ្ញាក៏បានចូលរួមអបអរសាទរក្នុងឱកាសដ៏ពិសេសនេះដូចគ្នា ដោយកញ្ញាបានបង្ហោះរូបភាពក្នុងឈុតរបាំព្រះរាជទ្រព្យ ព្រមទាំងបានភ្ជាប់នូវសារដ៏មានអត្ថន័យមួយក្នុងនាមជាកូនខ្មែរ ព្រមទាំងសិល្បការិនីមួយរូប។ សារអមនឹងរូបក្នុងឈុតរបាំព្រះរាជទ្រព្យយ៉ាងស្រស់សោភា កញ្ញា រចនា រ៉ាវាឌី បានរៀបរាប់ថា ៖ «អបអរសាទរខួប ១៨ ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ៧ វិច្ឆិកា ២០០៣ ~ ៧ វិច្ឆិកា ២០២១ ! អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!»។ ពាក្យមួយឃ្លាចុងក្រោយរបស់កញ្ញា រចនា រ៉ាវាឌី ដែលបានរៀបរាប់ថា៖ «….អបអរសាទរ ខ្ញុំបានបន្ដក្ដីសង្ឃឹមថែរក្សាមរតក!» នេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរដល់រូបនាងយ៉ាងខ្លាំង ដោយក្នុងនាមជាកូនខ្មែរ និង សិល្បការិនីខ្មែរ កញ្ញា​ រចនា រ៉ាវាឌី មិនបំភ្លេចឡើយពីវប្បធម៌ជាតិ ព្រមទាំងមានឆន្ទៈក្នុងការថែរក្សាមរតកដ៏វិសេសវិសាលនេះថែមទៀតផង៕

Read More

ដឹងតែកក្រើកទៀតហើយ! នៅមុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានប្រកាស់ក្តែង ប្រាប់ថា «សូមស្វាគមន៍ប្អូនស្រី កែវ សុបញ្ញា និងប្អូនស្រីប៉ែន ស្រីពេជ្រ ដែរជាតារានៅផលិតកម្មរស្មីហង្សមាស ចូលមកគ្រួសារ….»

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់យ៉ាងច្បាស់ហើយ អ្នកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ជំនួញជាច្រើនទៀត ដែលសព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រជាច្រើន ពីសំណាក់អតិថិជនរបស់រូបគាត់។ ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកស្រី ត្រូវបានមហាជនជាច្រើនសង្កេតឃើញថា អ្នកស្រីជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលអ្នកស្រី បានធ្វើកន្លងទៅនេះ ដែលើកើតចេញពីចិត្តជ្រះថ្លា។ យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា ទោះបីជារវល់ក្នុងកិច្ចការងារ និងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ គេក៏បានឃើញថាអ្នកស្រី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅដល់កូនៗ របស់រូបគាត់ ដោយនាំកូនៗទៅដំណើរកម្សាន្តលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជារឿយៗអ្នកស្រី តែងបង្កើតកម្មវិធីសប្បាយៗនៅក្នុងផ្ទះរបស់អ្នកស្រីផ្ទាល់ផងដែរ។ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មានការផ្ទុះចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយឃើញ អ្នកស្រី ទ្រី ដាណា ប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍ប្អូនស្រី កែវ សុបញ្ញា និងប្អូនស្រីប៉ែន ស្រីពេជ្រ ដែរជាតារានៅផលិតកម្មរស្មីហង្សមាស ចូលមកគ្រួសារសារាយសមុទ្រធម្មជាតិNNP សូមជូនពរប្អូនទាំងពីរអោយជោកជ័យហេងៗណាអូន ហើយក៏សូមជូនពរប្អូនស្រី Sous Visa & Tommy Real អោយប្អូនទាំងពីរកាន់តែជោកជ័យកាន់តែខ្លាំង ហេងៗ ទាំងអស់គ្នាណាអូន អារហាបំប៉នសារាយសមុទ្រធម្មជាតិNNPសុខភាពជាចម្បង Sous Visa & Tommy Real” ។ ទន្ទឹមនឹងដំណឹងល្អមួយនេះហើយ បានធ្វើឲ្យហ្វេនៗ ជាច្រើនរបស់ អ្នកស្រី ទ្រី ដាណា បានបញ្ចេញអារម្មណ៍បែបនេះថា៖ “ជូនពរហេងៗទាំងអស់គ្នា, ហេងៗបង, ជូនពរហេងៗជោគជយ័ក្រុមហ៊ុនដាណាទ្រី, Wowផ្ទុះខ្លាំងមែនទែនសារាយសមុទ្រNNP, របស់ល្អខ្លាចអីនិងលក់”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ញញឹមស្រស់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ហ៊ិន ច័ន្ទនីរត្ន័ ស្លៀកឈុតបុរាណអញ្ចឹងទៅ ស្រស់ស្អាតសមជាស្រ្តីខ្មែរពិតៗ ឃើញភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ថា…

ភ្នំពេញ៖ ជាការពិតណាស់ ច្រើនឆ្នាំកន្លងមកនេះ ដែលតារាសម្តែង និងពិធិការិនីកញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរ។ តារារូបស្រស់នេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្តង។ មួយវិញទៀត នាងក៏ជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ឡើយ នៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជតាតិគ្មានការកែកុន។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការតុបតែងខ្លួនរបស់កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញនាងបានបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ កាន់តែពិសេសទៀតនោះ គេបានឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពទាន់សម័យ បែបយុវវ័យខ្លាំងផងដែរ។ ជាក់ស្តែងមកនេះ កាលពីថ្ងៃម្សិលមិញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយបានឃើញពិធីការិនីរូបនេះ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បុរាណជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរំលេចនូវភាពស្រស់ស្អាតលេចធ្លោជាខ្លាំង អមជាមួយស្នាមសើចដ៏ស្រស់ប្រិមប្រិយ បូករួមសម្លៀកបំពាក់បែបខ្មែរ សំពត់ចងក្បិន មានឈៀងពានា សាកសមជានារីខ្មែរពិតៗតែមតង។ ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់នេះ ក៏បានភ្ជាប់សារខ្លីមួយបែបកំប្លែងទៀតថា៖ “ប៉ុណ្ណឹងហើយបើមិនស្រលាញ់ទៀតឈប់និយាយរកម៉ង”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ និងសារបែបកំប្លែងរបស់តារាស្រីរូបស្រស់នេះ ស្រាប់តែហ្វេនៗ ដែលជាអ្នកគាំទ្រខ្លួន ទប់ចិត្តមិនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “អាចទេ បេីមានខ្ញុំក្នុងបេះដូងចែ, ស្អាតណាស់idol, លាញ់ក៏បាន, ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់, ស្រលាញ់ពេញបេះដូង, ស្រឡាញ់បងniroth ពេញ, ស្រស់ស្អាតណាស់បងស្រី” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More