ដំណឹងសោកស្ដាយបំផុត!! កំពូលតារាសម្តែងជើងចាស់ កែវ មន្ថា ទទួលមរណ-ភាពក្នុងវ័យ ៧៧ ព្រោះមូលហេតុនេះ….

មហាជនប្រាកដជានៅចងចាំនៅឡើយកំពូលតារាសម្តែងជើងចាស់លោកស្រី កែវ មន្ថា ដែលជាតារាភាយន្ត និង​​ តារាចម្រៀងទសវត្សរ៍ ៦០ ព្រមជាជីដូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺកញ្ញា ស៊ូ ស៊ីរីកា ផងដែរ។ យ៉ាងណាមិញនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង​ តារាប្រុសស្រីជាច្រើនមានក្តីរន្ធត់យ៉ាងខ្លាំងក៏ព្រោះតែ តារាសម្តែង និង ភាពយន្តជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មានយុ ៧៧ ឆ្នាំ។ ដំណឹងខាងលើនេះដែរ អ្នកគាំទ្រស្នាដៃរបស់លោកស្រី កែវ មន្ថា និង សិល្បករ-ការិនី ជំនាន់ចាស់ថ្មីជាច្រើនក៏បានចូលរួមរំលែកទុក្ខនៃការបាត់បង់ អតីតសិល្បការិនីដ៏ល្បីឈ្មោះរបស់កម្ពុជា និង ចងចាំនូវស្នាដៃរបស់លោកស្រី កែវ មន្ថា ជានិច្ច៕

Read More

នៅស្ងាត់ៗ ស្រាប់តែលោក ខាន់ ជេមស៍ បានទម្លាយវីដេអូមួយនេះចេញមក ព្រមទាំងពោលពាក្យទៅកាន់ភរិយា ខ្លួនថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ នោះ ហើយបទចម្រៀងជាច្រើនបទរបស់លោក ស្ដាប់ហើយតែងដក់ក្នុងដួងចិត្តអ្នកស្ដាប់ មិនជិនណាយឡើយ។ ក្រៅពីអាជីពជាអ្នកចម្រៀងមួយនេះ លោកខាន់ ជេមស៍ ក៏កំពុងជោគជ័យខ្លាំងណាសដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿរ មិននឹកស្មានដល់ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ជាក់ស្តែង នាពេលថ្មីៗកន្លងផុតទៅ មហាជនជាច្រើន បានឃើញរូបលោកធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកផងដែរ មើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់។ ទោះបីជារវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញរបស់លោកខ្លាំងប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែឆ្លៀតពេលទំនេរ នៅក្បែជាមួយគ្រួសារ ផ្តល់ភាពកក់ក្តៅមិនដែលដាច់នោះឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា៖ “ទោះជារវលយ៉ាងក៏មិនភ្លេចនាំមេធំដើរលេងដែរ ពេញបេះដូង” ។ លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រូបលោក បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព គ្រាភរិយាខ្លួន ដែលកំពុងមានបង្ហាញត្រង់ជើង ចុះពីលើឡាន នាំដើរលេង ព្រមទាំងពោលពាក្យមួយឃ្លាទៀតថា៖ “សុភមង្គលនិមលនិងបងចងក្រងដោយក្តីស្រឡាញ់ មិនមែនកើតចេញពីលុយ តែឥឡូវកូន៤ហើយបើអត់លុយមិនស្រួលខ្លួនទេម៉ែវា” ។ ក្រោយឃើញបែបនេះភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយឡើងត្រង់ៗថា៖ “ប្ដីល្អចេះស្រលាញ់ប្រពន្ធចេះអោបក្រសោបប្រពន្ធចឹងឯង, ទេសភាពស្អាតណាស់បង, ជើងបងស្រីកើតអីដែ, មិចមិនថតឲពេញទៅ ប៉ុនឹងពិរោះហើយសំរាប់ញុំ” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សរូបភាពខាងក្រោមនេះ។

Read More